កប៉ាល់-ផ្លូវទឹក

កប៉ាល់ដឹកអ្នកដំណើរព្រែកព្នៅ-តាខ្មៅដំណើរការនៅថ្ងៃទី៦ មេសានេះ


នៅថ្ងៃទី៦ ខែមេសានេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឡើងជិះកប៉ាល់ព្រែកព្នៅ-តាខ្មៅ ដែលជាការបើកសម្ពោធឲ្យប្រើប្រាស់កប៉ាល់ដឹកអ្នកដំណើរ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ដែលនឹងមកដល់នៅពេលខាងមុខនេះ។
នេះជាកប៉ាល់ដឹកអ្នកដំណើរ (រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)
ដោយ

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានលម្អិតថា ចំណតដែលត្រូវឈប់មានចំនួន៦ គឺស្ពានព្រែព្នៅ ឫស្សីកែវត្រង់ចំណតឡានក្រុង ផែភ្នំពេញ ចំណតអរិយក្សត្រ-កោះពេជ្រ ច្បាអំពៅ និងត្រង់កន្លែងអ្នកតាចិនក្រុងតាខ្មៅ។ 

លោក វ៉ាស៊ឹម សុរិយា ប្រធាននាយកដ្ឋាននៃនាយកដ្ឋានរដ្ឋបាលរបស់ក្រសួងសាធារណការ មិនអាចបញ្ជាក់ពីតម្លៃសំបុត្រកប៉ាល់បានទេ ដោយគ្រាន់តែបញ្ជាក់ថា កប៉ាល់ដែលត្រូវដំណើរការនេះ មានចំនួន២គ្រឿង ហើយចាប់ពីថ្ងៃបើកដំណើរការរហូតដល់ប្រហែលជាខែសីហា នឹងអនុញ្ញាតឲ្យពលរដ្ឋជិះដោយមិនបង់ប្រាក់ឡើយ។ 

សូមបញ្ជាក់ដែរថា ក្រៅពីបើកសម្ពោធឲ្យដំណើរកប៉ាល់ដឹកអ្នកដំណើរដោយមិនគិតថ្លៃនៅថ្ងៃទី៦ ខែ​មេសា​នេះ ប៉ុន្មានថ្ងៃមុននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកដាក់ឲ្យដំណើរការរថភ្លើងសិរីសោភ័ណ-ប៉ោយប៉ែតដោយដឹកអ្នកដំណើរមិនគិតលុយ ខណៈសាលារាជធានីភ្នំពេញ គ្រោងបញ្ចេញរថយន្ដក្រុងចំនួន៦០គ្រៀង ដើម្បីដឹកពលរដ្ឋទៅតាមបណ្តាខេត្តនានាដោយមិនគិតថ្លៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសាផងដែរ៕

None



អត្ថបទបន្ទាប់


ចិន និង អាមេរិក កំពុងសម្ញែងឫទ្ធិដាក់គ្នាក្នុងសមរភូមិពាណិជ្ជកម្ម

ក្ដៅៗបន្ទាប់ពីមានការចេញផ្សាយនូវបញ្ជីមុខទំនិញប្រមាណ ១៣០០ មុខរបស់ចិន ដែលត្រូវបានរដ្ឋាភិបាលអាមេរិកកំណត់ទិសដៅដកហូតពន្ធកាលពីពេល​ថ្មីៗនេះ ជ…

បុរស​ម្នាក់​បើក​កសិកដ្ឋាន​ចិញ្ចឹម​កណ្ដុរ នៅ​ខណ្ឌ​មានជ័យ ភ្នំពេញ

ពលរដ្ឋ​ជា​ទូទៅ តែងតែ​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​កម្ចាត់​សត្វ​កណ្ដុរ ព្រោះ​កណ្ដុរ​ត្រូវ​គេ​គិត​ថា​ជា​សត្វ​ចង្រៃ ខណៈ​លោក ស្រេង សុវណ្ណារិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ