
ដោយការចាប់រង្វាន់នេះ មានការចូលរួមយ៉ាងច្រើនពីសំណាក់អតិថិជនដែលបានទិញ និងកក់ក្នុងល័ក្ខខណ្ឌពិសេសដែលទទួលបានសន្លឹកឆ្នោតផ្សងសំណាងឈ្នះរង្វាន់ បន្ទប់ខុនដូអ័រគីដេ ផ្លូវ2004 (ម៉ៃដា) ចំនួន ០១ យូនីត និង រង្វាន់ទូរទឹកកក និងទូរទស្សន៍ជាច្រើនសន្ធឹកសន្ធាប់។ ហើយក៏បានរកឃើញម្ចាស់រងា្វន់ធំ ទាំងអស់នេះ ភ្លាមៗផងដែរ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។
នៅក្នុងពិធីចាប់រង្វាន់ គេសង្កេតឃើញមានការចូលរួមកុះករពីសំណាក់អតិថិជន ដែលបានជាវគេហដ្ឋានពី គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ។ អ្នកចូលរួមបានសប្បាយរីករាយជាមួយនឹងការប្រគំតន្ត្រីដ៏ពិរោះពីក្រុមតន្ត្រីរបស់លោក ជួន ចាន់ទិត្យា ជាអ្នកចម្រៀង ច្រៀងបទ (ពោធិ៍ចិនតុង នៅផ្សារកាប់គោ) ដែលល្បីល្បាញតាមបណ្តាមសង្គម ព្រមទាំងចូលរួមជាមួយពិធីករដ៏ស្រស់សង្ហារ សម្បូរវោហារសព្ទស្តាប់មិនចេះជិនណាយ គឺ លោក រ៉ា ស៊ី។

គួរបញ្ជាក់ថា គម្រោងថ្មីរបស់ក្រុមហ៊ុន អ័រគីដេ ដេវេលឡុបមិន (Orkide Development) ដែលមានឈ្មោះថា អ័រគីដេ ដឹពោធិ៍ចិនតុង នេះ អភិវឌ្ឍនៅលើផ្ទៃដីសរុបជាង 23ហិកតា ដែលរួមមានលំនៅដ្ឋានបែបប្រណីតៗ ជិត 1ពាន់ខ្នង មានជាប្រភេទផ្ទះប្រកបអាជីវកម្ម ហ្សបហោស (Tulip Shop House) ផ្ទះវីឡាភ្លោះ (Sunflower) និងប្រភេទផ្ទះវីឡាទោល (MariGold) ហើយគ្រប់ប្រភេទផ្ទះទាំងអស់ រចនាឡើងបំពេញទៅតាមតម្រូវការនៃបែបផែនរស់នៅទាន់សម័យ។
ទោះបីជាកម្មវិធីនៃការផ្តល់ជូននេះកន្លងផុតក៏ពិតមែន ប៉ុន្តែ អតិថិជននៅតែអាចបន្តសាកសួរព័ត៌មាននៅទីតាំងគម្រោងផ្ទាល់ ដែលស្ថិតនៅតាមផ្លូវ 105K (ផ្លូវចូលវត្តតាំងកសាង) ទល់មុខព្រលានយន្តហោះ ឬ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 098 733 333 ៕
