អត្ថបទពាណិជ្ជកម្ម

ខណ្ឌសែនសុខ បានស្រូបទាញគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ដ៏ធំមួយទៀតហើយ!


ដូចដែលអ្នកជំនាញអចលនវត្ថុខ្លះធ្លាប់បានលើកឡើង ខណ្ឌសែនសុខ គឺជាខណ្ឌមួយដ៏មានសក្តានុពល ក្នុងរាជធានីភ្នំពញ សម្រាប់វិស័យអចលនទ្រព្យ បើទោះបី ពេលនេះកំពុងតែមានវិបត្តិកូវីដ១៩ក្តី។
គម្រោង បុរី អ័​រ​គី​ដេ ដឹ​ពោធិ៍​ចិន​តុង របស់ក្រុមហ៊ុន Orkide Development បើក​លក់​ជាផ្លូវការនា​ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២០។

ជាក់ស្តែង ក្រុមហ៊ុន អ័​រ​គី​ដេ ឌី​វេ​ឡប​មិន​(Orkide Development) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន និង​ខុន​ដូរ​ដែល​ល្បីល្បាញ​មួយ​នៅ​កម្ពុជា បាន​បើក​លក់​ជា​ផ្លូវការ​នូវ​គម្រោង​ថ្មី​របស់​ខ្លួន​មួយទៀត​ហើយ​ដែល​មានឈ្មោះ​ថា  អ័​រ​គី​ដេ ដឹ​ពោធិ៍​ចិន​តុង នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០ ដែល​មា​នទី​តាំងនៅ​លើ​ផ្លូវ​១០៥K សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​២៣​ហិ​កតា  នៅ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែ​ម្តង​។

បើ​តាម​ក្រុមហ៊ុន គិត​ត្រឹម​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​នេះ គម្រោង អ័​រ​គី​ដេ ដឹ​ពោធិ៍​ចិន​តុង សម្រាប់ដំណាក់កាលទី១ បាន​លក់​អស់ ១០០% ​ទៅ​ហើយ ហើយ​ក្រុមហ៊ុន​កំពុង​បន្ត​លក់​គម្រោង​នៃដំណាក់កាលទីពីរជាបន្តទៀត។ គេ​សង្កេតឃើញថា ​នៅ​ថ្ងៃ​លក់​ជា​ផ្លូវការ​នេះ មាន​អតិថិជន​យ៉ាងច្រើន​កុះករ​រង់ចាំ​ទិញ​ផ្ទះ នៅ​បុរី អ័រគីដេ ដឹពោធិ៍ចិនតុង ក្រោម​ការអនុវត្ត​យ៉ាង​ហ្មត់ចត់​នូវ​​​​វិធានការ​​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ពីសំណាក់​បុគ្គលិកក្រុមហ៊ុន Orkide Development។

គម្រោង បុរី អ័​រ​គី​ដេ ដឹ​ពោធិ៍​ចិន​តុង របស់ក្រុមហ៊ុន Orkide Development បើក​លក់​ជាផ្លូវការនា​ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២០។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​គម្រោង អ័​រ​គី​ដេ ដឹ​ពោធិ៍​ចិន​តុង របស់​ក្រុមហ៊ុន អ័​រ​គី​ដេ ឌី​វេ​ឡប​មឹន​(Orkide Development)​នេះ មានផ្ទះ​សរុប​ជិត​មួយ​ពាន់​ខ្នង និង​មានផ្ទះ​ប្រភេទ​អាជីវកម្ម វីឡា​ភ្លោះ វីឡា​ទោល​ផង​ដែរ​។ គម្រោង​នេះ  (​អ័​រ​គី​ដេ ដឹ​ពោធិ៍​ចិន​តុង​) នឹង​ផ្តល់​ជូន​នូវ​រចនា​បទ​បែប​សម័យ​ទំនើប ប្លែក​ពី​ម៉ូត​គម្រោង​ផ្សេង​ៗ​ពី​មុន ដោយ​ស​ម្រឹត​សម្រាំង​យក​មក​ជូន​ទីផ្សារ​កម្ពុជា នូវ​បែប​ផែនការ​រស់នៅ​ទំនើប​ថ្មី​មួយ ដែល​ពុំ​ធ្លាប់​មាន​។

គម្រោង​ថ្មី​នេះ គឺ​សម​ស្រប​បំផុត​សម្រាប់​គ្រួសារ​ថ្មីថ្មោង​ដែល​ស្វែងរក​លំនៅ​ឋាន​ដែល​នៅ​ជិត​កណ្ដាល​រាជធានី និង​នៅ​តំបន់​ដែល​មាន​សក្ដានុពល សម្រាប់​ការ​រស់នៅ​។ មិនតែប៉ុណ្ណោះ សម្រាប់​អ្នកមាន​ប្រាក់ និង​ចង់​វិនិយោគ​ទិញ​ផ្ទះ​ទុក​សម្រាប់​ការ​លក់​យកចំណេញ នៅ​តំបន់​នៃ​គម្រោង​ថ្មី​របស់ អ័​រ​គី​ដេ នេះ ក៏​ជា​ជម្រើស​ដ៏​បំផុត​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ខេត្តកំពតកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោ

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ខេត្តកំពតកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេសដែលកំពុងស្ន…

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាមអាចនឹងចូលជាធរមាននៅខែក្រោយនេះ ក្រោយសភាជាតិវៀតណាមអនុម័តនៅថ្ងៃចន្ទនេះ!

ព័ត៌មាន
នៅថ្ងៃចន្ទនេះ សភាជាតិវៀតណាម បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម ជាផ្លូវការហើយ ដោយកិច្ចព្រមព្រៀងនេះ នឹងលុបចោលនូវពន្ធគយរហូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ