អត្ថបទ​ពាណិជ្ជកម្ម

ហោះហើរ​ទៅ​ឌូបៃ ជាមួយ អ៊ែមមឺរឹត និង​​ស្នាក់នៅ​សណ្ឋាគារ​ល្បីៗ​ នៅ​​អារ៉ាប់រួម ក្នុង​តម្លៃ​ពិសេស


ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បានសហការជាមួយ អេខ័រ (Accor) សណ្ឋាគារអាម៉ានីឌូបៃ (Armani Hotel Dubai) Emaar Hospitality Group និង Marriott ដើម្បីផ្តល់ជូននូវ តម្លៃសណ្ឋាគារយ៉ាងពិសេសដល់អ្នកដំណើរដែលហោះហើរឆ្លងកាត់ និងទៅកាន់ឌូបៃនៅរដូវក្តៅនេះ។
ទិដ្ឋភាព​ដ៏គួរ​ឲ្យ​គយគន់​នៃ​ទីក្រុង​ ឌូបៃ ប្រទេស​អារ៉ាប់រួម
ដោយ

ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បានសហការជាមួយនិងសណ្ឋាគារល្បីៗនៅលើពិភពលោក ដើម្បីផ្តល់ជូនអ្នកធ្វើដំណើរឆ្លងកាត់ និងទៅតំបន់ដ៏គួរទាក់ទាញនៅឌូបៃនារដូវក្តៅនេះ ជាមួយនិងតម្លៃពិសេសសណ្ឋាគារដ៏គួរឱ្យទាក់ទាញនៅតាមសណ្ឋាគារដ៏ល្បីល្បាញមួយចំនួនរបស់អារ៉ាប់រួម(UAE)។ អតិថិជនដែលទិញសំបុត្រពីក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ធ្វើដំណើរចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០១៩ អាចរីករាយនឹងនូវអត្រាសណ្ឋាគារផ្តាច់មុខពិសេសនារដូវក្តៅនេះ ក្នុងចំណោមសណ្ឋាគារដូចជា អេខ័រ (Accor) សណ្ឋាគារអាម៉ានីឌូបៃ (Armani Hotel Dubai) អាម៉ា ហូសស្ពីថលលីធីគ្រុប (Emaar Hospitality Group) និង ម៉ារែត (Marriott)ក្នុងអំឡុងពេលស្នាក់នៅរបស់លោកអ្នកនៅអារ៉ាប់រួម។*

ភ្ញៀវទេសចរអាចទទួលបានអត្ថប្រយោជន៍រហូតដល់ទៅ ៣០% នៃការបញ្ចុះតម្លៃល្អបំផុត ផ្តល់ដោយអេខ័រ (Accor) - ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចឈានមុខគេលើពិភពលោកមួយ ដោយមានកម្រងម៉ាកសញ្ញាគ្រប់បែបសាកសមទៅនឹងថវិកាចំណាយ។

ទិដ្ឋភាពនៃផ្នែកមួយ​នៃសណ្ឋាគារ​ប្រណីត Accor នៅទីក្រុង​ ឌូបៃ។

សណ្ឋាគារអាម៉ានីឌូបៃ (Armani Hotel Dubai) - សណ្ឋាគារប្រវត្តិសាស្ត្រមួយ ដែលមាន១១ជាន់ផ្តាច់មុខ នៅក្នុងអគារដែលខ្ពស់ជាងគេបំផុតលើពិភពលោក ដឺប៊ូ កាលីហ្វា (The Burj Khalifa) - ផ្តល់ជូនអ្នកដំណើរអ៊ែមមឺរឹតក្នុងអាត្រារបញ្ចុះតម្លៃពិសេសដែលអាចទទួលបានល្អបំផុតរហូតដល់ទៅ ៣៥%។ សណ្ឋាគារក៏ផ្ដល់ជូននូវភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរដោយផ្ទាល់ទៅកាន់ ដឺឌូបៃម៉ល (The Dubai Mall)ដែលជាផ្សារទំនើបដ៏ធំបំផុត មានកន្លែងកម្សាន្ត ព្រមទាំងមានអទិថិជនទិញទំនិញនិងទស្សនាច្រើនបំផុតនៅលើពិភពលោក ។

ម៉ារីយ៉ុត (Marriott) មានភាពល្បីល្បាយលើកម្រងម៉ាកចម្រុះ និងខ្សែរបណ្តុមសណ្ឋាគារនេះបានផ្តល់ជូនការបញ្ចុះតម្លៃររហូតដល់ទៅ ២៥% ដល់អ្នកដំណើរអ៊ែមមឺរឹត។ អ្នកដំណើរអ៊ែមមឺរឹតអាចជ្រើសរើសបអត្រាបញ្ចុះបានក្នុងបណ្តុំប្រពន្ធ័របស់ម៉ារែត (Marriott)  នៅទូទាំងប្រទេសក្នុងតំបន់អារ៉ាប់រួម(UAE) ។

ទិដ្ឋភាពនៃផ្នែកមួយ​នៃសណ្ឋាគារ​ប្រណីត Marriott នៅទីក្រុង​ ឌូបៃ។

អាម៉ា ហូសស្ពីថលលីធីគ្រុប (Emaar Hospitality Group) - ដែលជាកន្លែងប្រមូលផ្តុំនូវម៉ាក់ល្បីៗ រួមមាន ដឺអាត់ដ្រេសហូថែរ អ៊ែនរីស៊ត (the Address Hotels and Resorts) វីដា ហូថែល (Vida Hotels) និង រីស៊តអ៊ែនរ៉ូវហូថែល (Resorts and Rove Hotels) បានផ្តល់ជូនអ្នកដំណើរអ៊ែមមឺរឹតក្នុងអាត្រារបញ្ចុះតម្លៃពិសេសដែលអាចប្រើបានល្អបំផុតរហូតដល់ទៅ ៣៥%។ អតិថិជនដែលបានកក់នៅ អាត់ដ្រេសដោយថោន (Address Downtown) អាត់ដ្រេស ប៉ូលឡឺវ៉ាត (Address Boulevard) អាត់ដ្រេសឌូបៃម៉ល (Address Dubai Mall) ឬ ផ៉ាលេះ ដោយថន (Palace Downtown) អាចចូលទៅចលវប្បដ្ឋាន ឌូបៃ (Dubai Aquarium)  សួតឧទ្យាន ក្រោមទឹក(Underwater Zoo) និង សួន វីអរ (VR Park)បានដោយឥតគិតថ្លៃ។ 

ឌូបៃជាទីក្រុងដ៏រស់រវើក សកល ដែលមានមនុស្សមកពីគ្រប់ទីកន្លែង និងលាយចម្រុះដោយ ស្ថាបត្យកម្មដ៏គួរឱ្យទាក់ទាញ  ទិញទំនិញលំដាប់ពិភពលោក និងប្រកបដោយភោជនីយដ្ឋានដ៏ប្រណិត។ ភ្ញៀវទេសចរនឹងរីករាយគយគន់ទីក្រុងដ៏ទាក់ទាញជាច្រើន រួមទាំងទីតាំងល្បីល្បាញសំខាន់ៗ ឆ្នេរដ៏ស្រស់ត្រកាល់ និងរមណីយដ្ឋានស្ប៉ាដែលមានអាងហែលទឹក ព្រមទាំងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនក្នុងអាគារទូទាំងតំបន់។

ទិដ្ឋភាពនៃផ្នែកមួយ​នៃសណ្ឋាគារ​ប្រណីត Armani នៅទីក្រុង​ ឌូបៃ។

អ្នកដំណើរត្រូវបង្ហាញច្បាប់ចម្លងនៃសំបុត្រយន្តហោះអ៊ែមមឺរឹត ឬ សន្លឹកប័ណ្ណ ឡើងយន្តហោះ (boarding pass) នៅពេលឆែកអ៊ិន។*

អតិថិជនអេមីរឹតបានមកទស្សនាទីក្រុងឌូបៃក្នុងរដូវក្តៅនេះក៏អាចទទួលបានអត្ថប្រយោជន៍ពីការផ្តល់ជូនផ្តាច់មុខក្នុងការប្រើប្រាស់ My Emirates Pass - ការផ្តល់ជូនដែលផ្លាស់ប្តូរពី សន្លឹកប័ណ្ណ ឡើងយន្តហោះ អ៊ែមមឺរឹត (Emirates boarding pass) ទៅជាកាតសមាជិកផ្តាច់មុខមួយដែលផ្តល់ជូនអ្នកដំណើរនូវអត្ថប្រយោជន៍ពិសេសនិងការបញ្ចុះតម្លៃរហូតដល់ ៥០% នៅក្នុងចំណោមកន្លែងកម្សាន្តជាង 500 កន្លែង និងតាមទីតាំងហាងទំនិញ នៅទូទាំងប្រទេសអារ៉ាប់រួម (UAE)។* 

កាតឆ្លងកាត់ផ្តាច់មុខ ( The exclusive Pass) អនុញ្ញាតឱ្យអតិថិជនប្តូរបានវិញដល់ទៅ ៥០% ពី ភោជនីយដ្ឋានជាង ៤00កន្លែង ពីភាពប្រណីតនៃការថែទាំសុខភាព មានដល់ទៅជិត ៥០ ស្ប៉ា ព្រមទាំងសកម្មភាពកម្សាន្តជិះស្គី និងឧទ្យានទឹកកម្សាន្តផងដែល។ អតិថិជនអាចផ្តូរយកប្រយោជន៍បញ្ចុះតម្លៃបានរហូតដល់ទៅ ៣0% នៅហាងទំនិញអន្ដរជាតិ រួមទាំង ម៉ូដពេញនិយមពីម៉ាកល្បីៗ។ សន្លឹកប័ណ្ណ ឡើងយន្តហោះអ៊ែមមឺរឹត (Emirates boarding pass) ផ្តល់ជូនមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩*

អតិថិជនអ៊ែមមឺរឹតគ្រប់ថ្នាក់ទាំងអស់ អាចរីករាយការផ្តល់ជូនអាហារតាមតំបន់យ៉ាងឆ្ងាញ់ពិសារ ប្រព័ន្ធកម្សាន្តក្នុងយន្តហោះដ៏ទំនើប អាយស៍ (Ice) ដល់ទៅ ៤000 ប៉ុស្ត៍ - ក្រុមហ៊ុនអាកាសចរណ៍ដែលបានឈ្នះពានរង្វាន់ក្នុងប្រព័ន្ធកម្សាន្តជើងហោះហើរ ព្រមទាំងអាចភ្ជាប់ប្រព័ន្ធ Wi-Fi រហូតដល់ទៅ ២0MB ដែលតែងតែជួយឲ្យលោកអ្នកភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិនិងក្រុមគ្រួសារក្នុងអំឡុងពេលហោះហើរដោយឥតគិតថ្លៃផងដែរ៕




អត្ថបទបន្ទាប់


ធនាគារ ADB ៖ វៀតណាមមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត នៅអាស៊ីអាគ្នេយ៍

ព័ត៌មាន
ធនាគារ អភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានបញ្ចេញការព្យករថ្មីចុងក្រោយមួយរបស់ខ្លួន ដោយបានព្យាករកំណើនសេដ្ឋកិច្ច វៀតណាមថា នឹងនៅរក្សាបានកំណើន៦,៨ …

ប្រតិបត្តិករសេវាទេសចរណ៍វៀតណាម ចង់ឲ្យរដ្ឋាភិបាលអនុញ្ញាតទិដ្ឋាការរហូតដល់ ៣០ថ្ងៃ សម្រាប់ទេសចរបរទេស

ព័ត៌មាន
ប្រតិបត្តិករសេវាទេសចរណ៍នៅប្រទេសវៀតណាម បានបង្ហាញពីទស្សនរបស់ពួកគេ ដោយចង់ឲ្យរដ្ឋាភិបាលខ្លួនពង្រីកបន្ថែមនូវគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ