កូវីដ-១៩ នៅសហរដ្ឋ​អាមេរិក

ថ្នាំគ្រាប់ Pfizer ព្យាបាលជំងឺកូវីដ-១៩ អាចនឹងប្រើ​ប្រាស់នៅអាមេរិក នាដំណាច់ឆ្នាំ២០២១


ឱសថគ្រាប់​លេប​ដើម្បី​ព្យាបាល​ជំងឺកូវីដ-១៩ នៅពេល​ចេញ​រោគសញ្ញាដំបូងៗ របស់​ក្រុមហ៊ុន Pfizer អាចនឹង​រកទិញ​បាននៅដំណាច់ឆ្នាំនេះហើយ ។ នេះបើតាម​ការឲ្យ​ដឹងរបស់​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង Pfizer ។
ថ្នាំគ្រាប់ Pfizer ព្យាបាលជំងឺកូវីដ-១៩ អាចនឹងប្រើ​ប្រាស់នៅអាមេរិក នាដំណាច់ឆ្នាំ២០២១
ដោយ

សារព័ត៌មានអាមេរិក ស៊ីអិនប៊ីស៊ី បាន​ផ្សាយថា ក្រុមហ៊ុន​ដែល​បាន​បង្កើត​វ៉ាក់សាំង Covid-19 ដែល​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​ប្រើ​មុនគេបង្អស់​នៅសហរដ្ឋ​អាមេរិក ដោយសហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​អាល្លឺម៉ង់ BioNTech កាលពីខែមីនាកន្លង​ទៅ បាន​ចាប់ផ្តើម​​​ការសាកល្បង​ដំណាក់កាលដំបូង​នៃ​ការព្យាបាល​ប្រឆាំង​វីរុស​ សម្រាប់ជំងឺ​កូវីដ-១៩ ដោយ​ប្រើ​ថ្នាំ​គ្រាប់លេប ។ 

ថ្នាំគ្រាប់នេះ គឺជាផ្នែកមួយ​នៃ​ពពួកថ្នាំ​ដែលគេ​ឲ្យ​ឈ្មោះថា protease inhibitors និង​មាន​ប្រសិទ្ធភាព​ ដោយ​វា​រារាំង​អង់ហ្ស៊ីម (enzyme) ដែល​វីរុស​ត្រូវការ​ដើម្បី​ចម្លង​នៅក្នុ​ង​កោសិកា​មនុស្ស ។ ឱសថ​ព្យាបាល​ប្រឆាំងវីរុស​បែបនេះ ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ភ្នាក់ងារ​បង្ករោគ​ផ្សេងៗ​ទៀត​ផងដែរ ដូចជា មេរោគ​អេដស៍ និង​​មេរោគ​រលាក​ថ្លើម​ប្រភេទ C ។

ប្រសិនបើការសាកល្បងព្យាបាល​ដោយថ្នាំ​គ្រាប់​នេះ​មាន​ដំណើរការ​ល្អ ហើយ​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​របស់សហរដ្ឋ​អាមេរិក (FDA) អនុម័ត​ឲ្យ​ប្រើ​ នោះ​​ថ្នាំគ្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩​របស់​ក្រុមហ៊ុន Pfizer នេះ អាច​ត្រូវ​បាន​ចែកចាយ​ពាសពេញ​សហរដ្ឋ​អាមេរិក នៅ​ចុង​ឆ្នាំ​២០២១នេះ ។

អ្នកជំនាញ​ផ្នែកសុខភាព និយាយ​ថា ថ្នាំ​​លេប​​នេះ​អាច​នឹងនាំមកនូវការផ្លាស់ប្ដូរ​នៅក្នុងសង្គ្រាម​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រោះ​អ្នក​ដែល​ទើប​ឆ្លង​វីរុស​នេះ​ថ្មីថ្មោង នៅដំណាក់កាលដំបូងៗបំផុត អាច​ប្រើ​ថ្នាំលេប​នេះ​ដើម្បីព្យាបាល​​នៅ​​ខាង​ក្រៅម​ន្ទីរពេទ្យ ។ 

ក្រុមអ្នកស្រាវជ្រាវ​សង្ឃឹម​ថា ការប្រើ​ថ្នាំ​លេប​អាច​នឹង​ជួយ​​ទប់​កុំ​ឲ្យ​កូវីដ-១៩​នេះ​វិវឌ្ឍទៅមុខបាន ហើយ​អ្នកជំងឺ​មិនចាំបាច់​ទៅព្យាបាល​នៅមន្ទីរពេទ្យ​នោះឡើយ ៕




អត្ថបទបន្ទាប់


បច្ចេកវិទ្យា 35 ចំណុច​របស់​រថយន្ត​ដែល​មិនគួរ​មើល​រំលង​មុន​សម្រេច​ចិត្តទិញ​រថយន្ត SUV ខ្ទង់ 6​ម៉ឺន​ដុល្លារជាង!

ក្រោយពីរដ្ឋាភិបាលកម្ពុជាបានកែសម្រួលពន្ធនៃការនំាចូលរថយន្ត SUV យើងសង្កេតឃើញថាតម្លៃនៃរថយន្ត SUV មានការថយចុះគួរឲ្យកត់សម្គាល់ ហើយសន្ទុះនៃការគ…

យុទ្ធនាការរត់រៃអង្គាសប្រាក់របស់ សាយ ជួយឱ្យលោកជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart

ការរត់លើផ្លូវដ៏វែងឆ្ងាយដើម្បីការរៃអង្គាសប្រាក់សម្រាប់សង្គ្រោះអាយុជីវិតកុមារកម្ពុជា គឺជាអំពើល្អដែលជួយឱ្យលោក អ៊ួន បឋម ត្រូវបានជ្រើសតាំងជាបេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ