លោក ត្រាំ

លោក ត្រាំ បង្កព្យុះភ្លៀងថ្មីដោយបង្ហោះរូបវេណេស៊ុយអេឡាជារដ្ឋទី៥១ និងបង្ហាញលទ្ធផលបើកការវាយប្រហារលើគុយបា ទាំងដែលសង្រ្គាមអ៊ីរ៉ង់មិនទាន់បញ្ចប់


ខណៈដែលភ្លើងសង្រ្គាមនៅអ៊ីរ៉ង់ ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ នៅមិនទាន់រកកោះត្រើយឃើញនៅឡើយ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្កព្យុះភ្លៀងដុតរោលកម្តៅនយោបាយសាកលជាថ្មី ពាក់ព័ន្ធនឹងរឿងរ៉ាវនៅប្រទេសវេណេស៊ុយអេឡា និងគុយបា។ តាមការចុះផ្សាយរបស់សារព័ត៌មាន CNA លោក ត្រាំ បានបង្ហោះរូបភាព ដែលបង្ហាញថា វេណេស៊ុយអេឡា គឺជារដ្ឋទី៥១របស់អាម៉េរិក ហើយ លោក ក៏បានគំរាមកំហែងលើអធិបតេយ្យភាពរបស់ប្រទេសគុយបា ផងដែរ។
លោក ត្រាំ
ដោយ

ស្របពេលវិបត្តិសង្រ្គាមនៅមជ្ឈិបូព៌ាកំពុងតែលតោលរកទីបញ្ចប់មិនទាន់ឃើញ នៅពេលនេះប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងបង្កាត់ភ្លើងជម្លោះថ្មីមួយទៀតនៅតំបន់អាម៉េរិកឡាទីន ដែលបានក្លាយជាក្តីបារម្ភមួយទៀតសម្រាប់សេដ្ឋកិច្ចពិភពលោក។ ក្តីបារម្ភនេះបានកើតឡើងក្រោយលោក ត្រាំ បានបង្ហោះរូបភាពផែនទីមួយនៅលើបណ្តាញសង្គម Truth Social ដោយពណ៌នាអំពីប្រទេសវេណេស៊ុយអេឡា គ្របដណ្តប់ដោយទង់ជាតិអាម៉េរិក រួមជាមួយស្លាកសញ្ញាដែលសរសេរថា រដ្ឋទី៥១។

ការបង្ហោះសារដ៏រសើបនេះ បានកើតឡើងក្នុងអំឡុងពេលដែល លោក កំពុងធ្វើដំណើរទៅកាន់ប្រទេសចិន និងបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីបណ្តោះអាសន្នវេណេស៊ុយអេឡាលោកស្រី ដែលស៊ី រ៉ូទ្រីហ្គេ (Delcy Rodriguez) បានថ្លែងអះអាងថា ប្រទេសវេណេស៊ុយអេឡា មិនដែលមានបំណងចង់ក្លាយជារដ្ឋទី៥១ របស់អាម៉េរិកឡើយ ទោះបីជាកងកម្លាំងពិសេសអាម៉េរិក បានចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីខែមករា កន្លងទៅក៏ដោយ។

ដោយឡែកទីភ្នាក់ងារព័ត៌មានតួកគី អាណាឌូលូ (Anadolu) បានរាយការណ៍ថា ក្រៅពីវេណេស៊ុយអេឡា លោក ត្រាំ ក៏កំពុងបង្ហាញសាច់ដុំ និងលទ្ធភាពនៃការបើកការឈ្លានពានលើប្រទេសគុយបា ផងដែរ។ សារព័ត៌មានដដែលនេះបានបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាម៉េរិក កំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់នៅតាមបណ្តោយឆ្នេរសមុទ្រគុយបា ចាប់តាំងពីខែកុម្ភៈ មកម៉្លេះ។

សកម្មភាពយោធានេះបានបង្កើត​ជាសញ្ញា​សួរ​យ៉ាងធំ ចំពោះ​ទំនាក់ទំនង​រវាងប្រទេសទាំងពីរ ដែលធ្លាប់មានភាពតានតឹង​បំផុត​ក្នុងប្រវត្តិសាស្ត្រចាប់តាំងពីវិបត្តិមីស៊ីលឆ្នាំ១៩៦២។ អ្នកវិភាគបានកត់សម្គាល់ថា តាមរយៈសូចនាករ​ច្បាស់លាស់​នាពេលនេះ លោក ត្រាំ ប្រហែល​ជាមានគម្រោង​កំណត់គោលដៅបន្ទាប់ទៅលើ​ប្រទេសគុយបា ដើម្បីពង្រីក​ឥទ្ធិពលរបស់អាម៉េរិកនៅក្នុងប្រទេសនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត៖ ការតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយសាធារណៈ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ត្រូវមានភាពម៉ត់ចត់ តុល្យភាព ក្នុងបរិបទសកលមិនប្រាកដប្រជា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ការតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយសាធារណៈ និងយុទ្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ