ផ្លូវជាតិលេខ៥

ផ្លូវជាតិលេខ៥ ពីព្រែកក្ដាម-ប៉ោយប៉ែត បញ្ចប់ការសាងសង់បានជិត ១០០ភាគរយ


គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម-ប៉ោយប៉ែត សម្រេចបានការសាងសង់ជិត ១០០ភាគរយហើយ នឹងត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ គម្រោងនេះ ត្រូវបានកែលម្អពី ២គន្លង ទៅជា ៤គន្លង មានប្រវែង ៣៦៦គីឡូម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន ប្រមាណជាង ៦០០លានដុល្លារ។
ផ្លូវនេះត្រូវបានកែលម្អពី ២គន្លង ទៅជា ៤គន្លង មានប្រវែង ៣៦៦គីឡូម៉ែត្រ
ដោយ

គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥នេះ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ដែលបម្រើឲ្យគ្រប់វិស័យ ដោយមានការតភ្ជាប់ពីព្រំដែនថៃ រហូតដល់ព្រំប្រទល់វៀតណាម និងបានឆ្លងកាត់ខេត្តចំនួន៥ ។ គម្រោងនេះផ្លូវជាតិលេខ៥ មានប្រវែង ៣៦៦គីឡូម៉ែត្រ ចាប់ពីព្រែកក្ដាម-ប៉ោយប៉ែត សម្រេចបានការសាងសង់ជិត ១០០ភាគរយ និងត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក ឈឹម ផល្លា ប្រធាននាយកដ្ឋាន ផ្លូវថ្នល់ និងជានាយកប្រតិបត្តិគម្រោងនេះបានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្ដាម-ប៉ោយប៉ែតនេះ ជាផ្លូវអាស៊ានហាយវ៉េ ដែលត្រូវពង្រីកជា ៤គន្លង មានប្រវែង ៣៦៦គីឡូម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា(JICA) ខណៈគិតមកដល់ពេលនេះ គម្រោងឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ស្តង់ដារអន្តរជាតិមួយនេះ បានចំណាយថវិកាអស់ប្រមាណជាង ៦០០លានដុល្លារហើយ។

គម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥នេះ វាជាលំហូរសេដ្ឋកិច្ចដ៏សំខាន់ដែលបម្រើឲ្យស្ទើរគ្រប់វិស័យសម្រាប់ប្រជាជនកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន​តាំងពីប្រទេសថៃ រហូតដល់ប្រទេសវៀតណាម ថែមទាំងប្រទេសចិន ផងដែរ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា តាមរយៈគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដែលជាជំនួយរដ្ឋាភិបាលជប៉ុន ក្រោមការអនុវត្តដោយអង្គការ JICA គឺបានជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិនេះឱ្យថយចុះប្រមាណ៣២%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញផលិតផលកសិកម្មរបស់វៀតណាម កើនជាង២២ភាគរយ

ព័ត៌មាន
ទំហំនៃការនាំចេញផលិតផលសរុបរបស់វៀតណាម នៅក្នុងរយៈពេល៩ខែ ឆ្នាំនេះមានទំហំជាង ៣៨ ពាន់លានដុល្លារ ថយចុះជាង ៥% ប៉ុន្តែការនាំចេញផលិតផលកសិក…

រឹបអូសទ្រព្យសម្បត្តិជាង២ពាន់លានដុល្លារ ក្នុងប្រតិបត្តិការបង្ក្រាបអំពើលាងលុយនៅសិង្ហបុរី

ព័ត៌មាន
ប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារទី ៣ខែតុលា បាននិយាយថា ខ្លួននឹងពិនិត្យមើលឡើងវិញនូវក្របខណ្ឌច្បាប់ ស្ដីពីឧក្រិដ្ឋកម្មហិរញ្ញវត្ថុ នៅចំពេលមានការស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ