បុរី ប៉េង​ ហួត រីក​លូត​លាស់​យ៉ាង​រហ័ស!

បុរី ប៉េង ហួត បោះ​ជំហាន​កាន់​តែ​ឆ្ងាយ​ក្នុង​វិស័យ​អចលន​ទ្រព្យ​កម្ពុជា


ចូល​មក​ដល់​ចុង​ឆ្នាំ​២០១៧ និង​ដើម​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន បុរី ប៉េង ហួត បាន​និង​កំពុង​ពង្រីក​វិសាល​ភាព​អភិវឌ្ឍន៍​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ក្លា​ឡើង តួយ៉ាង បន្ថែម​ពី​លើ​គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន បច្ចុប្បន្ន ក្រុមហ៊ុន​បុរី​មួយ​នេះ​ក៏​បាន​និង​កំពុង​អភិវឌ្ឍ​លើ​គម្រោង​ផ្សារ​ទំនើប អគារ​ខុនដូ ការិយាល័យ អគារ​សន្និបាត​ពិព័រណ៍ និង​រៀបចំ​ពិធី​អាពាហ៍​ពិពាហ៍ សួន​កម្សាន្ដ​បែប​អឺរ៉ុប និង​សណ្ឋាគារ​ជាដើម។
គម្រោង​ផ្សារ​ទំនើប​ថ្មី​របស់​ បុរី ប៉េង ហួត ឈ្មោះផ្សារ PH Diamond Place ដែល​ចាប់​ផ្ដើម​សាងសង់​នៅ​តាម​បណ្ដោយ​ផ្លូវ ៦០ម៉ែត្រ ភាគខាងត្បូង​រាជ​ធានី​ភ្នំពេញ។
ដោយ

ប៉េង ហួត ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ឈ្មោះ​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន​បុរី​លំដាប់​ខ្ពស់​មួយ ដែល​បាន​ដំណើរការ​ជាង​១​ទសវត្សរ៍​មក​ហើយ នៅ​កម្ពុជា។ គិត​ត្រឹម​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន​លំដាប់​នាំមុខ​គេ​មួយ​នេះ​​កំពុង​ពង្រីក​ការ​អភិវឌ្ឍ​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ឡើងៗ។ 

ជាក់ស្ដែង បច្ចុប្បន្ន​នេះ មាន​​គម្រោង​​លំនៅដ្ឋាន​​ដែល​បាន​បញ្ចប់​ការ​សាងសង់​និង​គម្រោង​កំពុង​អភិវឌ្ឍន៍​​ផ្សេង​​ទៀត មាន​​មិន​ក្រោម ២០​​គម្រោង​នោះ​ទេ ខណៈ​ដែល​ទុន​វិនិយោគ​ក៏​មាន​រាប់​ពាន់​លាន​ដុល្លារ​ផងដែរ ដែល​កំពុង​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​មួយ​នេះ។

ប៉េងហួត​បោះទុន​ជាង​២៦០​លាន​ដុល្លារ​សង់​ផ្សារ​ទំនើប

កាល​ពី​ពេល​ថ្មី​នេះ ប៉េង ហួត បាន​បុក​គ្រឹះ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ថ្មី​មួយ​ទៀត  PH Diamond Place តម្លៃ​វិនិយោគ​ប្រមាណ​៦០​លាន​ដុល្លារ​អាមេរិក ស្ថិតនៅ​តាម​បណ្ដោយ​វិថី​សម្ដេច​តេជោ ហ៊ុន សែន ឬ​ហៅ​ថា​ផ្លូវ​៦០​ម៉ែត្រ។ គម្រោង​ផ្សារ​ទំនើប​ថ្មី​ទី​២​នេះ ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ផ្ទៃ​ដី​ជិត​៦​ហិកតា និង​មាន​ផ្ទៃ​សំណង់​សរុប​ជាង ៦,២​ម៉ឺនម៉ែត្រ​ការ៉េ ជាមួយ​នឹង​ចំណត​ដែល​អាច​ចតឡាន​បាន​ចំនួន ២៦៧១ គ្រឿង និង​ម៉ូតូ​ចំនួន ៩៥២​គ្រឿង ហើយ​គម្រោង​នេះ​នឹង​សាងសង់​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២០ ខាង​មុខ​នេះ។ 

ផ្សារ​ទំនើប PH Diamond Place ដែល​សង់​លើ​ផ្ទៃ​ដី​ជិត​៦​ហិកតា​នេះ គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ ខណៈ​ដែល​នៅ​ទីតាំង​នោះ ក្រុមហ៊ុន​នេះ​មាន​ផ្ទៃដី​ជាង​៤០​ហិកតា​ឯណោះ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ចម្រុះ ដូចជា បុរី​លំនៅដ្ឋាន​ប្រណីតៗ អគារ​ខុនដូ និង​ការិយាល័យ​ខ្ពស់ៗ ការ​អភិវឌ្ឍ​អគារ​សន្និបាត​​និង​ពិព័រណ៍ ឬ​សាល​សម្រាប់​រៀបចំ​អាពាហ៍​ពិពាហ៍ ព្រមជាមួយ​នឹង​អគារ​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ប៉េង ហួត គ្រុប នៅ​ទីតាំង​នោះ​ផងដែរ។

ដោយ​ឡែក កាល​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ប៉េង ហួត ក៏​ទើបតែ​បាន​បុក​គ្រឹះ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ទី១ PH Eco Mall របស់​ខ្លួន​ផង​ដែរ ដោយ​គម្រោង​នេះ​ចំណាយ​ដើម​ទុន​សរុប​ជាង ២០០​លាន​ដុល្លារ​អាមេរិក ដែល​មាន​ទីតាំង​នៅ​ក្នុង​គម្រោង ហ្គ្រេន ស្តារ ផ្លាទីនីម តំបន់​បឹង​ស្នោរ និង​គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​២០២១ ខាង​មុខ​នេះ។ ផ្សារ​ទំនើប​នេះ មាន​ផ្ទៃ​សំណង់​សរុប ២៦,៨​ម៉ឺន​ម៉ែត្រ​ក្រឡា និង​ផ្ទៃ​ជួល​ជិត ៩​ម៉ឺន​ម៉ែត្រ​ក្រឡា ព្រមទាំង​ចំណត​រថយន្ត​ដ៏​ធំ​ទូលាយ​អាច​ចត​រថយន្ត​និង​ម៉ូតូ​បាន​រហូត​ដល់​ជាង ៥​ពាន់​គ្រឿង។

បើ​តាម​លោក​ឧកញ៉ា ថៃ ម៉េងលី អគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​បើក​ការដ្ឋាន​សាងសង់​គម្រោង​ផ្សារ​ទំនើប​នេះ ដែល​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជាង ២០០​លាន​ដុល្លារ លើផ្ទៃ​ដី​ជិត​៦​ហិកតា នឹង​ផ្តល់​ជូន​អតិថិជន​ជាតិ​និង​អន្តរជាតិ​នូវ​បទ​ពិសោធន៍​ដើរ​ផ្សារ​ទំនើប ដោយសារ​តែ​ផ្សារ​ទំនើប​មួយ​នេះ មាន​លក្ខណៈ​ពិសេស​ប្លែក ជាមួយនឹង​ការ​ផ្ដល់​ជូន​នូវ​បរិយាកាស​ស្រស់​ស្រាយ​បែប​ធម្មជាតិ​ពិតៗ។

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​គូស​បញ្ជាក់​ដែរ​ថា បើ​គិត​ពី​ការ​លូតលាស់​នៃ​ការ​ផ្គត់ផ្គង់​លំនៅដ្ឋាន​នៅ​កម្ពុជា គឺ​មាន​សន្ទុះ​យ៉ាង​ខ្លាំង ពោល​គឺ នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ មាន​លំនៅដ្ឋាន​ប្រមាណ​ជាង​៥២​ម៉ឺន​ខ្នង ត្រូវ​បាន​បង្កើត​ឡើង ដែល​មាន​កំណើន​ជាង​១​ពាន់​ភាគរយ​ឯណោះ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​លំនៅដ្ឋាន​សាងសង់​ប្រមាណ​តែ​ជាង​៣​ម៉ឺន​ខ្នង​ប៉ុណ្ណោះ។ 

ឯកឧត្តម​ក៏​បាន​លើក​សរសើរ​ផង​ដែរ ពី​ការ​អភិវឌ្ឍ​របស់​បុរី ប៉េង ហួត ថា មាន​ស្ដង់ដារ​គុណភាព​សំណង់​ល្អ និង​មាន​ទីតាំង​ប្រកប​ដោយ​សក្ដានុពល តួយ៉ាង ទីតាំង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​របស់ ​បុរី ប៉េង ហួត នេះ គឺ​ជា​បណ្ដុំ​លំនៅដ្ឋាន និង​ពាណិជ្ជកម្ម ដែល​មាន​សក្ដានុពល​ខ្លាំង ក្នុង​ការ​ពង្រីក​កំណើន​សេដ្ឋកិច្ច​សង្គម ទៅ​ថ្ងៃ​អនាគត។

ក្រៅពី​គម្រោង​ផ្សារ​ទំនើប និង​លំនៅដ្ឋាន​ទាំង​នេះ ប៉េង ហួត ក៏​បាន​បោះទុន​រាប់​រយ​លាន​ដុល្លារ សាងសង់​​ទីតាំង​សួន​កម្សាន្ត​បែប​អឺរ៉ុប នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​៨​ហិកតា តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ១ ចម្ងាយ ២ គីឡូម៉ែត្រ ពី​ស្ពាន​ព្រះមុនីវង្ស (ស្ពាន​ច្បារ​អំពៅ)។ ក្នុង​គម្រោង​នោះ​ដែរ ក៏​មាន​ការ​សាងសង់​អគារ​សន្និបាត ពិព័រណ៍ ឬ​សាល​រៀបចំ​អាពាហ៍​ពិពាហ៍ ក្លិប​កីឡា និង​សណ្ឋាគារ​លំដាប់​ខ្ពស់​មួយ​នៅ​ទីនោះ​ផង​ដែរ។ 

លោក​ឧកញ៉ា ថៃ ជាហួត (រូប​ខាង​ឆ្វេង) ជា​ថៅកែ​ក្រុមហ៊ុន បុរី ប៉េង ហួត ត្រូវ​គេ​មើល​ឃើញថា មាន​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល​ជាមួយ​មហាសេដ្ឋី​ល្បី​ឈ្មោះ ឧកញ៉ា គិត ម៉េង។

តើនរណានៅពីក្រោយការរីកចម្រើនដ៏ខ្លាំងក្លារបស់បុរីប៉េង ហួត?

បើ​និយាយ​ពី​បុគ្គល​ឈ្មោះ ឧកញ៉ា ថៃ ជាហួត មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​ស្គាល់​មុខ លោក​ឧកញ៉ា​ចិត្ត​មុត គិត​ល្អិត​ល្អន់ មើល​ឃើញ​ពី​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​បុរី​លំនៅដ្ឋាន​នៅ​កម្ពុជា​រូប​នេ។ ប៉ុន្តែ បើ​និយាយ​ពី​ក្រុមហ៊ុន ប៉េង ហួត ឬ បុរី ប៉េង ហួត ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ទទួល​ស្គាល់​ជា​ទូទៅ​ថា ជា​អ្នក​អភិវឌ្ឍ​លំនៅដ្ឋាន​ដ៏​ល្អ​បំផុត​ប្រចាំ​​ឆ្នាំ​នេះ ដោយសារ​មាន​ការ​វាយ​តម្លៃ​ដោយ​ក្រុម​អ្នក​ជំនាញ​អចលនទ្រព្យ​មក​ពី​ប្រទេស​សិង្ហ​បុរី​និង​ថៃ។

ក្រុមហ៊ុន​នេះ​បាន​បោះទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ទៅ​លើ​ការ​អភិវឌ្ឍ​បុរី​លំនៅដ្ឋាន ប៉េង ហួត រាប់​សិប​គម្រោង រាប់​ម៉ឺន​ខ្នង​ផ្ទះ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ជាយ​រាជ​ធានី​​ភ្នំពេញ។ តាម​រយៈ​ការ​អភិវឌ្ឍ​បុរី​លំនៅដ្ឋាន​នេះ គឺ​លោក​ឧកញ៉ា​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ជាតិ និង​លើក​ស្ទួយ​មុខ​មាត់​សម្រស់​រាជ​ធានី​ភ្នំពេញ​ឲ្យ​កាន់​រីក​ចម្រើន។

សូម​ជម្រាប​ថា នៅ​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន បុរី ប៉េង ហួត ក៏​ទើបតែ​បាន​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Property Guru ដែល​ក្នុង​នោះ មាន​ពាន​សរុប​ចំនួន​២៦ បាន​ប្រគល់​ជូន​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​ចំនួន​១២ ដែល​មាន​ស្នាដៃ​ល្អ​ជាងគេ​នៅ​ក្នុង​ការ​សាងសង់​សំណង់​នៅ​កម្ពុជា៕

None



អត្ថបទបន្ទាប់


ជន​ពិការ​ម្នាក់​យក​សំណល់​ច្នៃ​ជា​កាបូប​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស

លោក ឡាវ ចំរើន ម្ចាស់​សិប្បកម្ម Smart Craft បាន​ប្រមូល​សំណល់​ដូចជា ពោះវៀន​កង់ឡាន និង​បាវ​ស៊ីម៉ងត៍ ដើម្បី​កែច្នៃ​ជា​កាបូប​លក់​នៅ​ក្នុ…

កាហ្វេ Franchise ពី​ថៃ បុក​ចូល​ទីផ្សារ​កម្ពុជា​ដូច​ទឹក​បាក់​ទំនប់

នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ និន្នាការ​នៃ​ការ​ទិញ​សិទ្ធិ​ធុរកិច្ច​បន្ត ឬ​ហៅ​ថា Franchise បាន​និង​កំពុង​មាន​សន្ទុះ​កើន​ឡើង​​គួរ​​ឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ