
ដោយយោងទៅតាមតម្រូវការចាំបាច់នៃការងារ ហើយគណៈប្រតិបត្តិ និងក្រុមការងារទាំងអស់ ត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដូចមានចែងនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០៦២០/៦៦១ ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអ្នកច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាអ្នកច្បាប់។
បើតាមសេចក្ដីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី គណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់ គឺមាន ឯកឧត្តម គីតិច ជាប្រធាន, ឯកឧត្តម អេង ទូច ជាអនុប្រធានទី១ និងឯកឧត្តម ស៊ា ម៉ៅ ជាអនុប្រធានប្រចាំការ រួមទាំងមានសមាជិក៦រូបផ្សេងទៀត។
ជាមួយគ្នានេះ ក៏មានការបង្កើតក្រុមការងារនៃក្រុមប្រឹក្សាអ្នកច្បាប់ផងដែរ ដោយក្នុងនោះ មានបែងចែកជា៣ក្រុមធំៗ គឺ ក្រុមការងាពិនិត្យ ស្រាវជ្រាវ និងផ្ដល់យោបល់, ក្រុមការងារសំណួរចម្លើយសភា និងត្រួតពិនិត្យវាយតម្លៃលិខិតបទដ្ឋានគតិយុត្ត និងក្រុមការងារជំនាញ។ ក្រុមការងារនីមួយៗ គឺមានការបែងចែកការងារផ្សេងៗគ្នាទៅតាមតួនាទីរៀងៗខ្លួន។
សូមអានសេចក្ដីសម្រេចខាងក្រោមនេះ ដើម្បីជ្រាបព័ត៌មានលម្អិត។







