

គម្រោងនេះ នឹងនាំមកជូនលោកអ្នកនូវការរស់នៅតាមបែបផែនជីវិតថ្មី ប្រកបដោយភាពរស់រវើក ស៊ីវីល័យ និងជាពិសេសគឺសម្រាប់អ្នកដែលត្រូវការ ការរស់នៅបែបឯកជនភាពផ្ទាល់ខ្លួនអមដោយម៉ូតផ្ទះដ៏ល្អឥតខ្ចោះ ៣ប្រភេទគឺ ៖ ១. វីឡាទោល ដឹ អ៊ីមប្រ៊េស លេក (The Empress Lake) នៅជាប់បឹងប៊ូតានិច ដែលអាចទស្សនាផ្ទៃបឹង ដ៏ស្រស់ស្អាត ប្រកបទៅដោយបរិយាកាសដ៏ស្រស់បំព្រង ២. វីឡាទោល ដឹ អ៊ីមប្រ៊េស (The Empress) អតិថិជនអាចរីករាយជាមួយសួនច្បារដ៏ស្រស់ស្អាត អមដោយផ្កាគ្រប់ប្រភេទ និងចម្រុះពណ៌ នៅចំពីមុខគេហដ្ឋានរបស់លោកអ្នក និង ៣. វីឡាភ្លោះ ដឹ អ៊ីមប្រ៊េស (The Empress Twin) ម៉ូតផ្ទះត្រូវបានរចនាដោយមានការច្របាច់បញ្ចូលគ្នានូវសិល្បៈ រចនាបថនាយុគសម័យដើម នឹងរចនាបទនាពេលបច្ចុប្បន្ន ដើម្បីបង្កើតជាលំនៅដ្ឋាន ដ៏សាកសមបំផុតសម្រាប់គ្រួសារគ្រប់ជំនាន់ ។
ម៉ូតផ្ទះទាំងនេះ ត្រូវបាន រៀបចំឡើងដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាបាននូវគុណភាព សោភណ្ឌភាព និងផាសុខភាពខ្ពស់ ។



គម្រោងដឹប៊ូតានិចផាលេស នឹងបើកលក់មុនសម្ពោធគម្រោងនាថ្ងៃទី ៣០ខែកក្កដាខាងមុខនេះ ជាមួយនឹង ការផ្តល់ជូនយ៉ាងពិសេសពុំធ្លាប់មានពីមុនមក សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរព័ត៌មាននៅការិយាល័យលក់ផ្ទាល់ ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ 098 73 3333 ៕

