ប៉ុន្តែ ការអភិវឌ្ឍលំនៅដ្ឋានបែបបុរី ភាគច្រើនផ្តោតសំខាន់ទៅលើការរស់នៅតែប៉ុណ្ណោះ ដោយសារទីតាំងអភិវឌ្ឍន៍មិនសមស្របសម្រាប់លំនៅដ្ឋានប្រភេទអាជីវកម្ម ព្រោះការអភិវឌ្ឍក្នុងតំបន់នោះ នៅមានកម្រិត នៅឡើយ។
បើសម្លឹងមើលភាគខាងត្បូងឈាងខាងកើតទីក្រុងភ្នំពេញ គេឃើញថា កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែលជាតំបន់ដ៏ល្អបំផុតសម្រាប់ការរស់នៅនិងប្រកបអាជីវកម្ម។ ជាពិសេស តំបន់បឹងស្នោរ កំពុងតែមានសន្ទុះកើនឡើងខ្លាំងនៃប្រជាជនដែលមកបោះទីលំនៅនិងប្រកបអាជីវកម្ម ដែលនឹងប្រែក្លាយជាតំបន់ពាណិជ្ជកម្មដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខនេះ។
ដោយសារតែតំបន់បឹងស្នោរនេះ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋ បានធ្វើឲ្យក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ធ្វើការអភិវឌ្ឍគម្រោងលំនៅដ្ឋានសម្រាប់ការរស់នៅនិងប្រកបអាជីវកម្ម រហូតដល់ទៅជាង ១០គម្រោង រួមជាមួយការអភិវឌ្ឍជាផ្សារទំនើប PH អេកូម៉ល និងសួនកម្សាន្តបែប អឺរ៉ុប លើទំហំផ្ទៃដីជាង ២០០ហិកត ផងដែរ។
គម្រោងបុរី ប៉េង ហួត ដឹស្តា ផ្លាទីនីម ប៉ូឡារីស២ ជាគម្រោងមួយ ក្នុងចំណោមគម្រោងដទៃទៀត។ សម្រាប់គម្រោងនេះ ប្រមូលផ្តុំទៅដោយលំនៅដ្ឋានប្រភេទហ្សបហោស៍ (Shop House) ស័ក្តិសមសម្រាប់ធ្វើអាជីវកម្ម និងធ្វើជាការិយាល័យទំនើប ដែលទទួលបានការគាំទ្រពីអតិថិជន។ ដោយមើលឃើញនៅតែបន្តមានការគាំទ្រខ្លាំងពីអតិថិជន គម្រោង ដឹស្តា ផ្លាទីនីម ប៉ូឡារីស ២ បានបើកលក់ហ្សបហោស៍ ដំណាក់កាលទី២ បន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជន។
ក្នុងគម្រោងនេះ ក្រុមហ៊ុនបានសាងសង់លំនៅដ្ឋានប្រភេទហ្សបហោស៍ ដូចជា៖ ហ្សបហោស៍ C ហ្សបហោស៍ D និង ហ្សបហោស៍ Classic រួមបញ្ចូលរចនាបថយ៉ាងល្អឥតខ្ចោះ ដោយផ្អែកលើគុណភាព ប្រណីតភាព សោភ័ណភាព ភាពស៊ីវិល័យ និងភាពច្នៃប្រឌិតខ្ពស់ ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបរិវេណទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ដែលស័ក្តិសមបំផុតសម្រាប់ការរស់នៅផង និងប្រកបអាជីវកម្មផង របស់លោកអ្នក។
ពិសេសជាងនេះទៅទៀត សម្រាប់អតិថិជន ដែលចង់បានហ្សបហោស៍ដ៏ប្រណីត ក្នុងគម្រោង ដឹស្តា ផ្លាទីនីម ប៉ូឡារីស២ ដំណាក់កាលទី២នេះ នឹងទទួលបានការបញ្ចុះតម្លៃពិសេស រហូតដល់ ៨% ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែកក្កដា។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬ ចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup