Pub Street ស្ងាត់ព្រោះកូវីដ១៩

អ្នកសៀមរាប៖ ភាពស្ងាត់ជ្រងំនៅ Pub Street ជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន


ខេត្តសៀមរាប ធ្លាប់តែជាខេត្តល្បីល្បាញថាមានភ្ញៀវជាតិ និងអន្តរជាតិចេញចូលមិនដាច់ ជាពិសេសនៅតំបន់ Pub Street ជាទីប្រជុំការកម្សាន្តនិងហាងអាហារជាច្រើន ដែលអ្នកទៅដល់ខេត្តសៀមរាប មិនដែលមើលរំលងនោះទេ។ តែគ្រប់យ៉ាងបានផ្លាស់ប្តូរស្ទើរតែទាំងស្រុង ទីប្រជុំ ជនដ៏មមាញឹកនេះ បានប្រែក្លាយជាស្ងាត់ជ្រងំ បាត់អស់ភ្លើងពណ៌ចម្រុះ ហាងលក់ស្រាបៀរ សំឡេងសើចសប្បាយ ការប្រគំតន្ត្រីចម្រៀង និងបានក្លាយទៅជាវិថីមួយ ដែលមានតែហាងបីទៅបួនបើកទ្វារទទួលភ្ញៀវ ដែលសូម្បីតែថ្ងៃខ្លះ គ្មានភ្ញៀវម្នាក់ផងទេ នេះក៏ព្រោះវីរុស Covid-19។
អ្នកសៀមរាប៖ ភាពស្ងាត់ជ្រងំនៅ Pub Street ជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន(រូបភាព Kim Yuthana)
ដោយ

អាជីវករ​លក់​នំ​ម្នាក់​នៅ​តាម​បណ្តោយ​ដង​វិ​ថី Pub Street បាន​ឲ្យ​ដឹង​ថា ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ស្រងេះស្រងោច​នេះ កើត​មាន​ជាង​កន្លះ​ខែ​ហើយ ពោល​គឺ​ចាប់តាំងពី​កើត​មាន​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ខេត្តសៀមរាប​លើក​ដំបូង​មក​ម្ល៉េះ​។

អាជីវករ​ដដែល​បាន​រៀបរាប់​ដូច្នេះ​ថា «​ហាង​និង​តូប​នៅ​ជុំវិញ​នោះ​បាន​បិទទ្វារ​អស់ហើយ ព្រោះតែ​គ្មាន​ភ្ញៀវ​សោះ ហើយ​បើ​នៅ​តែ​បើក​ទៀត អស់​តែ​ថ្លៃ​ភ្លើង​ទេ និង​អស់​ថ្លៃ​តូប ចំណែក​ខ្ញុំ​លក់​នំ​តិចតួច មិន​អស់​ថ្លៃ​ភ្លើង​អី​ដែរ​ច្រើន​ដូច​គេ​ដែរ ម្ល៉ោះហើយ​ចេះ​តែ​លក់​ទៅ ថ្ងៃ​ខ្លះ​បាន​មួយ​ពីរ ថ្ងៃ​ខ្លះ​អត់​សោះ​ក៏​មាន​»​។

គាត់​បាន​បន្ថែម​ថា «​តាំងពី​ខ្ញុំ​ចេះ​លក់ដូរ​នៅ​តំបន់​នេះ​មក រយៈពេល​៦​ឆ្នាំ​ហើយ មិន​ដែល​មាន​សភាព​ស្ងប់ស្ងាត់​បែប​នេះ​ទេ នេះ​ជា​លើក​ទី​មួយ​ហើយ គឺ​វា​ស្ងាត់​ដល់​ថ្នាក់​គេ​បិទ​តូប​គ្រប់កន្លែង​ហើយ ហើយ​ខ្ញុំ​ចេះ​តែ​លក់​ទៅ គ្រាន់​នឹង​បាន​លុយ​ហូប​បាយ ចាក់​សាំង​ម៉ូតូ​អី​ដែរ បើ​យើង​បិទ​ទាំងអស់​ហ្មង វា​អត់​មាន​ចំណូល​សោះ អត់​មាន​លុប​ង់​ថ្លៃ​តូប​ឲ្យ​គេ​»​។

មិន​ថា​តែ​អាជីវករ​លក់​ដូច​នៅ​វិ​ថី Pub Street ខេត្តសៀមរាប​ទេ ដែល​ជួប​ប្រទះ​បញ្ហា​នេះ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ពិភពលោក​ទាំងមូល​ក៏​កំពុង​តែ​ជួប​វិ​បិត្ត​នេះ​ដូច​គ្នា ដោយ​សង្ឃឹមថា វីរុស​Covid-19 នេះ នឹង​ឆាប់​រលាយ​បាត់​ពី​ពិភពលោក ដើម្បី​ឲ្យ​ដំណើរការ​សេដ្ឋកិច្ច​ឆាប់​វិល​ត្រឡប់​មក​សភាព​ដើម​វិញ​៕

None



អត្ថបទបន្ទាប់


រដ្ឋឧបត្ថម្ភប្រាក់ ៣៨ ដុល្លារក្នុងមួយខែ សម្រាប់កម្មករ-និយោជិតម្នាក់ៗ ធ្វើការក្នុងអាជីវកម្មទេសចរណ៍ចំនួន ៤ ប្រភេទ ដែលរងប៉ះពាល់ដោយសារ Covid-19

ក្នុងគ្រាដែលវិស័យទេសចរណ៍កម្ពុជាបាននិងកំពុងរងរបួសធ្ងន់ធ្ងរ ដោយសារមេរោគកូវីដ១៩រយៈពេលជិត៣ខែមកហើយនោះ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃយន្…

អាល្លឺម៉ង់​បញ្ជូន​យន្តហោះពិសេស​​​មក​ដឹក​ជនជាតិ​ខ្លួនពី​កម្ពុជា ខណៈ​​ដែល​ជនជាតិ​អង់គ្លេស​ជាច្រើន​នាក់​នៅ​ជាប់គាំង

ប្រទេស​អាល្លឺម៉ង់​បាន​បញ្ជូន​យន្តហោះ​ពិសេស​មក​ដឹក​ជញ្ជូន​ជនជាតិ​ខ្លួន​និង​ជនជាតិ​អឺរ៉ុប​ផ្សេង​ទៀត​រាប់​រយ​នាក់​ចេញ​ពី​ប្រទេស​កម្ពុជា​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ