កូវីដ១៩នៅកូរ៉េខាងជើង

កូរ៉េខាងជើង មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើកដំបូង ខណៈ ៣៥ ម៉ឺននាក់ទៀតមានរោគសញ្ញាសង្ស័យ


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងតិច ៦ នាក់បានស្លាប់ដោយគ្រុនក្ដៅខ្លួន ក្នុងនោះមានម្នាក់បានបញ្ជាក់ថា បានកើតជំងឺកូវីដ១៩ ខណៈបច្ចុប្បន្នមនុស្សរាប់សិបម៉ឺននាក់ទៀតបានកំពុងស្ថិតនៅក្នុងរោគសញ្ញាគ្រុនក្តៅ។នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
កូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងតិច ៦ នាក់បានស្លាប់ដោយគ្រុនក្ដៅខ្លួន ក្នុងនោះមានម្នាក់បានបញ្ជាក់ថា បានកើតជំងឺកូវីដ១៩
ដោយ

នេះ​គឺ​ជា​ការ​ផ្ដល់​សញ្ញា​ដ៏ធ្ងន់ធ្ងរ​​ពី​ការផ្ទុះ​ឡើង​នៃជំងឺកូវីដ១៩ ​ដែលករណី​ឆ្លង​កូវីដ១៩ ត្រូវបានបញ្ជាក់ជាលើកដំបូងរបស់ប្រទេសកូរ៉េខាងជើង បើទោះបី កន្លងមក​រដ្ឋ​ឯកោមួយនេះ មានការបិទខ្ទប់ព្រំដែន​របស់ខ្លួន​គត់មត់ខ្លាំងណាស់ក្នុងការទប់ស្កាត់មិនឲ្យកូវីដ១៩ឆ្លងចូលរាលដាល។

ទីភ្នាក់ងារព័ត៌មាន KCNA ផ្លូវការរបស់​រដ្ឋ​កូរ៉េ​ខាង​ជើង​បានរាយការណ៍ថា បច្ចុប្បន្ន​មាន​មនុស្សប្រហែល ជិត​១៩ម៉ឺននាក់​កំពុងទទួល​ការ​ព្យាបាល​ដាច់​ឡែក​ពី​គេ ​​បន្ទាប់ពីមាន​អាការៈដើម​​គ្រុនក្តៅ​ខ្លួន ​ដែល​គេ​មិន​ទាន់ដឹង​​រោគ​សញ្ញា​នោះ​ ជាករណីឆ្លង​កូវីដ១៩​ឬក៏យ៉ាងណានោះទេ ប៉ុន្ដែ ពលរដ្ឋ​ដែលមានអាការៈបែបនេះ បានឈឺរាល​ដាល​យ៉ាងខ្លាំងនៅ​ទូទាំង​ប្រទេសកូរ៉េខាងជើង​តាំងពីចុងខែ​មេសា​មក​ម្ល៉េះ​។

ទី​ភ្នាក់​ងារ KCNA បាននិយាយថា មនុស្សប្រហែល ៣៥ ម៉ឺន​នាក់នៅក្នុងប្រទេស​សុទ្ធ​បានបង្ហាញពីរោគសញ្ញាគ្រុនក្តៅ​ខ្លួន​ ក្នុង​នោះ​មាន​ជិត២ម៉ឺននាក់​ ត្រូវបាន​គេ​​រាយការណ៍ពីរោគសញ្ញាក្ដៅខ្លួននេះ​​កាលពីថ្ងៃព្រហស្បតិ៍​ ហើយ​ប្រហែលជាង ១៦ម៉ឺននាក់​ទៀត បានព្យាបាល​ឱ្យ​ជា​វិញ​ហើយ ​​​ប៉ុន្តែគេ​មិនបានបញ្ជាក់ថា តើមានមនុស្សប៉ុន្មាននាក់បានធ្វើតេស្តវិជ្ជមាន​​ជំងឺ​ខូវីដ​១៩​នោះ​ទេ​។

ទី​ភ្នាក់​ងារ​ព័ត៌មាន​កូរ៉េខាងជើង​​បាន​បន្ថែម​ថា មនុស្សយ៉ាងហោចណាស់ ៦ នាក់​ដែលបង្ហាញរោគសញ្ញាគ្រុនក្ដៅ​ខ្លួន​នោះ ​​បាន​ស្លាប់ ក្នុង​នោះ​មាន​១​ករណី​ត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសអូមី​ក្រុង​​ដែល​ជា​មេរោគ​បម្លែងថ្មី​​នៃ​​ជំងឺ​ខូវីដ​១៩​។​

មេដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​មជ្ឈមណ្ឌល​​បញ្ជាការ​ប្រឆាំងមេរោគ​នេះ​កាលពីថ្ងៃព្រហស្បតិ៍​ ​ដើម្បីពិនិត្យមើលស្ថានភាព​​និង​ឆ្លើយតបបញ្ហានេះឲ្យបានទាន់ពេល ​បន្ទាប់ពីរដ្ឋអំណាច​ទីក្រុងព្យុងយ៉ាង​​បាន​ប្រកាស​ពី​«​ស្ថានភាពអាសន្នដ៏​ធ្ងន់ធ្ងរ​បំផុត​»​ និងបញ្ជាឱ្យបិទទ្វារ​ប្រទេសផង​ដែរ​​។

ប្រទេសកូរ៉េខាងជើងបាននិយាយថា ការផ្ទុះឡើងនូវ​ជំងឺ​គ្រុន​ក្ដៅនេះ ​បានចាប់ផ្តើម​នៅក្នុងរដ្ឋធានីព្យុងយ៉ាង​ក្នុងខែមេសា ហើយ​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនបានបញ្ជាក់អំពីមូលហេតុ​នៃការ​ផ្ទុះ​ជំងឺ​នេះ​ទេ ​ប៉ុន្តែរដ្ឋ​ធានី​ព្យុង​យ៉ាង​​បានរៀបចំព្រឹត្តិការណ៍សាធារណៈធំៗ​​ជាច្រើន​នៅថ្ងៃទី១៥​និង​២៥ ខែមេសា​រួមទាំងក្បួនដង្ហែយោធា និងការជួបជុំដែលមនុស្សភាគច្រើន​គ្មាន​ពាក់ម៉ាស់។

ការឆ្លង​រាលដាលយ៉ាងលឿន​នៃមេរោគ​នេះ ​បាន​បង្ហាញពីការកើនឡើងនៃ​វិបត្តិដ៏ធំមួយ​នៅក្នុងប្រទេសនេះ ​​ដែលកំពុង​ខ្វះខាតធនធានវេជ្ជសាស្រ្ត​​ ព្រមទាំងបាន​បដិសេធជំនួយវ៉ាក់​សាំង​ពី​អន្តរជាតិ និង​​​បានបិទទ្វារ​ព្រំដែនរបស់ខ្លួនផងដែរ​។

ក្រុម​អ្នកវិភាគបាននិយាយថា ការផ្ទុះឡើងនៃ​ជំងឺ​នេះ​​អាច​គំរាមកំហែង​​ស្ថានភាព​កង្វះ​ស្បៀងអាហារ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេសឯកោមួ​យ​នេះ ​នៅ​ក្នុងឆ្នាំនេះ ព្រោះ​វិធាន​ការ​បិទ​ខ្ទប់​នឹង​រារាំង «ការប្រឹង​ប្រែង​ទាំងស្រុង»​ក្នុង​ការ​ប្រឆាំងនឹងគ្រោះរាំងស្ងួត និងការ​កែនកម្លាំងពលកម្ម​​របស់​រដ្ឋាភិបាល​ទីក្រុងព្យុយ៉ាង។

លោក ក្វន់ យុងសេ (Kwon Young-se)​ ដែលទើប​តែង​តាំង​ជា​រដ្ឋមន្ត្រីបង្រួបបង្រួម​ជាតិ​កូរ៉េ​ខាង​ត្បូង​ដែលទទួលខុសត្រូវចំពោះទំនាក់ទំនង​អន្តរកូរ៉េ​​បាននិយាយពី​ថ្ងៃព្រហស្បតិ៍ថា លោក​មានឆន្ទៈក្នុងការជំរុញឱ្យមានជំនួយមនុស្សធម៌​សម្រាប់កូរ៉េខាងជើង​​រួម​ទាំងការ​ព្យាបា​លជំងឺ​កូវីដ​១៩ ការចាក់វ៉ាក់សាំង​ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រផ្សេងទៀត។​

ចំណែក​មន្ត្រី​នាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា អាមេរិក​គ្មាន​បំណង​បញ្ជូន​វ៉ាក់​សាំងទៅឱ្យ​កូរ៉េខាងជើង​នោះ​ទេ ​ប៉ុន្តែ​អាមេរិក​គាំទ្រកិច្ចខិតខំប្រឹងប្រែង​អន្តរជាតិក្នុងការ​ផ្តល់​ជំនួយ​ដល់ជនងាយរងគ្រោះ​នៅទីនោះ ​ដោយ​ជំរុញឱ្យក្រុងព្យុងយ៉ាង​ជួយ​សម្រួល​ដល់​ការងារទាំង​អស់​នោះ​ផងដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


វិបត្តិផ្គត់ផ្គង់ឧស្ម័ននៅអឺរ៉ុបកាន់តែអាក្រក់ បន្ទាប់ពីរុស្ស៊ីដាក់ទណ្ឌកម្មសងសឹក

ប្រទេសក្នុងតំបន់អឺរ៉ុបទទួលរងសម្ពាធក្នុងការធានាការផ្គត់ផ្គង់ឧស្ម័នកាន់តែខ្លាំងឡើងហើយ ខណៈទីក្រុងម៉ូស្គូបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្ម័នដែលជា…

វិបត្តិប្រេងឥន្ធនៈនៅឡាវ៖ សាំងមួយលីត្រតម្លៃជិត២ដុល្លារ ខណៈពលរដ្ឋតម្រង់ជួរចាំចាក់

តម្លៃប្រេងនៅប្រទេសឡាវក្នុងថ្ងៃសុក្រទី១៣ឧសភានេះ បើគិតជាប្រាក់រៀលបានហក់ឡើងដល់៧៥០០រៀលក្នុងមួយលីត្រ ហើយអាជ្ញាធរថែមទាំងដាក់កំណត់ថា ក្នុងពលរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ