ហេដ្ឋរចនាសម្ព័ន្ធ

តើគម្រោងសាងសង់ទីក្រុងឆ្លាតវៃ តម្លៃជាង៤ពាន់លានដុល្លារ នៅជាយក្រុងហាណូយ មានលក្ខណៈពិសេសបែបណា?


គម្រោងទីក្រុងឆ្លាតវៃ North Hanoi Smart City តម្លៃ៤,២ពាន់លានដុល្លារ នៅសង្កាត់ដុងអាញ់ (Dong Anh) ជាយក្រុងហាណូយ ប្រទេសវៀតណាម គ្របដណ្ដប់លើផ្ទៃដី២៧០ហិកតា ហើយគម្រោងនេះ នឹងមានអគារហិរញ្ញវត្ថុកប់ពពក កម្ពស់១០៨ជាន់ ប្លុកអគារអាផាតម៉ិន និងវីឡាប្រណីតរាប់រយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ហេដ្ឋរចនាសម្ព័ន្ធ
ដោយ

គម្រោងទីក្រុងឆ្លាតវៃដូចដែលបានរៀបរាប់លម្អិតក្នុងឯកសារផ្លូវការមួយចុះហត្ថលេខាដោយអនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម លោក ឡេ កុង ថាញ់ (Le Cong Thanh) កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នេះ បានទទួលការអនុម័តលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) រួចហើយ​។

អភិវឌ្ឍន៍​ដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដែលបង្កើតឡើងរវាងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ BRG និងក្រុមហ៊ុនសាជីវកម្មជប៉ុន Sumitomo គម្រោងនេះ ត្រូវបានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២៣ ហើយត្រូវបានរំពឹងថា នឹងចំណាយអស់៤,២ពាន់លានដុល្លារអាម៉េរិក។ គម្រោងទីក្រុងឆ្លាតវៃនេះ នឹងត្រូវសាងសង់ឡើងជា៥ដំណាក់កាលក្នុងរយៈពេល៩ឆ្នាំ។

ដំណាក់កាលទី១ ដែលគ្របដណ្ដប់២៧%នៃផ្ទៃដី២៧០ហិកតា នឹងមានអគារអាផាតម៉ិនកម្ពស់៤៥ជាន់ចំនួន៩អគារ អគារផាតម៉ិនមួយទៀតកម្ពស់២២ជាន់ ផ្ទះវីឡាចំនួន២៤៧ផ្ទះ Townhouse ចំនួន៦០ សាលាមត្តេយ្យចំនួន៣ សាលាបឋមសិក្សាចំនួន២ និងសាលាអនុវិទ្យាល័យចំនួន២។

ក្នុងដំណាក់កាលដែលនៅសេសសល់ ផ្ទះវីឡា អគារពាណិជ្ជកម្ម និងអគារប្រើប្រាស់ពហុគោលបំណង និងសាលារៀននឹងត្រូវសាងសង់បន្ថែមជាច្រើនទៀតរួមជាមួយគម្រោងសាធារណៈចំនួន១២ ដែលមិនបានបញ្ជាក់ផងដែរ ហើយអគារហិរញ្ញវត្ថុកប់ពពកដែលមានកម្ពស់១០៨ជាន់ ត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅក្នុងដំណាក់កាលចុងក្រោយនៅឆ្នាំ២០៣០-២០៣២ ហើយគម្រោងទីក្រុងឆ្លាតវៃនេះ នឹងសម្រាប់មនុស្សរស់នៅប្រមាណ២ម៉ឺន៥ពាន់នាក់។

ក្រុមហ៊ុន Sumitomo ត្រូវបានបង្កើតឡើងក្នុងប្រទេសជប៉ុន តាំងពីជាង១០០ឆ្នាំមុន ហើយបានឈរជើងនៅក្នុងប្រទេសវៀតណាម តាំងពីឆ្នាំ១៩៩៥ ហើយបានអនុវត្តគម្រោងជាច្រើននៅក្នុងប្រទេសនេះ៕

ដោយៈសរ សុជាតិ

None



អត្ថបទបន្ទាប់


កម្ពុជាកំពុងបង្វែរទិសដៅធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូន ក្រោយការប៉ះទង្គិចនៅសមុទ្រក្រហមធ្វើតម្លៃដឹកជញ្ជូនកើនឡើងទ្វេដង

ការប្រឈមមុខរបស់វិស័យដឹកជញ្ជូនដោយការវាយប្រហាររបស់ក្រុមហ៊ួធីនៅសមុទ្រក្រហមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្មពិភពលោក ពិសេសធ្វើឱ្យតម្ល…

ម៉ាឡេស៊ីកំពុងរៀបចំផែនការស្តារគម្រោងផ្លូវដែកល្បឿនលឿនភ្ជាប់តម្លៃ១៧ពាន់លានដុល្លារឡើងវិញ

រដ្ឋាភិបាលម៉ាឡេ ស៊ីកំពុងរៀបចំផែនការស្តារគម្រោងផ្លូវដែកល្បឿនលឿន តម្លៃ១៧ពាន់លានដុល្លារភ្ជាប់ពីទីក្រុងកូឡាឡាំពួរ ទៅកាន់សិង្ហបុរីឡើងវិញ។ ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ