អត្ថបទ​ពាណិជ្ជកម្ម

ក្រុមហ៊ុន តូតាល់ បើក​ស្ថានីយ​៤​កន្លែង​បន្ថែម​ ដើម្បី​ប្រារព្ធ​​​វត្តមាន​២៥​ឆ្នាំ​​​នៅ​កម្ពុជា


ក្រុមហ៊ុ​ន ​តូតាល់ កម្ពុជា ប្រារព្ធ​ពិធី​សម្ពោធ​ស្ថានីយ​ប្រេង​ឥន្ធនៈ ៤​កន្លែង​ថ្មីទៀត នៅ​រាជ​ធានី​ភ្នំពេញ ថ្មីៗនេះ ដើម្បី​អបអរ​សាទរ​ខួប​ ២៥ឆ្នាំ​នៃ​ការចូលមក​ក្នុង​ទីផ្សារ​កម្ពុជា​របស់​ខ្លួន។
ក្រុមហ៊ុន តូតាល់ បើក​ស្ថានីយ​៤​កន្លែង​បន្ថែម​ ដើម្បី​ប្រារព្ធ​​​វត្តមាន​២៥​ឆ្នាំ​របស់​ខ្លួន​នៅ​កម្ពុជា។
ដោយ

ការបើក​ស្ថានី​ប្រេង​ឥន្ធនៈ​ថ្មី​ទាំង​៤​នេះ កត់​សម្គាល់​ឱ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន ក្នុង​ការ​ពង្រីក​អាជីវកម្ម​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​ទីផ្សារ ព្រមគ្នា​ជាមួយ​ការ​ប្រារព្ធ​ខួប​លើក​ទី២៥​របស់​ខ្លួន ដែល​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា។

ស្ថានីយ​ទាំង​នេះ​មាន​ទីតាំង​យុទ្ធសាស្រ្ត​ដ៏​ទាក់ទាញ ស្ថិត​នៅ​ក្នុង​តំបន់​ជ្រោយ​ចង្វារ ចម្ការ​ដូង ទួល​ស្វាយព្រៃ និង​បឹងត្របែក។ ស្ថានីយ​ប្រេង​ឥន្ធនៈ​ទាំង​អស់​ស្ថិត​នៅ​លើ​ផ្លូវ​ធំៗ ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ ដំណើរ​ចូល​ស្ថានីយ។ ក្រៅពី​ស្ថានីយ​ប្រេង​ឥន្ធនៈ តូតាល់ ក៏​មាន​ផ្តល់​ជូន​នូវ​សេវាកម្ម​បន្ថែម​ជា​ច្រើន​ប្រភេទ​ទៀត ដូចជា ហាង​កាហ្វេ និង​ហាង​ទំនិញ Bonjour ទីតាំង​ប្តូរ​ប្រេង​ម៉ាស៊ីន​ជាដើម។ល។

លោក Asif Iqbal នាយក​គ្រប់គ្រង​ក្រុមហ៊ុន តូតាល់ កម្ពុជា បាន​មាន​ប្រសាសន៍​ថា  «ដើម្បី​អបអរ​ប្រតិបត្តិការ​ដ៏​អស្ចារ្យ​រយៈពេល ២៥​ឆ្នាំ​របស់យើងខ្ញុំ នៅ​ប្រទេស​កម្ពុជា យើង​​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ស្ថានីយ ប្រេង​ឥន្ធនៈ​ថ្មី​ចំនួន ៤​កន្លែង​ដំណាល​គ្នា ក្នុង​មួយ​ថ្ងៃ​ពេញ។ ការ​បើក​ស្ថានីយ​ទាំង​នេះ  ស្របទៅ​នឹង​តម្រូវការ​អតិថិជន​របស់​យើង ដែលតែងតែ​ចង់​ឱ្យ​មាន​ស្ថានីយ​ច្រើន​កាន់តែ​ខិត​ជិត​ទៅ​នឹង​លំនៅដ្ឋាន និងកន្លែង ធ្វើការ​របស់​ពួកគេ។ ក្រុមហ៊ុន​យើង​កំពុង​ពន្លឿន​កម្មវិធី​អភិវឌ្ឍន៍​ខ្លួន ហើយ​ឆាប់ៗ​នេះ យើង​នឹង​អាច​បម្រើ​អតិថិជន​កាន់តែ​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ផងដែរ។»

ក្រុមហ៊ុន តូតាល់ កម្ពុជា បាន​ប្រតិបត្តិការ​ជាផ្លូវការ​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ បើទោះ​បីជា​ក្រុមហ៊ុន​មាន​វត្តមាន​នៅ​កម្ពុជា​អស់​រយៈពេល​ជាង ៧០​ឆ្នាំ​ហើយ​ក្តី។ 

នៅ​ទូទាំង​ប្រទេស បច្ចុប្បន្ន តូតាល់ មាន​ផលិតផល​និង​សេវាកម្ម​ជា​ច្រើន​រួមមាន ស្ថានីយ​ប្រេង​ឥន្ធនៈ​ចំនួន ៧៥​កន្លែង សម្រាប់​ប្រេងឥន្ធនៈ​តាម​ដង​វិថី​នានា (ប្រេងសាំង និងម៉ាស៊ូត) និង ហាង​ទំនិញ ៣០​កន្លែង (ហាងBonjour) ប្រេង​ឥន្ធនៈ​សម្រាប់​វិស័យ​ឧស្សាហកម្ម ប្រេងឥន្ធនៈ​អាកាសចរណ៍ និង​ប្រេង​រំអិល៕




អត្ថបទបន្ទាប់


ចំណេញ​រហូត​ដល់ ៥៥,០០០​ដុល្លារ ពី​ហ្សបហោស៍​ក្លាស៊ិក ក្នុង​គម្រោង​ដឹស្តា ដាយមិន (ផ្លូវ៦០​ម៉ែត្រ)

ព័ត៌មាន
ការ​អភិវឌ្ឍ​សំណង់​លំនៅដ្ឋាន​រីកដុះ​ដាល​ឥត​ឈប់ឈរ សឹង​តែ​គ្រប់​តំបន់​ក្នុង​ទីក្រុង​ភ្នំពេញ ស្រប​ពេល​ដែល​តម្រូវការ​លំនៅដ្ឋាន​កំពុង​មាន​ក…

ក្រុមហ៊ុនចិន COSCO បានទិញភាគហ៊ុនមួយចំណែកធំពី កំពង់ផែរបស់អេស្ប៉ាញ

ព័ត៌មាន
ក្នុងនាមជាមហាអំណាចពិភពលោកទី២ ប្រទេសចិន បានពង្រីកអាណាចក្រ ពាណិជ្ជកម្មរបស់ខ្លួនកាន់តែធំឡើងៗ ពិសេស គឺការវិនិយោគលើកំពង់ផែសមុទ្រ ដែលជាច្រក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ