ឧស្សាហកម្ម​បច្ចេកវិទ្យាសកលលោក

កូរ៉េខាងត្បូងបង្ហាញមហិច្ឆតាផែនការ ១០ឆ្នាំ ប្រជែងទីផ្សារបច្ចេកវិទ្យាជាមួយចិន និងអាមេរិក


ប្រទេសកូរ៉េខាងត្បូង បានលាតត្រដាងនូវផែនការរយៈពេលវែងដែលពោរពេញទៅដោយមហិច្ឆតារបស់ខ្លួន ក្នុងការចំណាយដល់ទៅប្រមាណ ៤៥០ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់មូលដ្ឋានផលិតបន្ទះឈីបដ៏ធំជាងគេបំផុតក្នុងពិភពលោក នៅរយៈពេល១ទសវត្សរ៍ខាងមុខនេះ ដើម្បីចូលរួមជាមួយអាមេរិក និង ចិន ក្នុងការប្រណាំងប្រជែងគ្នាលើវិស័យបច្ចេកវិទ្យា។ តើប្រទេសកូរ៉េខាងត្បូងអាចនឹង សម្រេចមហិច្ឆតាវិនិយោគ ផលិតបន្ទះឈីបដើម្បីប្រកួតប្រជែងនិងផ្គត់ផ្គង់ទៅកាន់ពិភពលោកបានដែរឬយ៉ាងណា? នេះបើតាមការរាយការណ៍ដោយ Bloomberg។
កូរ៉េខាងត្បូងបង្ហាញមហិច្ឆតាផែនការ ១០ឆ្នាំ ប្រជែងទីផ្សារបច្ចេកវិទ្យាជាមួយចិន និងអាមេរិក
ដោយ

ក្រុមហ៊ុនកូរ៉េខាងត្បូង ដូចជា Samsung Electronics និង SK Hynix នឹងចំណាយជាង៤៥០ពាន់លានដុល្លារអាមេរិកទៅលើការវិនិយោគស្រាវជ្រាវ និងផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិក នៅក្នុងឆ្នាំ២០៣០ ក្រោមផែនការជាតិ ដែលបង្កើតឡើងដោយរដ្ឋបាលលោកប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូ ចែអ៊ីន។ ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងទាំងពីរនេះ នឹងស្ថិតនៅក្នុងចំណោមក្រុមហ៊ុន ១៥៣ ដែលមាននៅក្នុងផែនការ ១០ឆ្នាំរបស់រដ្ឋាភិបាល ក្នុងគោលបំណងការពារឧស្សាហកម្មបច្ចេកវិទ្យារបស់ប្រទេស និងអាចបន្តសមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងពិភពលោកបាន។

ក្រុមហ៊ុន Samsung កំពុងជំរុញការចំណាយរបស់ខ្លួនប្រមាណ ៣០% ដែលមានដល់ទៅ ជាងជាង១៥០ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០៣០ ខណៈដែលក្រុមហ៊ុន Hynix នឹងចំណាយប្រមាណ៩៧ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងការអភិវឌ្ឍសមត្ថភាពរោងចក្រផលិតរបស់ខ្លួន។ 

លោក ម៉ូនចែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ប្រទេសដែលជាដៃគូប្រជែងធំៗក្នុងសកលោក កំពុងដើរទៅមុនប្រទេសកូរ៉េហើយ ដោយបានពួកគេបានវិនិយោគដ៏សម្បើមនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា ដើម្បីដណ្ដើមយកទីផ្សារអនាគត។ ដូច្នេះ ក្រុមហ៊ុនកូរ៉េក៏ត្រូវតែហ៊ានក្នុងការប្រឈមនឹងហានិភ័យ និងការច្នៃប្រឌិត ដើម្បីត្រៀមរៀបចំខ្លួនឲ្យរួចរាល់ ដើម្បីប្រជែងយកទីផ្សារនេះដែរ។

គ្រឿងបង្គុំអេឡិចត្រូនិក ត្រូវបានគេដឹងថា គឺមានចំណែកធំបំផុតនៅក្នុងការនាំចេញរបស់កូរ៉េខាងត្បូង ហើយការនាំចេញគ្រឿងបង្គុំអេឡិចត្រូនិក និងបន្ទះឈីបនេះ ត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដងដល់ទៅ ២០០ពាន់លានដុល្លារនៅឆ្នាំ២០៣០ខាងមុខនេះ។

មិនមែនមានតែកូរ៉េទេ ដែលកំពុងត្រៀមខ្លួនប្រជែងក្នុងការប្រណាំងប្រជែងនៃវិស័យពាណិជ្ជកម្មបច្ចេកវិទ្យានេះ ឥឡូវនេះ អាមេរិកក៏បានចាប់ផ្ដើមពង្រីកការវិនិយោគកាន់តែច្រើនលើវិស័យនេះដែរ ដោយបារម្ភខ្លាចចិនវ៉ាដាច់ខ្លួន។

ជាក់ស្ដែង តាមការផ្សាយដោយ Reuters គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកនាពេលថ្មីៗនេះ បានសម្រេចបោះឆ្នោតក្នុងសំឡេង ២៤ទល់៤ ដើម្បីអនុម័តវិធានការសម្របសម្រួលមួយ ដែលនឹងដាក់ចេញនូវកញ្ចប់ថវិកាជាង ១១០ពាន់លានដុល្លារអាមេរិក សម្រាប់ការស្រាវជ្រាវបច្ចេកវិទ្យាកម្រិតមូលដ្ឋាន និងជឿនលឿន ក្នុងរយៈពេល៥ឆ្នាំ ខណៈដែលបច្ចុប្បន្នអាមេរិកកំពុងតែស្ថិតនៅក្នុងការប្រឈមមុខទៅនឹងសម្ពាធប្រកួតប្រជែងកាន់តែខ្លាំងក្លាជាមួយចិន ពិសេសនៅក្នុងវិស័យបច្ចេកវិទ្យានេះតែម្ដង៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ថៃធំៗ ស្នើរដ្ឋឲ្យជួយទម្លាក់កម្ចីការប្រាក់ទាប

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ថៃ កំពុងដុនដាបកាន់តែខ្លាំងមែនទែនហើយ នៅចំពេលដែលស្ថានភាពកូវីដ-១៩នៅថៃ កំពុងបន្ដរីករាលដាលកាន់តែខ្លាំង។ យ៉ាងណាមិញ ...

ព្រឹត្តិការណ៍កីឡាអូឡាំពិកដ៏ធំនៅជប៉ុនឆ្នាំនេះអាចនឹងពន្យាពេល ឬ លុបចោល?

ព័ត៌មាន
ទីក្រុងជាច្រើននៅប្រទេសជប៉ុន ដែលធ្លាប់បានចុះឈ្មោះទទួលស្វាគមន៍អត្តពលិកបរទេសឲ្យស្នាក់នៅអំឡុងព្រឹត្តិការណ៍អូឡាំពិកនោះ ពេលនេះបានប្រកាសបោះបង...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ