ងាកមកមើលវិសាលភាពតំបន់ចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យឯនេះវិញ កំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំង ទាំងផ្នែកសំណង់លំនៅដ្ឋាន និងវិស័យពាណិជ្ជកម្ម ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំខ្វាត់ខ្វែង ខណៈដែលមហាវិថីសម្តេចហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលទើបតែស្ថាបនារួច នឹងក្លាយទៅជាមហាវិថីពាណិជ្ជកម្មដោយរត់កាត់តាមតំបន់ដែលកំពុងមានការអភិវឌ្ឍយ៉ាងគគ្រឹកគគ្រេងនេះ។
គម្រោងសំណង់លំនៅដ្ឋានបានលេចចេញឡើងយ៉ាងឆាប់រហ័ស នឹងបង្កើតបានជាទីក្រុងរណប នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
គម្រោងអភិវឌ្ឍចម្រុះរបស់បុរី ប៉េង ហួត ដឹស្តា ដាយមិន ក៏បានបង្ហាញវត្តមាន និងរួមចំណែកក្នុងគម្រោងអភិវឌ្ឍន៍ដ៏ធំសម្បើមនេះផងដែរ។ ក្នុងគម្រោងនេះទាំងមូល មានវិសាលភាពលើផ្ទៃដីប្រមាណជា ៤០ ហិកតា នៅជាប់មហាវិថី សម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) តែម្តង ជាគម្រោងមួយដែលបែងចែកជាតំបន់សម្រាប់ធ្វើពាណិជ្ជកម្ម និងតំបន់សម្រាប់ស្នាក់នៅផងដែរ។
សម្រាប់តំបន់ពាណិជ្ជកម្ម ក្នុងគម្រោងដ៏ធំនេះ ក៏នឹងក្លាយជាទីប្រជុំជនពាណិជ្ជកម្មដ៏ធំមួយក្នុងតំបន់ចាក់អង្រែក្រោម ដែលរួមមានទាំងផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) សាលសន្នីសីទ និងអគារពាណិជ្ជកម្មតែមួយគត់ នឹងផ្តល់ជូនលោកអ្នកនូវការកម្សាន្ត និងជម្រើសហាងទំនិញ សេវាកម្មរាប់រយប្រភេទ ពី ហ្សបហោស៍ ដែលជាគេហដ្ឋានសម្រាប់អាជីវកម្មផងដែរ។
ហ្សបហោស៍ក្លាស៊ិក បានរចនាឡើងយ៉ាងល្អឥតខ្ចោះ ឈរលើគុណភាពនិងសោភ័ណភាព ដែលមានការរួមបញ្ចូលនូវរចនាបថបែបខ្មែរនិងអឺរ៉ុប ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបរិវេណទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ដែលស័ក្តិសមបំផុតសម្រាប់ការរស់នៅនិងប្រកបអាជីវកម្មរបស់លោកអ្នក ដែលមានទីតាំងទល់មុខផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) ផ្ទាល់តែម្តង។
ហ្សបហោស៍ ក្លាស៊ិក ក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន ចាប់ផ្តើមបើកលក់ពីថ្ងៃនេះតទៅហើយ ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៥៥,០០០ដុល្លារ ដែលមានសុពលភាពត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៨នេះ តែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 015 90 6789 Email: [email protected] ឬ ចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕