កូរ៉េខាងជើងបដិសេធជំនួយវ៉ាក់សាំងរុស្សី

កូរ៉េខាងជើងបដិសេធជំនួយវ៉ាក់សាំងកូវីដ-១៩ ប៉ុន្ដែរុស្ស៊ីថា នៅតែចាំបោះដៃជួយ


ប្រទេសរុស្ស៊ី រង់ចាំផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ទៅឲ្យកូរ៉េខាងជើងជានិច្ច ខណៈដែលមានការរាយការណ៍ថា អំឡុងពេលបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩នេះ កំពុងធ្វើឲ្យមានគ្រោះអត់ឃ្លានកើតឡើងនៅក្នុងប្រទេសកូរ៉េខាងជើង។ មែនទែនទៅ មកទល់ពេលនេះ មិនមានការរាយការណ៍ទាក់ទងករណីឆ្លង ឬមានអ្នកស្លាប់ដោយសារកូវីដ-១៩នៅកូរ៉េខាងជើងនោះទេ ប៉ុន្ដែ ប្រទេសនេះ នៅបន្ដមានការបិទខ្ទប់ ហើយកន្លងមករដ្ឋាភិបាលក្រុងព្យុងយ៉ាង ក៏បានបដិសេធមិនព្រមទទួលវ៉ាក់សាំង និង ជំនួយនានាពីប្រទេសមួយចំនួនផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន BBC។
កូរ៉េខាងជើងបដិសេធជំនួយវ៉ាក់សាំងកូវីដ-១៩របស់រុស្សី

ប្រទេស​កូរ៉េ​ខាងជើង​បាន​បិទ​ព្រំដែន ដើម្បី​ព្យាយាម​ទប់ស្កាត់​កូ​វី​ដ​-១៩​ឆ្លង​រីក​រាលដាល​ចូល​ក្នុង​ប្រទេស​ខ្លួន ប៉ុន្ដែ វា​ក៏​បាន​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ផង​ដែរ ដ្បិតថា​ប្រទេស​កូរ៉េ​ខាងជើង គឺ​ពឹងផ្អែក​ខ្លាំង​លើ​ទីក្រុង​ប៉េ​កាំ​ង​សម្រាប់​ការ​ដោះ​ដូរ​ទំនិញ​ទាក់ទង​នឹង​ចំណីអាហារ ជី​កសិកម្ម និង ប្រេងឥន្ធនៈ​ជាដើម​។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុ​ស្ស៊ី បាន​លើក​ឡើង​ថា ទីក្រុង​មូ​ស្គូ​នៅ​តែ​រង់ចាំ​ជា​និច្ច​ក្នុង​ការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​ទៅ​ឲ្យ​កូ​រ៉​ខាងជើង ខណៈ​ដែលរ​ស្ស៊ី​ចង់​ផ្តល់​ឲ្យ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្ដែ​កន្លង​មក​ប្រទេស​កូរ៉េ​ខាងជើង​មិន​ព្រម​ទទួលយក​វ៉ាក់សាំង​កូ​វី​ដ​-១៩​ពី​ប្រទេស​ណា​ទាំងអស់​។

ក្រៅពីរ​ស្ស៊ី កន្លង​មក​ប្រទេស​ចិន និង កូរ៉េ​ខាងត្បូង ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ចង់​ជួយ​ផ្តល់​វ៉ាក់សាំង​ទៅ​ឲ្យ​ទីក្រុង​ព្យុ​ង​យ៉ាង​ផង​ដែរ​។

វិបត្តិ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង អាច​នឹង​កើត​មាន​ឡើង​ធំ​ប៉ុណ្ណា គឺ​នឹង​ត្រូវ​បង្ហាញ​ឡើង​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ទៅ​មុខ​ទៀត​នេះ​។

បុរស​ខ្លាំង​របស់​កូរ៉េ​ខាងជើង លោក គី​ម ចុង​អ៊ុ​ន ថ្មី​ៗ​នេះ​បាន​ចេញ​មុខ​ទទួលស្គាល់​ថា ប្រទេស​របស់​ខ្លួន​ពិតជា​កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះ​ស្បៀងអាហារ ហើយ​ស្ថានការណ៍​កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង​កាន់តែ​ខ្លាំង​។ លោក​គី​ម ក៏​បាន​លើក​ឡើង​កាលពី​ខែ​មុន​នេះ ដោយ​បាន​ប្រាប់​ទៅ​កាន់​ពលរដ្ឋ​ថា ត្រូវ​ត្រៀមខ្លួន​សម្រាប់​លទ្ធផល​អាក្រក់​បំផុត​មិន​ធ្លាប់​មាន ដែល​វា​ត្រូវ​បាន​ប្រៀបធៀប​ដូច​ទៅ​នឹង​គ្រោះ​ទុរ្ភិក្ស​កាលពី​ឆ្នាំ​១៩៩០​ដែរ​។

របាយការណ៍​ពី​អង្គការសហប្រជាជាតិ​ដែល​បាន​ចេញ​នា​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាងជើង​កំពុង​ខ្វះខាត​ស្បៀងអាហារ​ប្រហែល ៨៦​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ ហើយ​វា​ត្រូវ​បាន​ព្យាករ​ថា នឹង​បន្ដ​កើត​មាន​កាន់តែ​អាក្រក់​ថែម​ទៀត​។

ថ្មី​ៗ​នេះ កូរ៉េ​ខាងជើង​ក៏​បាន​ដកហូត​តំណែង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ ដោយសារ​តែ​ពួក​គេ​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កង្វះខាត​ស្បៀងអាហារ​នៅ​ក្នុង​ប្រទេស ដោយ​កត់សម្គាល់​ឃើញ​ថា មន្ត្រី​ទាំងនោះ បាន​ធ្វើ​ឲ្យ​សន្ដិសុខ​ជាតិ និង សុវត្ថិភាព​ប្រជាជន​កូរ៉េ​ខាងជើង​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​។

ការ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ ក៏​ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​អាច​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ថែម​ទៀត ទៅ​លើ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​។

អ្នកជំនាញ បាន​មើលឃើញ​ថា ផ្លូវ​តែ​មួយ​គត់ នៃ​ការ​ចាក​ចេញពី​វិបត្តិ​នេះ កូរ៉េ​ខាងជើង​គួរតែ​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩ ដើម្បី​ឈាន​ទៅ​បើក​ព្រំដែន​ប្រទេស​ឡើង​វិញ​សម្រាប់​បន្ដ​ដង្ហើម​ពាណិជ្ជកម្ម ឬ​ក៏​អាច​ទទួលយក​ជំនួយ​នានា​ពី​អន្តរជាតិ​ជាដើម​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតបន្ទះឈីបចិនធំមួយត្រូវបានអាជ្ញាធរអង់គ្លេសស៊ើបអង្កេត

អាជ្ញាធរអង់គ្លេសនឹងបើកការសិក្សា និងស៊ើបអង្កេតលើក្រុមហ៊ុនផលិតបន្ទះឈីបធំមួយរបស់ចិន ឈ្មោះ និចភឺរៀ (Nexperia) ក្រោយក្រុមហ៊ុនចិនមួយនេះបានប្…

ប្រជាប្រិយភាពនៃការទូទាត់តាមអនឡាញនៅក្រោយការរាតត្បាតជំងឺកូវីដ-១៩ នឹងនៅតែបន្ត

ការទូទាត់តាមអនឡាញទំនងនៅតែជាមធ្យោបាយផ្ទេរប្រាក់ ទូទាត់ការចំណាយ និងប្រតិបត្តិការនានាដ៏ពេញនិយមដដែលនៅកម្ពុជា សូម្បីតែនៅក្រោយពេលការរាតត្បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ