កូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុង XE

ថៃរកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុង XE លើកដំបូង


ប្រទេសថៃកាលពីថ្ងៃសៅរ៍បានរាយការណ៍ពីករណីឆ្លងលើកដំបូងនៃមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីមួយប្រភេទទៀត គឺ Omicron XE ដែលជាការរួមបញ្ចូលគ្នានៃមេរោគបំប្លែងខ្លួនថ្មី Omicron ចំនួន២កាលពីមុនមក ហើយករណីឆ្លងដំបូងនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានព្រមានពីមេរោគកូនកាត់ថ្មីមួយនេះ។
រូបតំណាង៖ ក្រសួងសុខាភិបាលថៃ ពន្លឿនការចាក់វ៉ាក់សាំងបង្កាកូវីដ ១៩ ដូសជំរុញ

មេរោគ​បំប្លែង​ថ្មី Omicron XE គឺជា​មេរោគ​បំប្លែង​ថ្មី​ចុង​ក្រោយបង្អស់​មួយ ដែល​ទើបតែ​បាន​រក​ឃើញ​ដំបូង​គេ​នៅ​ប្រទេស​អង់គ្លេស វា​មាន​សមត្ថភាព​ឆ្លង​លឿន​រហ័ស​ណាស់ ប៉ុន្ដែ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​វា​នឹង​ធ្វើ​ឲ្យ​មាន​ស្ថានភាព​ឈឺ​ធ្ងន់ធ្ងរ ឬ​ក៏​យ៉ាងណា​នោះ​ទេ ដ្បិតថា អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​កំពុង​សិក្សា​តាមដាន​នៅឡើយ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​កាសែត​បាងកក​ប៉ុស្ដិ៍​។

មជ្ឈមណ្ឌល​សម្រាប់​ហ្សែ​ន​វេជ្ជសាស្ត្រ (Center for Medical Genomics) នៃ​មន្ទីរពេទ្យ Ramathibodi បាន​រាយការណ៍​ថា មជ្ឈមណ្ឌល​នេះ បាន​រក​ឃើញ​ករណី​ឆ្លង​ជា​លើក​ដំបូង​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី XE ដែល​រួម​បញ្ចូល​គ្នា​នៃ​មេរោគ​ថ្មី BA.1 និង​មេរោគ​ថ្មី BA.2 ។

នៅ​ក្នុង​ការ​បង្ហោះ​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន មជ្ឈមណ្ឌល​នេះ​បាន​និយាយ​ថា មេរោគ   បំប្លែង​ខ្លួន​ថ្មី Omicron XE នេះ​ត្រូវ​បាន​រក​ឃើញ​តាម​រយៈ​ការ​ធ្វើតេស្ដ​សំណាក ដែល​យក​មក​ពី​អ្នកជំងឺ​ជនជាតិ​ថៃ​ម្នាក់​។ ហើយ​មជ្ឈមណ្ឌល​នេះ​បាន​បញ្ជាក់​ថា មេរោគ​បំប្លែង​ខ្លួន​ថ្មី Omicron XE នេះ​មិនមែន​ជា​ប្រភេទ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ដែល​តា​ក្រុង (Deltacron) ដែល​គេ​ធ្លាប់​រក​ឃើញ​ចុង​ក្រោយ​នេះនោះ​ទេ​។

អង្គការ WHO បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គា​រថា មេរោគ​បំប្លែង​ខ្លួន​ថ្មី Omicron XE នេះ​អាច​ជា​ប្រភេទ​មេរោគ​ឆ្លង​ថ្មី​លឿន​បំផុត ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​មេរោគ​ថ្មី​នេះ​មាន​ភាព​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា​នោះ​ទេ ខណៈ​ដែល​គេ​កំពុង​ស៊ើបអង្កេត​នៅឡើយ​។

មជ្ឈមណ្ឌល​សម្រាប់​ហ្សែ​ន​វេជ្ជសាស្ត្រ​បាន​និយាយ​ដោយ​ដកស្រង់​ព័ត៌មាន​ពី​អង្គការ WHO ថា​មេរោគ​បំប្លែង​ខ្លួន​ថ្មី​មួយទៀត​គឺ Deltacron ដែល​ជា​មេរោគ​កូនកាត់​នៃ​មេរោគ Delta និង Omicron មិន​រាលដាល​ឆាប់រហ័ស ឬ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នោះ​ទេ បន្ទាប់​ពី​ការ​រក​ឃើញ​ករណី​មួយទៀត​ដែល​មិន​បាន​បញ្ជាក់​តាម​រយៈ​ហ្សែ​ន​នោះ​ទេ​។

សូម​រំលឹក​ថា មេរោគ Omicron XE នេះ​ត្រូវ​បាន​រក​ឃើញ​ជា​លើក​ដំបូង​នៅ​ក្នុង​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ហើយ​តាំងពី​នោះ​មក​គេ​បាន​រាយការណ៍ និង​បញ្ជាក់​ពី​ករណី​ស្រ​ដៀង​គ្នា​នេះ​ជាង​ច្រើន ៦០០ នាក់​ផង​ដែរ​។

មជ្ឈមណ្ឌល​សម្រាប់​ហ្សែ​ន​វេជ្ជសាស្ត្រ​នេះ​បាន​និយាយ​ដោយ​ដកស្រង់​របាយការណ៍​របស់​ទីភ្នាក់ងារ​សេវា​សុខភាព​ចក្រភព​អង់គ្លេស (UKHSA) ថា មេរោគ​បំប្លែង​ខ្លួន​ថ្មី Omicron XE នេះ​គឺ​អាច​ឆ្លង​លឿន​ជាង​មេរោគ មេរោគ​អូ​មី​ក្រុង BA.2 ក្នុង​អត្រា ១០% និង​អាច​ឆ្លង​លឿន​ជាង​មេរោគ​អូ​មី​ក្រុង​ក្នុង​អត្រា ៤៣%​។

មជ្ឈមណ្ឌល​នេះ បាន​បញ្ជាក់​ថា ពេល​នេះ​គេ​នៅ​តែ​តាមដាន​មើល​ថា តើ​មេរោគ​ថ្មី Omicron XE នេះ​នឹង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​លេចធ្លោ​ជាងគេ ឬ​យ៉ាងណា​នោះ​ទេ​។

សូម​រំលឹក​ថា ប្រទេស​ថែ​បាន​រក​ឃើញ​ករណី​ឆ្លង ជាង​២​ម៉ឺន​នាក់ និង​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ៩៧ នាក់​បន្ថែម​ទៀត​នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ​។ នេះ​បើ​តាម​ក្រសួង​សុខភាព​សាធារណៈ​បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាផាតមិន ល្អៗនៅតែមានទីផ្សារ ទោះវិស័យខុនដូមានការរីកដុះដាលខ្លាំងក្ដី

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យអះអាងថា អាផាតមិនលំដាប់ A និង B មិនសូវរងផលប៉ះពាល់ដោយសារការរីកចម្រើននៃវិស័យខុនដូនោះទេ ពោលគឺអាផាតមិន ដែ…

តើការវិនិយោគព្រលានយន្តហោះនៅកម្ពុជាដោយក្រុមហ៊ុនបារាំង និងចិន ខុសគ្នាដូចម្ដេច?

ព័ត៌មាន
បច្ចុប្បន្ន កម្ពុជាកំពុងមានព្រលានយន្ដហោះធំៗចំនួន៣ ដែលកំពុងដំណើរការ រួមមាន នៅរាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ដែលស្ថិតនៅក្រោមការគ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ