រដ្ឋាភិបាលថ្មីថៃ

រដ្ឋាភិបាលថ្មីថៃត្រូវគេរំពឹងថា នឹងចេញយ៉ាងពិតប្រាកដបន្ទាប់ពីថ្ងៃទី១៦ ខែសីហា


គណបក្សភឿថៃ ដែលជាគណបក្សលេខ២នៅក្នុងការបោះឆ្នោតកាលពីខែឧសភា ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យគណបក្សឆ្ពោះទៅមុខ ដែលជាគណបក្សឈ្នះឆ្នោតលំដាប់លេខ១នៅក្នុងសភា ក្លាយជាគណបក្សប្រឆាំង ដោយសារតែគោលនយោបាយសម្របសម្រួល ។ រដ្ឋាភិបាលថៃថ្មីត្រូវបានគេរំពឹងថា នឹងចេញបន្ទាប់ពីថ្ងៃទី ១៦ ខែ សីហា ខាងមុខ ដោយគណបក្សភឿ ថៃជាអ្នកកាន់ក្បាលម៉ាស៊ីនដឹកនាំ ។
គណបក្សភឿថៃកាន់តែមានទំនុកចិត្តនៅលើវិថីឆ្ពោះទៅរកអំណាចជាថ្មី
ដោយ

ទោះបីជាតុលាការធម្មនុញ្ញថៃ សម្រេចយ៉ាងណាក៏ដោយនៅលើញតិមួយរបស់គណបក្សឆ្ពោះទៅមុខដែលកំពុងស្វះស្វែងរកការបន្តគាំទ្រលោក ភីថា លីមចារឿនរ៉ាត់ អោយធ្វើជា បេក្ខជននាយករដ្ឋមន្រ្តី នៅថ្ងៃទី១៦ ខែ សីហា នេះ ក៏មិនមានអ្វីរាំងស្ទះ ដល់គណបក្សភឿថៃ នៅក្នុងការបង្កើតរដ្ឋាភិបាលដែរ ដោយសារតែគណបក្សនេះទំនងជាទទួលការគាំទ្រពី ព្រឹទ្ធសមាជិកទៅហើយ ។
កាលពីថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៣ លោក ភូថាំ វីឆាយ៉ាឆៃ (Phumtham Wechyachai) អនុប្រធានគណបក្សភឿថៃ បានបង្ហាញនូវជំនឿទុកចិត្ត ថា លោក ស៊្រីថា ថាវីស៊ីន បេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សភឿថៃ នឹងអាចទទួលការគាំទ្រគ្រប់គ្រាន់នៅសភា ។
យោងទៅតាមការផ្សាររបស់កាសែតឌឹណេសិន បានឲ្យដឹងថា ក្រោយពេលដែលលោក ភូថាំ លើកឡើងបែបនេះ លោក វ៉ាន់ឆៃ ស៊នស៊ីរី ព្រឹទ្ធសមាជិកថៃមួយរូប បានបន្ទថា លោក ស្រ៊ីថា នឹងទទួលការគាំទ្រទាំងស្រុងពីព្រឹទ្ធសមាជិកនៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថៃថ្មីនៅពេលខាងមុខ ។

លោកបានអះអាងថា ព្រឹទ្ធសមាជិកយល់ថា ថៃត្រូវតែទទួលឱកាសថ្មីហើយអាចនឹងមិនខ្ជះខ្ជាយពេលវេលាបន្តទៀតទៀត នៅលើបញ្ហានេះ ។
លោកបានបញ្ជាក់ថា “ តាមដែលខ្ញុំទទួលបាន សហការីជាព្រឹទ្ធសមាជិកថៃទាំងអស់ ក៏នឹងគាំទ្របេក្ខជនមកពីគណបក្សណា ដែលអាចប្រមូលមតិភាគច្រើននៅក្នុងសភា ដើម្បីក្លាយជានាយករដ្ឋមន្រ្តី” ។
សម្រាប់តំណែងនាយករដ្ឋមន្រ្តី គណបក្សភឿថៃត្រូវការសម្លេងគាំទ្រត្រឹមតែ ៣៧៦ សម្លេងទេ ប៉ុន្តែពេលនេះ ភឿថៃ អាចប្រមូលការគាំទ្រពីសម្ព័ន្ធភាព ៩ បក្ស បានសម្លេងទាំងអស់ ២៣៨ សម្លេង ដោយឡែក គណបក្ស ប៉ាឡាង ប្រាឆារ៉ាត់ ដែលដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តីចាំផ្ទះ ប្រាវីត វង្សស៊ូវ៉ាន់ ដែលមានអសនៈ ៤០ ក៏បានប្រកាសគាំទ្របន្ថែមទៀត ដូច្នេះប្រសិន បើភឿថៃទទួលការគាំទ្រពី ព្រឹទ្ធសមាជិកថៃ ២៥០ សម្លេងបន្ថែមទៀត គណបក្សឆ្ពោះទៅមុខ ដែលឈ្នះឆ្នោតនឹងក្លាយជាគណបក្សប្រឆាំង ។
នៅក្នុងប្រទេសថៃ គណបក្សឈ្នះឆ្នោតមិនប្រាកដថា អាចដឹកនាំរដ្ឋាភិបាលបានឡើយ ជាក់ស្តែង កាលពីការបោះឆ្នោតឆ្នាំ២០១៩ គណបក្សភឿថៃ ជាគណបក្សឈ្នះឆ្នោត ដែលទទួលបានការគាំទ្រ ១៣៦ សម្លេង ប៉ុន្តែត្រូវចាញ់ដៃគណបក្សប៉ាឡាង ប្រឆារ៉ាត់ ដែលមាន ១១៦ អសនៈរួបរួមជាមួយនឹងគណបក្សដ៏ទៃ ដើម្បីកាន់អំណាច ៕




អត្ថបទបន្ទាប់


សមាគមឧកញ៉ារៀបចំវេទិកាធុរកិច្ច ដើម្បីបង្ហាញបច្ចុប្បន្នភាពបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា

ស្របពេលសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជាស្ថិតក្នុងងស្ថានភាពមិនច្បាស់លាស់ និងបន្តរងសម្ពាធពីឥទ្ធិពលនៃសង្គ្រាននៅអ៊ុយក្រែន វិបត្តិអតិផរណា និងជម្លោ…

ប្រាក់ចំណូលសាជីវកម្មពិភពលោកបានធ្លាក់ចុះ នៅចំពេលដែលតម្រូវការរបស់ប្រទេសចិនកំពុងតែចុះខ្សោយ

ប្រាក់ចំណេញសុទ្ធរួមបញ្ចូលគ្នានៅក្រុមហ៊ុនធំៗនៅទូទាំងពិភពលោកបានធ្លាក់ចុះនៅក្នុងអំឡុងត្រីមាសទី២ឆ្នាំនេះ ខណៈដែលការស្ទុះងើបឡើងវិញដ៏រឹងមាំនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ