ក្រុមហ៊ុនចិនរកស៊ីនៅក្រៅប្រទេស

ក្រុមហ៊ុនចិនរកស៊ីនៅក្រៅប្រទេសរងការចោទប្រកាន់ជុំវិញករណីរំលោភសិទ្ធិមនុស្ស


ក្រុមហ៊ុនចិនរកស៊ីនៅក្រៅប្រទេសជាច្រើនរងការចោទប្រកាន់ជុំវិញករណីពីការរំលោភសិទ្ធិមនុស្ស។ កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងនាមជាវិនិយោគិនមានទំនួលខុសត្រូវនៅក្រៅប្រទេស ត្រូវបានគេមើលឃើញថា កំពុងស្ថិតក្នុងហានិភ័យ ដោយមានអត្រាខ្ពស់ជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស។ នេះបើយោងតាមរបាយការណ៍ពីអង្គការមជ្ឈមណ្ឌលធនធានអាជីវកម្ម និង សិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
ក្រុមហ៊ុនចិនរកស៊ីនៅក្រៅប្រទេសជាច្រើនរងការចោទប្រកាន់ជុំវិញករណីពីការរំលោភសិទ្ធិមនុស្ស។
ដោយ

ក្នុង​នោះ ក្រុមហ៊ុន​ចិន​ដែល​រង​ការ​ចោទប្រកាន់​នេះ មាន​ភាគច្រើន មាន​ប្រតិបត្តិការ​អាជីវកម្ម នៅ​ក្នុង​វិស័យ​លោហៈ និង​រ៉ែ ខណៈ​ដែល​គិត​តាំងពី​ឆ្នាំ​២០១៣ មក​ដល់​ឆ្នាំ​២០២០ ការ​ចោទប្រកាន់​ក្រុមហ៊ុន​ចិន​ទាក់ទង​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​បាន​កើនឡើង​ដល់​ទៅ ៦៧៩​ករណី​ឯណោះ​។

របាយការណ៍​ពី​អង្គការ​មជ្ឈមណ្ឌល​ធនធាន​អាជីវកម្ម និង សិទ្ធិ​មនុស្ស ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ ថា នៅ​ក្នុង​ចំណោម​សំណុំរឿង​ចោទប្រកាន់​ក្រុមហ៊ុន​ចិន​រកស៊ី​ក្រៅប្រទេស ទាក់ទង​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស ទាំង ៦៧៩ ករណី​នេះ គឺ​មាន ២៣៦​ករណី​វា​ស្មើនឹង​៣៥% នៃ​ករណី​សរុប បាន​កើត​មាន​ឡើង​នៅ​ក្នុង​ក្រុមហ៊ុន​ចិន​ដែល​រកស៊ី​នៅ​ក្នុង​អាជីវកម្ម​លោហៈធាតុ និង រ៉ែ​តែ​ម្តង​។ ក្រៅពី​នេះ មាន​ប្រហែល ១៥២​ករណី​ទៀត គឺ​មានការ​ចោទប្រកាន់​ទៅ​លើ​ក្រុមហ៊ុន​ចិន​ដែល​រកស៊ី​នៅ​ក្នុង​វិស័យ​សំណង់ ដោយ​ក្នុង​នោះ ក៏​មាន​រាប់​បញ្ចូល​គម្រោង​ផ្លូវ​រថភ្លើង ដែល​ក្រុមហ៊ុន​ចិន​កំពុង​សាងសង់​នៅ​ក្នុង​ប្រទេស​ឡាវ​ផង​ដែរ​។

ប្រទេស​ប៉េ​រូ​ដែល​ជា​អ្នក​ផលិត​លោហៈធាតុ​ស្ពាន់​ធំ​ជាងគេ​ទី ២ របស់​ពិភពលោក និង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​ជា​ប្រទេស​ជិតខាង​របស់​ចិន ជា​អ្នក​ផ្គត់ផ្គង់​រ៉ែ​សំណប៉ាហាំង និង រ៉ែ កម្រ​នៅ​លើ​ពិភពលោក ត្រូវ​បាន​ក្លាយជា​កន្លែង​ក្ដៅ​គគុក​មួយ ដែល​មានការ​ចោទប្រកាន់​ទាក់ទង​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​។

គួរ​ឱ្យ​ដឹង​ដែរ​ថា ប្រទេស​ចិន​ដែល​ជា​ប្រទេស​ប្រើប្រាស់​លោហធាតុ​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក ប៉ុន្ដែ​ប្រទេស​នះ​មិន​មាន​ធនធានធម្មជាតិ​គ្រប់គ្រាន់ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ តម្រូវ​ឱ្យ​ចិន​ត្រូវ​តែ​ស្វែងរក​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ដូច​ជា​លោហធាតុ​ពី​ក្រៅប្រទេស​។

តាម​របាយការណ៍​ពី​អង្គការ​មជ្ឈមណ្ឌល​ធនធាន​អាជីវកម្ម និង សិទ្ធិ​មនុស្ស បាន​និយាយ​ថា​“ ជាង ១​ភាគ​៣ នៃ​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​អាជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន​ចិន​នៅ​ក្រៅប្រទេស គឺ​ទាក់ទង​នឹង​ជម្លោះ​រ៉ាំ​រៃ​រវាង​ក្រុមហ៊ុន​រុករក​រ៉ែ​ដ៏​ធំ​ដែល​គាំទ្រ​ដោយ​ចិន និង សហគមន៍​ក្នុងស្រុក​នៅ​អា​មេ​រិ​កឡា​ទី​ន និង កោះ​ប៉ា​ពួ​ញូ​ហ្គី​ណេ ។

តំណាង​វិស័យ​ឯកជន​ចិន បាន​ប្រាប់​ទី​ភ្នា​ក់​សារព័ត៌មាន​រ៉​យ​ទ័​រថា ក្រុមហ៊ុន​ចិន​មាន​គោលនយោបាយ​សិទ្ធិ​មនុស្ស​ល្អ ប៉ុន្តែ​ពួក​គេ​មិន​ដែល​ផ្តោត​លើ​ការ​ខិតខំ​របស់​ពួក​គេ​នោះ​ទេ ពោល​គឺ​មិនសូវ​អើពើ​ក្នុង​ការ​ផ្តល់​ការ​បណ្តុះបណ្តាល និង​ការ​ណែនាំ​ដល់​ក្រុមហ៊ុន​នៅ​ក្នុង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​របស់​ខ្លួន​នោះ​ឡើយ​៕

អត្ថបទ​៖ ស៊ើ​ង និមល់

None



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនកំពុងជំរុញការលក់ផលិតផលកម្ពុជានៅលើគេហទំព័រទិញទំនិញអន្តរជាតិធំៗ

ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនជឿជាក់ថា វិធីសាស្ត្រលក់តាមប្រព័ន្ធអេឡិចត្រូនិក នឹងជួយជំរុញឲ្យការលក់ផលិតផលខ្មែរកាន់តែមានភាពល្អប្រសើរ ខណៈបច្ច…

ទីបំផុតព្រឹទ្ធសភាអាមេរិកអនុម័តកញ្ចប់ថវិកាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមជាង ១ទ្រីលានដុល្លារហើយ

ព្រឹទ្ធសភាអាមេរិកនៅថ្ងៃទី១០ខែសីហាសប្តាហ៍នេះ បានសម្រេចអនុម័តជាផ្លូវការ នូវកញ្ចប់ថវិកាគ្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមរបស់ខ្លួន ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ