ដោយ
ខេមបូណូមីស
ក្រុមហ៊ុនថាមពលដ៏ធំមួយរបស់អារ៉ាប់រួម គ្រោងបន្ថែមការវិនិយោគដល់ ១៥០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំក្រោយ ដើម្បីបង្កើនសមត្ថភាពផលិតប្រេង និងឧស្ម័នធម្មជាតិ ធានាដល់សន្តិសុខថាមពលសាកល។ ផែនការវិនិយោគនេះ ធ្វើឡើងចំពេលដែលពិភពលោកកំពុងជួបវិបត្តិខ្វះខាតថាមពលពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសាកល ជាពិសេសអឺរ៉ុប ដែលកំពុងត្រៀមខ្លួនកាត់ផ្ដាច់ការប្រើប្រាស់ថាមពលពីរុស្ស៊ី នៅក្រោយមានការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។