បញ្ហា​តម្លៃ​ម្រេច

បញ្ហា​ម្រេច​ខ្មែរ​ធ្លាក់​ថ្លៃ តើ​គួរដោះស្រាយ​យ៉ាងដូចម្ដេច? អ្នក​ជំនាញ​សេដ្ឋកិច្ច​ឲ្យ​យោបល់...


ស្រប​ពេល​ដែល​ទិន្នផល​ម្រេច​ពិភព​លោក​មាន​ការ​កើន​ឡើង ទិន្នផល​ម្រេច​កម្ពុជា​នៅ​ឆ្នាំ​២០១៧​ ក៏​មាន​កំណើន​ខ្ពស់​ផង​ដែរ ពោល​គឺ​កើន​ឡើង​រហូត​ដល់​ជាង​២​ម៉ឺន​តោន ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៦ មាន​តែ​ជាង​១​ម៉ឺន​តោន​ប៉ុណ្ណោះ។
កសិករ​ប្រមូល​ផល​ម្រេច​ នៅ​ខេត្ត​កំពត។
ដោយ

ការកើន​ឡើង​បរិមាណ​ផលិត​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ម្រេច​ក្នុង​ស្រុក​មាន​ការ​ធ្លាក់​ចុះ​ពី​ ៨​ពាន់​ដុល្លារ​ក្នុង​មួយ​តោន​កាល​ពី​ឆ្នាំ​មុន​ ចំពោះ​ម្រេច​ខ្មៅ​ធម្មតា មក​នៅ​ត្រឹម​តែ ៤​ពាន់​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​តោន​នៅ​ឆ្នាំ​នេះ។

អ្នក​ជំនាញ​សេដ្ឋកិច្ច​ផ្នែក​កសិកម្ម បាន​ធ្វើការ​ស្រាវជ្រាវ​មើល​ឃើញ​ថា ទីផ្សារ​ម្រេច​ខ្មែរ​អាច​នឹង​ប្រសើរ​ឡើង​វិញ ប្រសិន​បើ​មាន​ការ​ពង្រីក​បន្ថែម​រោង​កែច្នៃ​​ម្រេច​នៅ​ក្នុង​ស្រុក ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​ដោយ​ខ្លួន​ឯង និង​ឈប់​ពឹង​ផ្អែក​លើ​ឈ្មួញ​កណ្ដាល​ពី​បរទេស។

ផលលិត​ផល​ម្រេច​ទូទាំង​ពិភព​លោក​នៅ​ឆ្នាំ​២០១៧​នេះ មាន​សរុប​ប្រហែល​ជាង ៥​សែន​តោន ដែល​បាន​កើន​ឡើង ២០% ធៀប​នឹង​ឆ្នាំ​២០១៦​កន្លងទៅ ដែល​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ម្រេច​ទូទាំង​ពិភព​លោក​មាន​ការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ពី​អង្កការ NEDSPICE ដែល​ទើប​តែ​ផ្សព្វ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ចាន់ សុផល នាយក​​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​អភិវឌ្ឍន៍។

លោក ចាន់ សុផល ប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​អភិវឌ្ឍន៍ លើក​ឡើង​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ម្រេច​នេះ គឺ​ដោយសារ​តែ​បរិមាណ​ផលិត​ម្រេច​នៅ​វៀតណាម ឥណ្ឌូណេស៊ី ប្រេស៊ីល និង​កម្ពុជា មាន​ការ​កើន​ឡើង​ខ្ពស់​ហួស​តម្រូវការ ដែល​បាន​ធ្វើ​ឲ្យ​ឈ្មួញ​កណ្ដាល​បាន​ឱកាស​ទាញ​ទម្លាក់​តម្លៃ​ទីផ្សារ។

ទោះ​បី​ជា​តម្លៃ​ម្រេច​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ពី ៨០០០​ដុល្លារ ក្នុង​មួយ​តោន​នៅ​ឆ្នាំ​២០១៦ មក​នៅ​ត្រឹម​ប្រមាណ ៤០០០​ដុល្លារ​នៅ​ឆ្នាំ​២០១៧​នេះ​ក៏ដោយ ប៉ុន្តែ លោក ចាន់ សុផល បាន​លើក​ឡើង​ថា អ្នក​ដាំ​ម្រេច​ពី​មុន​យូរ​ឆ្នាំ​មក​ហើយ​នោះ នៅ​តែ​អាច​ទទួល​បាន​ចំណេញ​ខ្លះ​ដែរ ប៉ុន្ដែ សម្រាប់​អ្នក​ដែល​ទើប​តែ​បាន​ប្រមូល​ផល​ថ្មី​ថ្មោង គឺ​អាច​នឹង​ប្រឈម​ការ​ខាត​បង់​គួរ​សម។ 


👉 ​អត្ថបទគួរអាន ! ម្រេច​កំពត​ខ្មែរ​​ល្បី​មាន​តម្លៃ​ថ្លៃ​គ្មាន​គូ​ប្រៀប​នៅទីផ្សារ​អឺរ៉ុប


យ៉ាងណា​ក៏​ដោយ​ចុះ លោក ចាន់ សុផល គូស​បញ្ជាក់​ថា ប្រសិន​បើ​ទីផ្សារ​ម្រេចកម្ពុជា​លែង​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ឈ្មួញ​កណ្ដាល និង​ពង្រីក​វិសាល​ភាព​នៃ​ការ​កែ​ច្នៃ និង​នាំ​ចេញ​ដោយ​ខ្លួន​ឯង នោះ​តម្លៃ​ម្រេច​អាច​នឹង​បាន​ប្រសើរ​ឡើង​វិញ។  

សូម​បញ្ជាក់​ថា ខេត្ត​ត្បូង​ឃ្មុំ គឺ​ជា​ខេត្ត​ដែល​មាន​ការ​ដាំដុះ​ម្រេច​ច្រើន​ជាង​គេ​បំផុត​នៅ​កម្ពុជា ពោល​គឺ​មាន​ប្រមាណ​៧៥% បន្ទាប់​មក​គឺ ខេត្ត​រតនគិរី និង​ខេត្ត​ក្រចេះ ខណៈ​ដែល​ខេត្ត​កំពត​ដែល​មាន​ការ​ចុះ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ អាច​ផលិត​ម្រេច​បាន​តែ ១%​ប៉ុណ្ណោះ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន​វាយតម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​នៅ​កម្ពុជា​មាន​ជាង​២៥០​ក្រុមហ៊ុន។ ​ភាគច្រើន​មាន​តែ​ឈ្មោះ?

ភាព​ល្អ​ប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ច បាន​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​និង​សំណង់​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​រីក​ចម្រើន​ជា​ល…

ធនាគារ​ជាតិ​នឹង​​ផ្តល់​​អាជ្ញាប័ណ្ណ​ដល់​គ្រឹះស្ថាន​ផ្តល់​សេវា​ផ្ទេរ​-​​ទូទាត់​​ប្រាក់​​ចល័ត

ការផ្ទេរ​និង​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ផ្ទេរ​ទូទាត់​ប្រាក់​ចល័ត​កំពុង​ទទួល​បាន​ភាព​ជោគជ័យ​ច្រើន ដែល​មាន​ដូចជា ក្រុមហ៊ុន wing, true …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ