អត្ថបទ​ពាណិជ្ជកម្ម

ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភ​ថវិកា២០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ការសាងសង់​អគារ​សកលវិទ្យាល័យ​ទួនហ្វា ដល់​សមាគម​និកាយ​ចិន​ទៀជីវ


សមាគមនិកាយចិនទៀជីវ បានចូលសម្តែងការគួរសម និងសំណេះសំណាល ទាក់ទងនឹងការងារសមាគម ព្រមទាំងសកម្មភាពនៃការសាងសង់សកលវិទ្យាល័យ ទួនហ្វាថ្មី ជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប នាការិយាល័យកណ្តាលរបស់ក្រុមហ៊ុន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។
ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភ​ថវិកា២០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ការសាងសង់​អគារ​សកលវិទ្យាល័យ​ទួនហ្វា ដល់​សមាគម​និកាយ​ចិន​ទៀជីវ
ដោយ

ក្នុងជំនួបនេះផងដែរ ថ្នាក់ដឹកនាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់សមាគមនិកាយចិនទៀជីវ ក្នុងការសាងសង់ អគារសកលវិទ្យាល័យទួនហ្វា។ 

តំណាងសមាគមនិកាយចិនទៀជីវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានឧបត្ថម្ភសម្រាប់ការសាងសង់អគារសកលវិទ្យាល័យនេះ  ដែលស្តែងអោយឃើញពីការគិតគូរ ចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ដែលវិស័យមួយជួយជំរុញដល់ការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើននាពេលអនាគត។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភ​ថវិកា២០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ការសាងសង់​អគារ​សកលវិទ្យាល័យ​ទួនហ្វា ដល់​សមាគម​និកាយ​ចិន​ទៀជីវ

តំណាងសមាគមនិកាយចិនទៀជីវ បានរៀបរាប់បន្ថែមផងដែរថា សកលវិទ្យាល័យទួនហ្វា សាសង់លើផ្ទៃដីជាង ១៣០០០ម៉ែត្រការ៉េ ដើម្បីបម្រើអោយសកម្មភាពសមាគមនិកាយចិនទៀជីវ និងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងសាលាទួនហ្វា ហើយសាលានេះនឹងសាងសង់អគារ កំពស់៦ជាន់ (២អគារ) សាងសង់អគារសំរាប់សិស្សានុសិស្សក៏ដូចជាលោកគ្រូ ស្នាក់នៅ មានកំពស់ ៨ជាន់ផងដែរ។ 

សូមបញ្ជាក់ផងដែរថាកន្លងមក ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្ម ជាមួយនឹងការងារសង្គមជាច្រើនដូចជា បរិចា្ចគថវិកា ទៅដល់កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្អបុប្ផា ជារៀងរាល់ឆ្នាំ សាងសង់ សាលារៀន មន្ទីរពេទ្យ ព្រះវិហារ ផ្លូវថ្នល់ ដែលនេះជាទស្សនវិស័យ របស់ថ្នាក់ដឹកនាំ ក្នុងការចិត្តទុកដាក់និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍសង្គមជាតិ៕




អត្ថបទបន្ទាប់


វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា(AIB) បើកដំណើរការឡើងវិញនៅថ្ងៃនេះ ក្រោយក្រសួងអប់រំអនុញ្ញាត

បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា បានលិខិតអនុញ្ញាតឲ្យវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AIB) បើកដំណើរការឡើងវិញកាលពីថ្ងៃទី១៤ ខែកញ្ញ…

អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិនដែល​វិនិយោគ​​​រាប់ពាន់លានដុល្លារ នៅ​ខេត្ត​កោះកុងរបស់​កម្ពុជា

សហរដ្ឋ​អាមេរិក​ នៅថ្ងៃទី១៥ ខែកញ្ញានេះ បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​ នូវ​ក្រុមហ៊ុន​ចិន​មួយ​ទៀត​ដែល​វិនិយោគទឹកប្រាក់​រាប់ពាន់លានដុល្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ