ការសាកល្បងមីស៊ីលកូរ៉េខាងជើង

កូរ៉េខាងជើងសាកល្បងមីស៊ីលមួយគ្រាប់ទៀត ផ្គើនអាមេរិកដែលស្នើUNបោះឆ្នោតបន្ថែមទណ្ឌកម្មមកលើខ្លួន


សេចក្តីរាយការណ៍ពីភាគីកូរ៉េខាងត្បូងឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ទៀតហើយ កាលពីថ្ងៃពុធទី០៤ឧសភាកន្លងទៅថ្មីៗនេះ។ មុនការបាញ់សាកល្បងលើកនេះ គេនៅចាំបានថា ប្រមុខដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់បានសច្ចាថា លោកនឹងពន្លឿនការអភិវឌ្ឍ សមត្ថភាពអាវុធនុយក្លេអ៊ែរ ឲ្យបានសម្រេចជោគជ័យ និងកាន់តែខ្លាំងក្លាជាងមុនថែមទៀត។
កូរ៉េខាងជើងសាកល្បងមីស៊ីលមួយគ្រាប់ទៀត ផ្គើនអាមេរិក
ដោយ

ជាក់ស្តែង ការ​សាកល្បង​នៅ​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​ភាគី​ក្រុង​សេ​អ៊ូ​ល ប៉ាន់​ស្មានថា ជា​ប្រភេទ​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​ថែម​ទៀត​ផង​។ យ៉ាងណា​ក៏​ដោយ ការ​សាកល្បង​លើក​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា ធ្វើ​ឡើង​ក្រោម​ហេតុផល​ចំនួន​ពីរ ក្នុង​នោះ​ទី​មួយ​គឺ​ព្យុ​ង​យ៉ាង ផ្គើន​នឹង​អា​មេ​រិ​ក​ដែល​បាន​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បោះ​ឆ្នោត​បន្ថែម​ទណ្ឌកម្ម និង​ទី​ពីរ​ធ្វើ​ឡើង​ប្រមាណ​១​ស​ប្តា​ហ៍ មុន​ពេល​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េ​ខាងត្បូង ប្រារព្ធ​ពិធី​ចូល​កាន់​អំណាច​ជា​ផ្លូវការ​។

បើ​តាម​ការ​បញ្ជាក់​ពី​យោធា​កូរ៉េ​ខាងត្បូង ក្រុង​ព្យុ​ង​យ៉ាង​បាន​បាញ់​មី​ស៊ី​ល​នៅ​ម៉ោង​១២​ថ្ងៃត្រង់​ម៉ោង​ក្នុង​តំបន់​។ មី​ស៊ី​ល​នេះ បាន​ហោះ​ឡើង​ដល់​កម្ពស់​ជិត​៨០០​គីឡូ​ម៉ែ​ត រួច​ធ្លាក់​ចុះ​មក​វិញ ធ្វើ​ដំណើរ​បាន​ជិត​៥០០​គីឡូ​ម៉ែ​ត​ទៀត មុន​នឹង​ធ្លាក់​ចូល​ក្នុង​សមុទ្រ​។

សរុប​ទាំងអស់​ទៅ​ចាប់ពី​ការ​សាកល្បង​ក្នុង​ខែមករា​ឆ្នាំ​២០២២ របប​ក្រុង​ព្យុ​ង​យ៉ាង​បាន​ធ្វើតេស្ត​មី​ស៊ី​ល​គ្រប់​ប្រភេទ ចំនួន​១៤​ដង​រួច​ហើយ ក្នុង​នោះ​ក៏​មាន​ដែរ ការ​បាញ់​មី​ស៊ី​ល​អន្តរទ្វីប​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។

កាលពី​ស​ប្តា​ហ៍​មុន ខណៈ​ពេល​កំពុង​ឈរ​ស្វាគមន៍​ក្បួនព្យុហយាត្រា​យោធា​ដ៏​ធំ លោក​គី​ម ជុង​អ៊ុ​ន បាន​ប្តេជ្ញា​ចិត្ត​ពង្រីក និង​កែ​លម្អ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​បាន​ឆាប់រហ័ស ហើយ​បាន​ព្រមាន​អំពី​ការ​វាយប្រហារ​ទុកជា​មុន ដែល​អាច​ធ្វើ​ទៅ​បាន​។ ការ​លើក​ឡើង​បែប​នេះ គឺ​ស្រប​ទៅ​នឹង រូបភាព​ពី​ផ្កាយ​រណប ដែល​គេ​ថត​បាន បង្ហាញ​ថា កូរ៉េ​ខាងជើង​កំពុង​ចាប់ផ្តើម​សកម្មភាព​អាវុធ​នុយក្លេអ៊ែរ និង​ការ​សាកល្បង​នុយក្លេអ៊ែរ​ឡើង​វិញ​ហើយ​។

គួរ​កត់​សម្គាល់ថា ការ​សាកល្បង​នៅ​ថ្ងៃ​ពុធ​នេះ កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពិធី​ឡើង​កាន់​អំណាច​ជា​ផ្លូវការ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ដែល​ទើប​ជាប់​ឆ្នោត​ថ្មី លោក យ៉ូ​ន សុក​យ៉ុ​ល​(Yoon Suk-yeol)​។ លោក​យ៉ូ​ន សុក​យ៉ុ​ល ដែល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ជា​មេដឹកនាំ​មានការ​ប្តេជ្ញា​ចិត្ត និង​ប្រកាន់​ជំហរ​រឹងប៉ឹង​ជាមួយ​កូរ៉េ​ខាងជើង​ជាង​ប្រធានាធិបតី​មុន​។ លោក​ក៏​គ្រោង​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ជាមួយ​សហរដ្ឋអាមេរិក​បន្ថែម​ទៀត​ផង​ដែរ​។

គួរ​ជម្រាប​ថា ប្រទេស​ជប៉ុន​ក្បែរ​ខាង​នោះ ក៏​បាន​ចេញ​មក​ប្រតិកម្ម​ផង​ដែរ​ថា ការ​បាញ់​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត​របស់​កូរ៉េ​ខាងជើង​នេះ គឺជា​គំរាមកំហែង​ដល់​សន្តិភាព និង​សុវត្ថិភាព​របស់​ប្រទេស​ខ្លួន ក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ​។ យ៉ាងណាមិញ ភាគី​ជប៉ុន​អះអាង​ថា​មី​ស៊ី​ល​នេះ​បាន​ធ្លាក់​ក្រៅ​ដែនទឹក​របស់​ខ្លួន​ប៉ុណ្ណោះ​។

ការ​សាកល្បង​មី​ស៊ី​ល​លើក​នេះ ក៏​ប្រហែលជា​ព្យុ​ង​យ៉ាង​ចង់​ផ្គើន​ដល់​សហរដ្ឋអាមេរិក​ផង​ដែរ​។ ផ្គើន​អា​មេ​រិ​ក ក៏​ដោយសារ​តែ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី លី​ន​ដា ថូ​ម៉ាស់​គ្រី​ន​ហ្វៀ​ល​(Linda Thomas-Greenfield) ចង់ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បោះ​ឆ្នោត​ក្នុង​ខែឧសភា​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​កូរ៉េ​ខាងជើង ជុំវិញ​ការ​ធ្វើតេស្ត​មី​ស៊ី​ល​ជា​បន្តបន្ទាប់​៕

None



អត្ថបទបន្ទាប់


លោកចូបៃឌិនគ្រោងជួបមេដឹកនាំ G7 ដើម្បីរកដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ខណៈអឺរ៉ុបគ្រោងផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីត្រឹមចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នឹងបើកកិច្ចពិភាក្សាជាមួយមេដឹកនាំមកពីក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬហៅថា G7 នៅសប្តាហ៍នេះ អំ…

AMK Microfinance Institution Plc. បណ្ដាក់ទុន ១ លានដុល្លារអាមេរិក នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់CAIC ដើម្បីចូលរួមគាំទ្រ គម្រោងការសាងសង់ និងការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ

AMK Microfinance Institution Plc. បានបណ្តាក់ទុនចំនួន ១ លានដុល្លារអាមេរិក នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិ តេជោ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ