អត្ថបទក្រុមហ៊ុន

វីឡាចាស្មីនណាម៉ូដឺន និងវីឡាភ្លោះម៉ូដឺន ជម្រើសគេហដ្ឋានដ៏ល្អប្រណីតបែបទំនើបទាន់សម័យ សម្រាប់លោកអ្នក


ពាក្យថាគេហដ្ឋានសំដៅទៅលើទីកន្លែងសម្រាប់ការរស់នៅ និងបង្កើតសុភមង្គល ក្នុងរង្វង់ក្រុមគ្រួសារ។ ដូច្នេះហើយការជ្រើសរើសគេហដ្ឋាន ពិតជាសំខាន់និងត្រូវគិតគូរអោយបានម៉ត់ចត់ មុននឹងសម្រេចចិត្តថាគួរជ្រើសរើស គេហដ្ឋានប្រភេទណា អោយស័ក្តិសមសម្រាប់ការរស់នៅជាលក្ខណៈ គ្រួសារ។ តួយ៉ាងការជ្រើសរើស គេហដ្ឋានមិនសំដៅទៅលើតែ តម្លៃ ទំហំ ការរចនានោះទេ តែវារួមបញ្ចូលទាំងកេរ្តិ៍ឈ្មោះអ្នកអភិវឌ្ឍ ទីតាំងសក្តានុពល ផងដែរ។
វីឡាចាស្មីនណាម៉ូដឺន និងវីឡាភ្លោះម៉ូដឺន ជម្រើសគេហដ្ឋានដ៏ល្អប្រណីតបែបទំនើបទាន់សម័យ
ដោយ

ដែរ។

បើក្រឡេកមើលការអភិវឌ្ឍអចលនទ្រព្យ​ប្រភេទវីឡាប្រណីតៗ​ក្នុងតំបន់នានាជុំវិញ​រាជធានីភ្នំពេញ កំពុងតែរីកដុះដាលកាន់តែច្រើនឡើង ក្រោយពីបរិបថនៃការរស់នៅបច្ចុប្បន្នកំពុងតែមានទំនោរផ្លាស់ប្តូរ​ទៅរកជីវិតបែបទំនើបស៊ីវិល័យ ហើយទទួលបាន​ការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ដែលចង់បានការរស់នៅប្រកបដោយ​ផាសុកភាព ឯកជនភាព និងឧត្តមភាព។

កាលពីកន្លងទៅថ្មីៗនេះ បុរី ប៉េង ហួត បានបើកលក់ជាផ្លូវការ “Mera Secret Garden” ដែលជាដំណាក់កាលថ្មី នៃគម្រោង ដឹស្តា មេរាហ្កាដិន ដែលបានអភិវឌ្ឍប្រភេទវិឡាចំនួនពីរប្រភេទ នោះគឺវីឡាចាស្មីណា ម៉ូដឺន​ និង វីឡាភ្លោះ ម៉ូដឺន ជាមួយនឹងតម្លៃសមរម្យ ស្របទៅតាមការចង់បានរបស់អតិថិជន។

វីឡាចាស្មីនណា ម៉ូដឺន ត្រូវបានរចនាម៉ូដយ៉ាងល្អឯក ដែលកំពុងតែបង្ហាញពីកិត្យានុភាព ប្រណីតភាព និង ឧត្តមភាព បែបទំនើបទាន់សម័យ សម្រាប់ការរស់នៅដ៏ល្អឥតខ្ចោះ ប្រកបដោយផាសុកភាព។ វីឡាចាស្មីនណា ម៉ូដឺន មានទំហំ 7.5m x 16.2m ធំទូលាយផ្នែកខាងក្នុងដែលមានលក្ខណៈអំណោយផល ក្នុងការជួបជុំ ស័ក្តិសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន ហើយត្រូវបានបែងចែកជាបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បរិវេណទទួលទានអាហារ បន្ទប់គេង បន្ទប់ទឹក ដាច់ដោយឡែកពីគ្នា គួបផ្សំនឹងគ្រឿងសង្ហារិមទំនើបទាន់សម័យបំពាក់រួចជាស្រេច។

ចំណែកឯវីឡាភ្លោះ ម៉ូដឺន មានទំហំ 5m x 12m ត្រូវបានអភិវឌ្ឍឡើងជាមួយរចនាបទបែបថ្មីជាមួយជណ្ដើរឡើងនៅចំហៀងខាងមុខ បង្អួចធំៗជួយឱ្យខ្យល់ និងពន្លឺចេញចូលបានងាយស្រួល បន្ទប់មេគ្រួសារ និងបន្ទប់ផ្សេងទៀតមានទំហំធំទូលាយ វេរ៉ង់ដារក៏ធំស្រលះល្អ ផ្ដល់ភាពមនោរម្យដល់លោកអ្នកក្នុងការស្រូបយកខ្យល់អាកាស និងជជែកកម្សាន្តបានយ៉ាងមានសុភមង្គល។ វីឡាភ្លោះ ម៉ូដឺន ត្រូវ​បានរចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុតដោយផ្ដោតលើប្រណីតភាព ផាសុកភាព និងគុណភាពជាមួយបទពិសោធន៍នៃការរស់នៅក្នុងវីឡាទោលដ៏ស៊ីវិល័យពីរជាប់គ្នាតែខណ្ឌដោយជញ្ជាំងរួមមួយ ​មានទំហំធំទូលាយ មានបន្ទប់ច្រើន និងបំពាក់ដោយគ្រឿងសង្ហារិមទាន់សម័យ។

សូមបញ្ជាក់ផងដែរថា វីឡាទាំងពីរប្រភេទខាងលើ ស្ថិតក្នុងគម្រោងនេះ ដឹស្តាមេរាហ្កាដិន គឺជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍចម្រុះ  ជាមួយអគារពាណិជ្ជកម្ម បែបទាន់សម័យតាមស្តង់ដារអន្តរជាតិ រុក្ខវិថីអមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារដ៏ស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារ និងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលពិតជាធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង។

ដើម្បី​ជ្រាបពីព័ត៌មានឱ្យ​​កាន់​តែ​ច្បាស់ ​សូម​អញ្ជើញមកកាន់ការិយាល័យលក់ដែលនៅជិតលោកអ្នកបំផុត ឬ​ទាក់​ទង​មក​ទូរសព្ទ​លេខ 098 / 016 / 017 596 789 ​សហការី​យើង​ខ្ញុំ​នឹងនៅ​ចំា​ទទួល​ស្វាគមន៍ និង​ប្រឹក្សាយោបល់​ជូន​លោក​អ្នក​យ៉ាង​គាប់​ចិត្ត៕
None



អត្ថបទបន្ទាប់


មេដឹកនាំអាមេរិក និងជប៉ុនព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការសន្ដិសុខ និងសេដ្ឋកិច្ចកាន់តែខ្លាំងក្លា

ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច …

ពិព័រណ៍ផលិតផលខ្មែរនៅភ្នំពេញ រំពឹងថានឹងទទួលបានការគាំទ្រច្រើនដល់ក្រុមហ៊ុនផលិតក្នុងស្រុក

អតិថិជននិងអ្នកគាំទ្រផលិតផលខ្មែររាប់ពាន់នាក់ត្រូវបានរំពឹងថានឹងចូលរួមក្នុងពិព័រណ៍ផលិតផលក្នុងស្រុកដែលនឹងរៀបចំធ្វើឡើងនាពេលឆាប់ៗនេះក្នុងរា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ