ចំណូលកំពង់ផែស្វយ័តភ្នំពេញ

កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណូលបានជាង៨លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២៤


នៅត្រីមាសទី១ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានប្រាក់ចំណូលសរុបជាង៨លានដុល្លារកើនឡើង៧% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា កត្តាដែលជំរុញឱ្យប្រាក់ចំណូលកំពង់ផែនេះកើនឡើង គឺដោយសារសកម្មភាពដឹកទំនិញចេញចូលរបស់កំពង់ផែនេះ មានសកម្មភាពមមាញឹកច្រើននៅដើមឆ្នាំនេះ ជាពិសេសការនាំចេញទំនិញកសិកម្មកម្ពុជា ទៅក្រៅប្រទេសតែម្តង។
ចំណូលកំពង់ផែស្វយ័តភ្នំពេញ
ដោយ

របាយការណ៍ពុំទាន់ធ្វើសវនកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញថា នៅក្នុងរយៈពេល ៣ខែដំបូងដើមឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបបានជាង៨លានដុល្លារ មានការកើនឡើងប្រមាណ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជាង៧លាន៥សែនដុល្លារតែប៉ុណ្ណោះ។ ក្នុងនោះប្រាក់ចំណូលបានពីប្រតិបត្តិការកំពង់ផែស្វយ័តភ្នំពេញ មានចំនួនជាង៦លាន៥សែនដុល្លារ កើនឡើង១២% ខណៈចំណូលពីអាជ្ញាធរផែ សម្រេចបានជាង១លាន៣សែនដុល្លារកើនឡើង១៤%។

ជុំវិញរឿងនេះដែរ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា បានបង្ហាញការសាទរចំពោះការកើនឡើងនូវប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញនេះ និងបានវាយតម្លៃថា កត្តាសំខាន់ដែលជំរុញឱ្យប្រាក់ចំណូលរបស់កំពង់ផែនេះមានការកើនឡើង គឺដោយសារសម្មភាពនាំចេញនាំចូលទំនិញឆ្លងកាត់កំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី១ ដើមឆ្នាំនេះ ជាពិសេសគឺការនាំចេញនូវផលិតផលកសិកម្មរបស់កម្ពុជា ទៅទីផ្សារនៅក្នុងតំបន់តែម្តង។

​មិនខុសគ្នានោះទេ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ថា ដោយសារកម្ពុជា ទទួលបានបានគម្រោងវិនិយោគថ្មីៗជាច្រើននាពេលកន្លងទៅនេះ វាបានជំរុញឱ្យការនាំចេញទំនិញរបស់កម្ពុជា ក៏មានការកើនឡើងដូចគ្នាផងដែរ។ ដែលកត្តានេះហើយបានធ្វើឱ្យសកម្មភាពដឹកជ្ជូនទំនិញនៅកំពង់ផែស្វយ័តភ្នំពេញ មានភាពមមាញឹកជាងមុន និងបានធ្វើឱ្យចំណូលរបស់កំពង់ផែទទួលបាននៅត្រីមាសទី១ ឆ្នាំ២០២៤នេះ មានការកើនឡើងយ៉ាងដូច្នេះ។

​សូមជម្រាបថា នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ប្រមាណជាង៩ម៉ឺន៣ពាន់ TEUs មានការកើនឡើងជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែនេះវិញ គឺមានប្រមាណជាង៩៨ម៉ឺនតោន កើនឡើងជាង៤% ខណៈបរិមាណនាវាឆ្លងកាត់សរុបវិញ គឺទទួលបានចំនួន៥៦២គ្រឿង មានការថយចុះជាង៣៨% ប៉ុន្ដែសម្រាប់បរិមាណនាវាដឹកអ្នកដំណើរឆ្លងកាត់កំពង់ផែនេះវិញ គឺមានចំនួន២៤១គ្រឿង កើនឡើងជាង៣៧%៕

None



អត្ថបទបន្ទាប់


ប្រធានាធិបតីបារាំងថា អឺរ៉ុបអាចស្លាប់ ហើយអឺរ៉ុបមិនត្រូវក្លាយជាទ្វីប ដែលរណបនឹងអាម៉េរិក

«អឺរ៉ុបអាចស្លាប់» គឺជាការព្រមានរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដែលជាបងធំមួយនៅសហភាពអឺរ៉ុប ហើយលោកបានជំរុញឱ្យសហភាពអឺរ…

កម្ពុជា បានត្រៀមសេណារីយ៉ូ ចំនួន៣ ក្នុងការធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោ កើតឡើងដោយមិនចាំបាច់ពឹងបរទេស

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាបានត្រៀមសេណារីយ៉ូ ចំនួន៣ ក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ដែលក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ