តម្លៃប្រេងរអិលធ្លាក់ចុះ

តម្លៃប្រេងរអិលធ្លាក់ចុះ ខណៈវិធានការទប់ស្កាត់កូវីដ១៩របស់ចិនកំពុងដាក់សម្ពាធលើទស្សនវិស័យតម្រូវការទីផ្សារ


តម្លៃប្រេងបានរអិលធ្លាក់ចុះក្នុងថ្ងៃអង្គារ ទី ១២ ខែ កក្កដា ដោយសារវិធានការទប់ស្កាត់មេរោគកូវីដ១៩ដ៏តឹងរ៉ឹងរបស់ចិនត្រូវបានចាប់ផ្ដើមអនុវត្តខ្លាំងក្លាឡើងវិញ នៅគ្រាដែលចិនពេលនេះ កំពុងប្រឈមនឹងការរាតត្បាតមេរោគបំប្លែងថ្មីអូមីក្រុងប្រភេទ BA.5 ដែលជាមេរោគមានសមត្ថភាពឆ្លងលឿនរហ័សជាមេរោគកូវីដ១៩មុនៗ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
តម្លៃប្រេងរអិលធ្លាក់ចុះ ខណៈវិធានការទប់ស្កាត់កូវីដ១៩របស់ចិនកំពុងដាក់សម្ពាធលើទស្សនវិស័យតម្រូវការទីផ្សារ

ការ​ផ្ទុះ​រាលដាល​កូ​វី​ដ​១៩​ជា​ថ្មី​ទៀត បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ចិន ដែល​ជា​ប្រទេស​នាំ​ចូល​ប្រេង​ឆៅ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក បាន​ចាប់ផ្តើម​ផ្អាក​អាជីវកម្ម​ធំ​ៗ និង បិទ​ខ្ទប់​នៅ​តាម​តំបន់​មួយ​ចំនួន​ឡើង​វិញ ហើយ​វា​ក៏​បាន​ជះ​ឥទ្ធិពល​ដល់ទី​ផ្សារ​ប្រេង​ឆៅ​ពិភពលោក រអិល​ធ្លាក់​ចុះ​ផង​ដែរ​។

អ្នកវិភាគ​មក​ពី​ក្រុមហ៊ុន​ប្រឹក្សា Eurasia Group បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​មួយ​ថា ការ​កើនឡើង​ការ​ភ័យ​ខ្លាច​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច និង តម្រូវការ​បន្ត​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ ទោះបីជា​បរិមាណ​នៃ​ការ​ផ្គត់ផ្គង់​បច្ចុប្បន្ន​នៅ​តែ​មិន​ច្បាស់លាស់​ក៏​ដោយ​។

ទីក្រុង​ជា​ច្រើន​របស់​ចិន​កំពុង​ទទួល​រង​នូវ​វិធានការ​ទប់ស្កាត់​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង ដោយ​រាប់​ចាប់ពី​ការ​ផ្អាក​អាជីវកម្ម រហូត​ដល់​ការ​បិទ​ខ្ទប់​នៅ​តាម​តំបន់​មួយ​ចំនួន​ឡើង​វិញ ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​ថ្មី​នៃ​មេរោគ​កូ​វី​ដ​១៩ ខណៈ​ដែល​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ប្រភេទ BA.5 ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​ស៊ា​ង​ហៃ​។

គួរ​កត់​សម្គាល់ថា សម្រាប់​តម្លៃ​ប្រេង​ឆៅ​អង់គ្លេស​នៅ​ក្នុង​ខែកញ្ញា​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ធ្លាក់​ចុះ ១ ដុល្លារ ៤៧ សេន មក​ត្រឹម ១០៥ ដុល្លារ ៦៣ សេន​ក្នុង​មួយ​ធុង​បារ៉ែល ខណៈ​ប្រេង​ឆៅ​របស់​អា​មេ​រិ​ក​សម្រាប់​ចែកចាយ​ខែសីហា​នឹង​មាន​តម្លៃ ១០២ ដុល្លារ ៥០ សេន​ក្នុង​មួយ​បារ៉ែល ធ្លាក់​ចុះ ១ ដុល្លារ ៥៩ សេន​។

មែនទែន​ទៅ ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​លើ​រុ​ស្ស៊ី​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​លំហូរ​ពាណិជ្ជកម្ម​សម្រាប់​ប្រេង​ឆៅ និង​ប្រេងឥន្ធនៈ​ជា​ខ្លាំង​។ សហភាព​អឺរ៉ុប​បាន​កាត់​ផ្តាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ប្រមាណ ៩០% ដើម្បី​ជា​ផ្នែក​មួយ​នៃ​ទណ្ឌកម្ម ខណៈ​ទីក្រុង​ម៉ូ​ស្គូ​ជា​អ្នក​ផ្គត់ផ្គង់​ដ៏​ធំ​សម្រាប់​ប្លុក​នេះ​។ ចាប់តាំងពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​ហ៊ុម​ព័ទ្ធ​ប្រេង​របស់​រុ​ស្ស៊ី​មក​លើ ទីផ្សារ​តម្លៃ​ប្រេងឥន្ធនៈ គេ​សង្កេត​ឃើញ​ថា វិស័យ​ថាមពល​ពិភពលោក​មាន​ភាពរ​ង្គះ​រង្គើរ​ជា​ខ្លាំង​។

យ៉ាងណាមិញ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក Jake Sullivan បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden នឹង​ធ្វើ​សំណើរ​សម្រាប់​ការ​ផលិត​ប្រេង​កាន់តែ​ច្រើន​ពី​អង្គការOPEC នៅ​ពេល​លោក​ជួប​ជាមួយ​មេដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​សម្រួល​ដល់​តម្លៃ​ប្រេង​សកល​ដែល​កំពុង​កើនឡើង​ខ្លាំង​។

ទោះ​យ៉ាងណា អ្នកវិភាគ Eurasia បាន​និយាយ​ថា អា​រ៉ា​ប៊ី​សា​អូឌីត​ទំនងជា​នឹង​មិន​បន្ថែម​បរិមាណ​ផលិត​ច្រើន​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​ទេ បើ​ទោះបីជា​មានការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​លោក Joe Biden ក៏​ដោយ ដោយសារ​តែ​ទីក្រុង Riyadh នឹង​ផ្តល់​អាទិភាព​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការ​គ្រប់គ្រង​ទីផ្សារ ដើម្បី​ជាសវាង​ការ​ខាតបង់​នា​ពេល​អនាគត​។

គួរ​ជម្រាប​ថា នៅ​សហរដ្ឋអាមេរិក ស្តុក​ប្រេង​ឆៅ និង ប្រេងសាំង​ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​ធ្លាក់​ចុះ​កាលពី​ស​ប្តា​ហ៍​មុន ប៉ុន្ដែ ដែល​ស្តុក​ប្រេង​ឆៅ​នេះ ទំនងជា​កើនឡើង​វិញ​នា​ពេល​ខាង​មុខ​នេះ នេះ​បើ​តាម​ការ​ស្ទង់​មតិ​បឋម​របស់ Reuters បាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​នេះ​៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនឹងត្រូវប្រកាសតែងតាំងនៅថ្ងៃទី៥ ខែកញ្ញា ដើម្បីជំនួសលោក ចនសុន ជានរណា?

ព័ត៌មាន
គណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាចនៅចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ដែលនឹងត្រូវជំនួសតំណែងលោក Boris Joh…

អាមេរិក និង ទីភ្នាក់ងារថាមពលអន្តរជាតិជំរុញឱ្យប្រទេសក្នុងតំបន់អាស៊ីពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល

ព័ត៌មាន
សហរដ្ឋអាមេរិកនិងទីភ្នាក់ងារថាមពលអន្តរជាតិ បានជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់អាស៊ីពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់សម្រាប់ថាមពល និងសារធាត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ