ពលរដ្ឋភៀសសឹក

តើការលើកឡើងរបស់មន្ត្រី UN បានដាក់សម្ពាធលើថៃ និងផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋភៀសសឹកខ្មែរក្នុងការវិលត្រលប់ទៅលំនៅឋានវិញយ៉ាងណាដែរ?


ការបញ្ជាក់ច្បាស់ៗរបស់លោក ថម អ៊ែនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ជុំវិញសិទ្ធិពេញលេញរបស់ពលរដ្ឋភៀសសឹកកម្ពុជា ក្នុងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញ ក្រោយបទឈប់បាញ់ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា មិនត្រឹមតែជាការការពារសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអាវុធផ្លូវច្បាប់ដ៏មានឥទ្ធិពល​សម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិ។
ពលរដ្ឋភៀសសឹក
ដោយ

កម្ពុជា អាចប្រើយន្តការនេះធ្វើជាយុទ្ធសាស្ត្រការទូតជំរុញឱ្យភាគីថៃ ចេញមុខទទួលខុសត្រូវចំពោះការបណ្តេញ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរ។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានព្រមានថា ការវិលត្រឡប់ទៅវិញដោយសុវត្ថិភាពមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានការធានាសន្តិសុខ ការស្តារលំនៅដ្ឋាន និងយន្តការទាមទារសំណងផ្លូវការស្របតាមច្បាប់អន្តរជាតិ ពីភាគីថៃទេនោះ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើកថា ការប្រកាសរបស់លោក ថម អ៊ែនឌ្រូ ឱ្យពលរដ្ឋភៀសសឹកកម្ពុជា អាចត្រឡប់ទៅទីលំនៅឋាន ដែលយោធាថៃ បានបណ្ដេញចេញវិញនេះ កំពុងបង្ហាញយ៉ាងច្បាស់ថា យោធាថៃ ជាអ្នកឈ្លានពានកម្ពុជា លើឆាកអន្តរជាតិ ដែលនេះជាសញ្ញាវិជ្ជមានមួយអាចឱ្យពលរដ្ឋខ្មែរបានវិលត្រឡប់ទៅកាន់ភូមិកំណើតវិញ។ អ្នកជំនាញរូបនេះបានគូសបញ្ជាក់បន្ថែមថា ដោយសារតែផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរភាគច្រើនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលផ្ទះខ្លះមានតម្លៃរហូតដល់រាប់លានដុល្លារ អង្គការសហប្រជាជាតិ រួមជាមួយរដ្ឋាភិបាលកម្ពុជា ត្រូវតែរួមដៃគ្នាបង្កើតសម្ពាធការទូត ដើមី្បបង្ខំឱ្យភាគីថៃ ចេញមុខសងសំណងរាល់ការខូចខាតទាំងនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ជុំវិញការលើកឡើងរបស់លោក ថម អ៊ែនឌ្រូ បានក្លាយជាសម្ពាធផ្នែកច្បាប់ដាក់លើរដ្ឋាភិបាលក្រុងបាងកក ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ជាពិសេសការធានាសន្តិសុខសុវត្ថិភាពដល់ពលរដ្ឋខ្មែរភៀសសឹក ដើម្បីអាចត្រឡប់ទៅលំនៅឋានវិញ។

បើតាមអ្នកជំនាញរូបនេះ ស្របពេលដែលទីតាំងមួយភាគធំត្រូវបានបំផ្លាញដោយយោធាថៃ រដ្ឋាភិបាលកម្ពុជាចាំបាច់ណាស់ត្រូវតែកត់ត្រានូវទិន្នន័យអំពីការខូចខាតឱ្យបានច្បាស់លាស់ ដើម្បីទាមទារសំណង់តាមច្បាប់អន្តរជាតិពីភាគីថៃ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើថៃគេចវេះមិនព្រមទទួលខុសត្រូវទេនោះ ថៃខ្លួនឯងត្រូវប្រឈមការដាក់សម្ពាធការទូតពីមជ្ឈដ្ឋានអន្តរជាតិ តែយ៉ាងណាកម្ពុជាត្រូវប្រកាន់ខ្ជាប់នូវគោលជំហរយ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ និងយុទ្ធសាស្រ្តការទូតពហុភាគី។

ដោយឡែក លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ក៏បានយល់ស្របដែរថា UN មានឥទ្ធិពល និងយន្តការគ្រប់គ្រាន់ក្នុងការសម្របសម្រួលឱ្យពលរដ្ឋភៀសសឹកបានត្រឡប់ទៅភូមិករដើមវិញ។ លោកបានបញ្ជាក់ថា ដើម្បីឱ្យដំណើរការនេះជោគជ័យ វាទាមទារឱ្យមានឆន្ទៈនយោបាយពិតប្រាកដក្នុងការចរចាពហុភាគីរវាងកម្ពុជា ថៃ និងអង្គការសហប្រជាជាតិ ដោយក្នុងនោះភាគីថៃត្រូវតែបង្ហាញឆន្ទៈខ្ពស់ក្នុងការផ្តល់សំណងដ៏សមរម្យចំពោះការខូចខាត។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមចំពោះមុខដែលក្រុមអ្នកជំនាញបារម្ភដូចគ្នានោះ គឺសុវត្ថិភាពក្រោយបទឈប់បាញ់។ ពលរដ្ឋខ្មែរដែលត្រូវត្រឡប់ទៅផ្ទះវិញអាចនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការបាត់បង់មុខរបរ និងការបង្កបង្កើនផលដំណាំជាដើម ដែលទាមទារឱ្យមានការធានាសន្តិសុខ និងកិច្ចការពារយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


​អ្នកជំនាញចាត់ទុកការដាក់ឱ្យអនុវត្តកម្មវិធីបញ្ចុះតម្លៃសេវាទេសចរណ៍នៅសៀមរាប ជារឿងល្អ តែហាក់បារម្ភមិនទទួលបានលទ្ធផលតាមការរំពឹងទុក

ដើម្បីចូលរួមជំរុញ និងដាស់សកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពរស់រវើកក្នុងរដូវកាលបៃតង ឬ Green Season ក្រសួងទេសចរណ៍ សហការជ…

​តើការក្លែងបន្លំម៉ាកផលិតផលអាចវាយប្រហារ និងរាំងស្ទះដល់ការអភិវឌ្ឍវិស័យ SME កម្រិតណា?

សហគ្រាសធុនតូច និងមធ្យម (SME) ប្រៀបដូចជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ ក្នុងការបង្កើតការងារ ជំរុញការវិនិយោគ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។ យ៉ាងណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ