អត្ថបទ​ពាណិជ្ជកម្ម

បុរី ប៉េង ហួ ត ប្រើ​បច្ចេកវិទ្យា​ថ្មី លើ​កម្មវិធី​ទូរស័ព្ទដៃ Mobile App របស់​ខ្លួន


បច្ចុប្បន្ននេះ ជាយុគសម័យទំនើប ដូច្នេះហើយទើបទូរស័ព្ទ​បាន​ក្លាយ​ជា​ឧបករណ៍​សម្រាប់​ទំនាក់ទំនង និង​ស្វែងរក​ព័ត៌មាន​ផ្សេងៗ បាន​យ៉ាង​ងាយ​ស្រួល។ ក្នុង​នោះផង​ដែរ កម្មវិធី​លើ​ទូរស័ព្ទ ក៏​កំពុងតែ​អភិវឌ្ឍ​ឲ្យ​ស្រប​ទៅនឹង​ការ​ប្រើប្រាស់ និង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់ នូវ​អ្វី​ដែល​ថ្មី​និង​សម្បូរ​បែប។
បុរី ប៉េង ហួ ត ប្រើ​បច្ចេកវិទ្យា​ថ្មី លើ​កម្មវិធី​ទូរស័ព្ទដៃ Mobile App របស់​ខ្លួន
ដោយ

ដូចគ្នាដែរ កម្មវិធីទូរសព្ទដៃ Borey Peng Huoth Mobile App ( ផ្នែកអចលនទ្រព្យ) ដែលបានបង្កើតឡើងដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៦ បានធ្វើកំណែទម្រង់​តាមបចេ្ចកវិទ្យាថ្មី ទាំងក្នុងទូរស័ព្ទប្រើប្រាស់​ប្រព័ន្ធ IOS និងប្រព័ន្ធ Android ដែលនឹងផ្តល់ជូនអតិថិជន នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងសំបូរបែប។ 

សម្រាប់​​កំណែ​​ទម្រង់​​តាមបចេ្ចកវិទ្យាថ្មីនេះ មានមុខងារជាច្រើន ផ្តល់ជូនអតិថិជនក្នុងការ ស្វែងរក ដែលមានលក្ខណៈកាន់តែលម្អិត ដូចជា ការបង្ហាញពីប្រភេទលំនៅដ្ឋាន ព័ត៌មានពីគម្រោង ព័ត៌មានកម្ចីធនាគារដែលជាដៃគូសហការ ការគណនា​ប្រាក់​កម្ចី​បង់រំលស់ លេខ​ទូរស័ព្ទ​សង្គ្រោះ​បន្ទាន់ ដំណឹង​ជ្រើសរើស​បុគ្គលិក ព័ត៌មាន​អចលនទ្រព្យ​ថ្មីៗ​ចុង​ក្រោយ  និង​ព័ត៌មាន​ផ្សេងៗ​ជា​ច្រើនទៀត។

កាន់តែ​ពិសេស​ជាងនេះ​ទៅទៀត​សម្រាប់​អតិថិជន បុរី ប៉េង ហួត អាច​ស្វែងរក​ព័ត៌មាន​ទាក់ទងនឹងផ្ទះផ្ទាល់​ខ្លួន ព្រមទាំង​ស្កេន​ដើម្បី​ទទួល​បាន​ការ​បញ្ចុះតម្លៃ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ថែម​ទៀត​ផង។

លោកអ្នក​អាច​ទាញ​យក​កម្មវិធី បុរី ប៉េង ហួត Mobile Application ដោយ​គ្រាន់តែ​ធ្វើ​តាម​ការណែនាំ​​តាមរយៈ link នេះ https://bit.ly/2rD9FnY




អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន ៖ គ្មានការដកតំណែងអភិបាលខេត្តកែបទេ

សម្ដេចហ៊ុន សែន នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសថានៅក្នុងសន្និសីទក្រោយបិទបញ្ចប់ការរុករកជនរងគ្រោះក្នុងឧបទ្ទវហេតុរលំបាក់អគារនៅក្នុ…

កម្ពុជាស្រូបទាញបាន៣,៦ ពាន់លានដុល្លារពីលំហូរទុនវិនិយោគផ្ទាល់បរទេសឆ្នាំ២០១៩

កម្ពុជាស្រូបទាញបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេសប្រមាណ ៣,៦ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៩ ដែលបានកើនឡើង១២% ធៀបនឹងឆ្នាំ ២០១៨កន្លងទៅ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ