អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកាចំនួន ៣លានដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការទិញវ៉ាក់សាំង កូវីដ-១៩ជូនប្រជាពលរដ្ឋ។


ស្របជាមួយទស្សនៈទានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនក្នុងការចែករំលែក និងចូលរួមអភិវឌ្ឍសង្គមដើម្បីលើកកម្ពស់សុខុមាលភាពសង្គម បរិស្ថាន វប្បធម៌។ល។ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គម។
ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកាចំនួន ៣លានដុល្លារអាមេរិច ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការទិញវ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២០ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន​បរិច្ចាគ​ថវិកា​ចំនួន ៣​លាន​ដុល្លារ​អា​មេ​រិក ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វី​ដ​១៩​។ ការ​បរិច្ចាគ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការ​ត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វី​ដ​១៩ មក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​។

តំណាង​ក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ចាន់ រ​ដ្ឋា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​ជាន់ខ្ពស់ បាន​លើក​ឡើង​ថា​៖ “ ភាព​ជោគជ័យ​ជាមួយ​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ គឺ​កើត​ចេញពី​ការ​គាំទ្រ​របស់​អតិថិជន ក្រុមហ៊ុន​ជា​ដៃគូ​សហ​ការណ៍ រាជរដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​គ្រប់​មូលដ្ឋាន បងប្អូន​កម្មករ និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់​យើង​ទាំងអស់ ដែល​ខិតខំ​បំពេញការងារ​ជាមួយ​ទឹកចិត្ត និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​។ ទន្ទឹម​នឹង​ការ​រីក​ចម្រើន និង​ភាព​ជោគជ័យ ក្រុមហ៊ុន​មាន​សេចក្តី​សោមនស្ស​នឹង​ចែករំលែក ចូលរួម​ក្នុង​កិច្ចការ​សង្គម​នានា​ដើម្បី​សេចក្តីសុខ សន្តិភាព និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​យើង ជា​ពិសេស​គឺ ដើម្បី​ឲ្យ​ជីវិត​កាន់តែ​មាន​ន័យ​។ 

ឆ្លៀត​ក្នុង​ឳ​កាស​នេះ​ដែរ ខ្ញុំបាទ សូម​ថ្លែង​អំណ​អរគុណ​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ផលិតផល និង​គម្រោង​នានា​របស់​ក្រុមហ៊ុន និង​ចូលរួម​ចែករំលែក​ភាព​ជោគជ័យ​របស់​យើង​ទាំងអស់​គ្នា​ទៅ​ដល់​សង្គម​វិញ​។ សូម​ចូលរួម​រក្សា​អនាម័យ ពាក់​ម៉ាស់ លាងដៃ​ជាមួយ​សប៊ូ ជែ​ល អាល់កុល និង​រក្សា​គម្លាត​សង្គម​អោយ​បាន​គ្រប់​ៗ​គ្នា ដើម្បី​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ” ។

រូបភាព ក្រុមហ៊ុនប៉េងហួតបានបរិច្ចាគដល់មន្ទីរពេទ្យគន្ធនបុប្ផាកាលពីពេលកន្លងទៅ

សូម​រំលឹក​ផង​ដែរ​ថា កន្លង​មក ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ចែករំលែក និង​តបស្នង​ទៅ​សង្គម​ដូច​ជា សាងសង់​វត្ត​អារាម ផ្លូវថ្នល់ មន្ទីរពេទ្យ ឧបត្ថម្ភ​ថវិកា​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​រាល់​គ្រប់​កាលៈទេសៈ​ដូច​ជា​គ្រោះ​ទឹកជំនន់ កូ​វី​ដ​-១៩​។​ល​៕

None



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំជាងគេបំផុតរបស់វៀតណាម សម្រាប់ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារធំជាងគេបំផុតសម្រាប់ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសវៀតណាម ដោយគិតចាប់ពីខែមករា ដល…

ADB រក្សាព្យាករណ៍របស់ខ្លួននៅដដែលថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ នឹងធ្លាក់ចុះ -៤%

ធនាគារអភិវន៍ឌ្ឍ អាស៊ីហៅកាត់ថា ADB នៅខែធ្នូចុងឆ្នាំ២០២០នេះ បានចេញរបាយការណ៍បំពេញបន្ថែមប្រចាំខែធ្នូរបស់ខ្លួន ដោយបានរក្សាការព្យាករនៅដដែល …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ