យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩-ហ្វីលីពីន

បុរសខ្លាំងហ្វីលីពីនលោក ឌូទែរតេ គំរាមចាប់ដាក់គុកអ្នកដែលមិនព្រមចាក់វ៉ាក់សាំង


បុរសខ្លាំងហ្វីលីពីន លោក ឌូទែរតេ បានថ្លែងគម្រាមចាប់ដាក់ពន្ធនាគារ ចំពោះជនណា ដែលបដិសេធចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផ្តល់ដោយរដ្ឋាភិបាលហ្វីលីពីន។បច្ចុប្បប្រទេសនេះ កំពុងមានការឆ្លងរាលដាលដ៏ខ្លាំងក្លាមួយ នៅក្នុងចំណោមប្រទេសឯទៀតក្នុងទ្វីបអាស៊ី។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានាធិបតីហ្វីលីពីន លោក ឌូទែរតេ
ដោយ

ក្រោយ​ពេល​ដែល​ពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង​ម៉ា​និល ប្រទេស​ហ្វី​លី​ពី​ន​បាន​ទៅ​ចាក់​វ៉ាក់សាំង​មាន​ចំនួន​តិចតួច និង មាន​ពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​ៗ ហាក់បីដូចជា​រារែក​ក្នុង​ចិត្ត​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ផង​ដែរ​នោះ បុរស​ខ្លាំង​របស់​ហ្វី​លី​ពី​ន លោក ឌូ​ទែ​រ​តេ បាន​ថ្លែងប្រាប់​ទៅ​ពលរដ្ឋ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា​៖ វា​ជា​ជម្រើស​របស់​អ្នក​ទាំងអស់​គ្នា ថា​តើ​គួរ​ទៅ​ចាក់​វ៉ាក់សាំង ឬ ចង់​ឲ្យ​អាជ្ញាធរ​ចាប់​ដាក់គុក?

ប្រធានាធិបតី ហ្វី​លី​ពី​ន បាន​និយាយ​ថា ៖ ពេល​នេះ​ប្រទេស​ជាតិ​កំពុង​ស្ថិត​ក្នុង​វិបត្តិ​ហើយ​លោក​ពិតជា​ខកចិត្ត នៅ​ដែល​ឃើញ​ប្រជាជន​ហ្វី​លី​ពី​ន មិន​ស្តាប់​តាម​រដ្ឋាភិបាល​។

ការ​ថ្លែង​បែប​នេះ ហាក់​មានការ​ផ្ទុយ​ស្រឡះ​ពី​ការ​លើក​ឡើង​របស់​មន្ត្រី​សុខាភិបាល​ហ្វី​លី​ពី​ន ដែល​បាន​គូសបញ្ជាក់​ថា ពលរដ្ឋ​ត្រូវ​បាន​រដ្ឋ​លើកទឹកចិត្ត​ឲ្យ​មក​ទទួលយក​វ៉ាក់សាំង​កូ​វី​ដ​-១៩ ហើយ​ការ​សម្រេចចិត្ត ថា​ចាក់ ឬ មិន​ចាក់​នោះ គឺ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ស្ម័គ្រចិត្ត​។ 

គិត​ត្រឹម​ថ្ងៃ​ទី​២០​ខែមិថុនា មាន​ពលរដ្ឋ​ហ្វី​លី​ពី​ន​តែ​ជាង​២​លាន​នាក់​ប៉ុណ្ណោះ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ បាន​ចំនួន​២​ដូ​ស ហើយ​បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ជាង ១១០​លាន​នាក់​របស់​ខ្លួន​នោះ អត្រា​ចាក់​វ៉ាក់សាំង​នេះ គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ទាប​ខ្លាំង​ណាស់​។

រដ្ឋាភិបាល​ហ្វី​លី​ពី​ន​មាន​គោលដៅ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៧០​លាន​នាក់​នៃ​ចំនួន​ប្រជាជន​សរុប​។

គួរ​ជម្រាប​ថា បច្ចុប្បន្ន​ហ្វី​លី​ពី​ន​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​សរុប​ដល់​ទៅ​ជាង ១​លាន​៣​សែន​នាក់​ហើយ ក្នុង​នោះ​ស្លាប់​ជាង ៣​ពាន់​៧​រយ​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុននឹងបរិច្ចាគវ៉ាក់សាំងឲ្យថៃឆាប់ៗនេះ ក្រោយពីទើបផ្ដល់ឲ្យវៀតណាមជាង១លានដូស

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានអះអាង នៅដើមសប្ដាហ៍នេះថា រដ្ឋាភិបាលជប៉ុននឹងបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca មកឲ្យប្រទេសថៃនៅ…

ក្រុមហ៊ុនអ៊ីស្រាអែល និងឌូបៃ ចាប់អារម្មណ៍ម្នាស់ទឹកឃ្មុំស្ទឹងត្រែងសម្រាប់ទីផ្សារនាំចេញ

ព័ត៌មាន
ម្ចាស់កសិដ្ឋានម្នាស់ធំជាងគេមួយនៅខេត្តស្ទឹងត្រែង បានលើកឡើងថា បច្ចុប្បន្នម្នាស់របស់លោកកំពុងត្រូវបានក្រុមហ៊ុនធំៗចំនួន២ មកពីប្រទេសអ៊ីស្រាអែល ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ