កូរ៉េខាងជើង

កូរ៉េខាងជើងបង្កើតច្បាប់ថ្មីស្ដីពី ការប្រើប្រាស់អាវុនុយក្លេអ៊ែរ និងប្រកាសថា មិនបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍កាលពីថ្ងៃសុក្រ ទី ៩ ខែ កញ្ញា ថា ប្រទេសកូរ៉េខាងជើងបានសម្រេចអនុម័តច្បាប់នុយក្លេអ៊ែរថ្មីរបស់ខ្លួន ដែលផ្តល់សិទ្ធិស្របច្បាប់ឲ្យប្រទេសមួយនេះ អាចប្រើប្រាស់អាវុធប្រល័យលោកដើម្បីការពារខ្លួន ស្របពេលដែលមេដឹកនាំ លោកគីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ច្បាប់នេះគឺ«មិនអាចកែប្រែបានឡើយ» ហើយក៏អាចរារាំងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនាពេលខាងមុខផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាររ៉យទ័រ។
រដ្ឋផ្តាច់ការកូរ៉េខាងជើងបង្កើតច្បាប់នុយក្លេអ៊ែរថ្មី

ការផ្លាស់ប្តូរនេះ​កើតឡើងនៅពេល​ដែល​អ្នកសង្កេតការណ៍​មើលឃើញថា រដ្ឋផ្តាច់ការមួយនេះហាក់កំពុង​ត្រៀមរៀបចំ​ការសាកល្បង​អាវុធនុយក្លេអ៊ែរសាជាថ្មី ចាប់តាំងពីឆ្នាំ២០១៧មក ដោយពីពេលនោះ សហរដ្ឋអាមេរិក​ក្រោមរដ្ឋការលោក Donald Trump និងមេដឹកនាំពិភពលោកផ្សេងទៀត បានបរាជ័យ​ក្នុងការបញ្ចុះបញ្ចូល​បុរសខ្លាំង លោក គីម ជុងអ៊ុន ឲ្យបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ដដែលបានឱ្យដឹងថា សភាកូរ៉េខាងជើង ដែលជាសភាប្រជាជនកំពូល បានអនុម័តច្បាប់នេះ​កាលពីថ្ងៃព្រហស្បតិ៍ ទី ៨ កញ្ញា ដែលជាការជំនួសឲ្យច្បាប់ឆ្នាំ២០១៣ចាស់ ដែលបង្ហាញពីស្ថានភាពនុយក្លេអ៊ែរ​មិនទាន់​ធ្ងន់ធ្ងរនៅឡើយ។

លោក គីម ជុងអ៊ុន បាននិយាយនៅក្នុង​សុន្ទរកថាទៅកាន់សភាថា «សារៈសំខាន់នៃ​ការបង្កើតច្បាប់ស្តីពីអាវុធនុយ​ក្លេអ៊ែរនេះ គឺជាការគូសខ្សែបន្ទាត់​ដែលមិន​អាចកែប្រែបាន ហើយលោកសច្ចានឹង​មិន​បោះបង់អាវុធនុយក្លេអ៊ែរឡើយ ទោះបីប្រទេស​លោក​រងទណ្ឌកម្ម១០០ឆ្នាំទៀតក៏ដោយ។

គួររំលឹកថា ច្បាប់ដើមឆ្នាំកាលពីឆ្នាំ២០១៣ បានចែងថា កូរ៉េខាងជើងអាច​ប្រើប្រាស់​អាវុធនុយក្លេអ៊ែរ ដើម្បីរារាំងនឹងការឈ្លានពាន ឬការវាយប្រហារ​ណាមួយពីរដ្ឋនុយក្លេអ៊ែរផ្សេងទៀត។

ប៉ុន្តែ ច្បាប់ថ្មីនេះនឹងដើម្បីអនុញ្ញាតឱ្យ​កូរ៉េខាងជើងអាចធ្វើការវាយប្រហារការពារខ្លួន ដោយអាវុធនុយក្លេអ៊ែរជាមុន ប្រសិនបើ​មានការវាយប្រហារត្រូវបានរកឃើញថាមានមកលើ​មេដឹកនាំ ឬគោលដៅយុទ្ធសាស្រ្តរបស់​ប្រទេស​កូរ៉េខាងជើងនោះ។

ក្នុងនោះដែរ​ ទីភ្នាក់ងារ KCNA រាយការណ៍ថា ច្បាប់នេះក៏ហាមប្រាមការចែកចាយ​អាវុធនុយក្លេអ៊ែរ ឬបច្ចេកវិទ្យាជាមួយ​ប្រទេស​ដទៃទៀត ក្នុងគោលបំណង​កាត់​បន្ថយ​ប្រទេស​មាន​​នុយក្លេអ៊ែរ​ក្នុងដៃ ព្រមទាំងការពារការ​ផ្ទុះសង្គ្រាម​នុយក្លេអ៊ែរដោយប្រើអាវុធនេះផងដែរ។

ទោះបីជាយ៉ាងណា ក្រុមអ្នកវិភាគ​ព្រឹត្តិការណ៍អន្តរជាតិនិយាយថា គោលដៅ​របស់លោក គីម ជុងអ៊ុន គឺដើម្បីយកឈ្នះ​ការទទួលយក​ជាអន្តរជាតិនូវឋានៈរបស់កូរ៉េខាងជើង​ជា «រដ្ឋនុយក្លេអ៊ែរដែលមាន​ទំនួលខុសត្រូវ» តែប៉ុណ្ណោះ។

តួយ៉ាងណា​ រដ្ឋបាលរបស់លោកចូ​​ បៃដិន តែងលើកឡើងថា អាមេរិកអាច​ជួប​ពិភាក្សាជាមួយលោក គីម បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា​ទាំងអស់ នៅពេលណា​ដែលលោកចង់ ហើយកូរ៉េត្បូងថែមទាំង​សន្យាផ្តល់​ជំនួយសេដ្ឋកិច្ចផងដែរ ប្រសិនបើទីក្រុងព្យុងយ៉ាងបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួននោះ។

ការណ៍នេះត្រូវបាន កូរ៉េខាងជើងច្រានចោល និងសំដែងការហួសចិត្តយ៉ាងខ្លាំង ដោយសំអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ពិសេសទីក្រុងសេអ៊ូលតែងរក្សា «គោលនយោបាយអរិភាព» ដូចជាការដាក់ទណ្ឌកម្ម និងការធ្វើសមយុទ្ធយោធា ដែលព្យុងយ៉ាង​មិនអាចឈរលើផ្លូវសន្តិភាពជាមួយបានឡើយ៕




អត្ថបទបន្ទាប់


ជំនួបក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកផ្ដោតលើការពិភាក្សាអំពីសសរសម្ភចំនួន៤ តែមិនមានលើកឡើងពីការកាត់បន្ថយពន្ធឡើយ

ព័ត៌មាន
នៅពេលនិយាយដល់ក្របខណ្ឌសេដ្ឋកិច្ចអ្វីមួយ គេតែងនឹងឃើញមុនគេភ្លាមដល់អត្ថប្រយោជន៍ចម្បងដែលបានមក នោះគឺការអនុវត្តពាណិជ្ជកម្មដោយកាត់បន្ថយ ឬមិនមានរន…

ធនាគារជាតិព្យាករថា អត្រាអតិផរណានៅកម្ពុជាអាចនឹងថយចុះទាបជាង ៥% នៅឆមាសទី២ ឆ្នាំ២០២២

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានព្យាករពីអត្រាអតិផរណារបស់កម្ពុជា ថានឹងអាចថយចុះទាបជាង៥% នៅឆមាសទី២ ក្នុងឆ្នាំ២០២២ ដោយផ្អែកទៅលើការងើបឡើងវិញនៃសេដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ