ប្រទេសចិន

ចិនបង្កើនការពង្រឹងវិស័យអាកាសចរណ៍ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើអាមេរិក


ចិនដាក់ផែនការពង្រឹងវិស័យឧស្សាហកម្មផ្លូវអាកាសដោយខ្លួនឯងត្រឹមឆ្នាំ២០២៥ ដើម្បីកាត់បន្ថយការពឹងពាក់ពីអាមេរិកស្របពេលជម្លោះរវាងប្រទេសមហាយក្សទាំងពីនៅពេលនេះពិបាកផ្សះផ្សារ។ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីធ្វើឱ្យឧស្សាហកម្មអាកាសចរណ៍របស់ខ្លួនកាន់តែមានភាពរឹងមាំអាចពឹងពាក់បានដោយមិនចាំបាច់ពឹងបរទេស ពិសេសអាមេរិកតែម្តង។ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ក្រុងប៉េកាំងមានគម្រោងផលិតគ្រឿងបន្លាស់សំខាន់ៗសម្រាប់បម្រើឲ្យការហោះហើរ ក្នុងទីក្រុងសៀងហៃឲ្យកាន់តែប្រសើរត្រឹមឆ្នាំ២០២៥ខាងមុខនេះ។
ប្រទេសចិននឹងអភិវឌ្ឍវិស័យឧស្សាហកម្មអាកាសចរណ៍
ដោយ

 នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Post​។

បើ​យោង​តាម​របាយការណ៍​ផែនការ​អភិវឌ្ឍ​ចេញផ្សាយ​ដោយ​អាជ្ញាធរ​ក្រុង​សៀង​ហៃ​នៅ​ស​ប្តា​ហ៍​នេះ បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​និង​កំពុង​ចាប់ផ្តើម​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាត​ធំ ប្រភេទ CR929 ក្រោម​កិច្ចសហការ​ជាមួយនឹង​ប្រទេស​រុ​ស្សី​។ កិច្ចសហការ​រវាង​ចិន​និង​រុ​ស្សី​ក្នុង​ការ​ផលិត​យន្តហោះ​ប្រភេទ​នេះ ធ្វើ​ឡើង​ស្រប​ពេល​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ចិន​ត្រូវ​បាន​រិ​ត​បន្តឹង​ដោយ​សហរដ្ឋអាមេរិក ក្រោយ​ឥទ្ធិ​ល​ពល​នៃ​ការ​ឡើង​កំ​ដៅ​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំង​ពីរ​។

វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ដែល​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង ជ្រើសរើស​យក​ទីក្រុង​សៀង​ហៃ​ជាទី​តាំង​ក្នុង​ការ​ផលិត និង​ពង្រឹង​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ខ្លួន​។ ជាក់ស្តែង សៀង​ហៃ ជា​កន្លែង​មាន​រោងចក្រ​ផលិត​យន្តហោះ​ស្រាប់ ដែល​ធ្វើការ​វិនិយោគ​ដោយ​ក្រុមហ៊ុន Commercial Aircraft Corporation of China ហៅ​កាត់​ថា Comac​។ យ៉ាងណាមិញ កន្លង​មក​ក្រុមហ៊ុន​នេះ ផលិត​តែ​យន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាត​តូច​ប្រភេទ C919 ប៉ុណ្ណោះ​។

មិន​ត្រឹមតែ កែប្រែ​ទីក្រុង​សៀង​ហៃ ឲ្យ​ក្លាយទៅជា​តំបន់ឧស្សាហកម្ម​អាការ​ចរណ៍​នោះ​ទេ ប៉ុន្តែ​គោលដៅ​របស់​ក្រុង​ប៉េ​កាំ​ង​ចង់​ប្រែក្លាយ​ទីក្រុង​មួយ​នេះ ជា​កន្លែង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើប​ៗ​។

ជាក់ស្តែង ប្រទេស​ចិន​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​បង្កើន​សមត្ថភាព​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ខ្លួន ចំ​ពេល​ដែល​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​អា​មេ​រិ​ក​ដែល​ជា​ប្រទេស​នាំ​ចេញ​ផលិតផល និង បច្ចេកវិទ្យា​ក្នុង​វិស័យ​អាកាសចរណ៍​ធំ​ជាងគេ​លើ​ពិភពលោក​មួយ​ដែរ​។

សូម​ជម្រាប​ថា សហរដ្ឋអាមេរិក​បាន​រឹត​បន្តឹង​ការ​នាំ​ចេញ​បច្ចេកវិទ្យា​ទំនើប​ៗ​របស់​ខ្លួន ទៅ​កាន់​ប្រទេស​ចិន ក្នុង​គោលបំណង​គ្រប់គ្រង​លំហូរ​នៃ​បច្ចេកវិទ្យា​សំខាន់​ៗ​ទៅ​អោយ​រដ្ឋបាល​ក្រុង​ប៉េ​កាំ​ង ក្រោយ​មានការ​ព្រួយបារម្ភ​ជុំវិញ​ការ​ប្រើប្រាស់​សក្តានុពល​ទាំងនេះ សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​យោធា​ចិន​។

ប្រការ​នេះ​បាន​រុញច្រាន​ឲ្យ​ចិន​ប្តូរ​គោលការណ៍​មក​ពឹងផ្អែក​លើ​ខ្លួនឯង​វិញ​ម្តង ក្នុង​ការ​ផលិត​ម៉ាស៊ីន​យន្តហោះ​ដឹក​អ្នកដំណើរ និង អភិវឌ្ឍ​ប្រព័ន្ធ​ផ្លូវអាកាស​ផ្ទាល់ខ្លួន ជា​ជាង​ការ​ពឹងផ្អែក​លើ​ក្រុមហ៊ុន​អា​មេ​រិ​ក ឬ លោក​ខាងលិច ដូច​ជា​ក្រុមហ៊ុន ប៊ូ​អ៊ី​ង (Boeing) ឬ អ៊ែ​រ​ប៊ឺ​ស (Airbus) ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃព្រមានករណីឆ្លងអាចកើនដល់ ៣ម៉ឺននាក់ក្នុងមួយថ្ងៃ ប្រសិនបើពលរដ្ឋបន្ធូរដៃទប់ទល់នឹងកូវីដ-១៩

ព័ត៌មាន
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ថៃ (CCSA) បានព្រមានអំពីការកើនឡើងនៃការឆ្លងថ្មីៗនៃជំងឺកូវីដ-១៩នៅខែក្រោយ អាចឈានដល់ ៣ម៉ឺនករណី ក្នុងមួយ…

តំបន់អាស៊ីអាគ្នេយ៍អាចខាតប្រាក់ ២៨ ទ្រីលានដុល្លារ ព្រោះតែបញ្ហាបម្រែបម្រួលអាកាសធាតុ

ព័ត៌មាន
សេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងខាតបង់ប្រាក់ចំនួន ២៨ ទ្រីលានដុល្លា ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ ប្រសិនបើតំបន់នេះមិនចាត់វិធានការរហ័សប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ