ទេសាភិបាលធនាគារជាតិនៃកម្ពុជា

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាប់ចំណាត់ថ្នាក់ A- បីឆ្នាំជាប់គ្នា ក្នុងការវាយតម្លៃទេសាភិបាល​ធនាគារកណ្ដាល​ឆ្នើមរបស់ Global Finance


លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- សម្រាប់ឆ្នាំ២០២៦ ក្នុងការវាយតម្លៃ «Central Banker Report Cards»។ ការទទួលបានចំណាត់ថ្នាក់នេះធ្វើឱ្យលោកជំទាវ ជា សិរី ទទួលបានចំណាត់ថ្នាក់ A- បីឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ក្នុងការវាយតម្លៃលើសមត្ថភាពដឹកនាំរបស់ទេសាភិបាលធនាគារកណ្តាលនៅជិត ១០០ប្រទេស និងដែនដី ជុំវិញពិភពលោក។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា
ដោយ

ការវាយតម្លៃនេះ ផ្ដោតសំខាន់ទៅលើសមត្ថភាពគ្រប់គ្រងអតិផរណា ការសម្រេចគោលដៅកំណើនសេដ្ឋកិច្ច ស្ថិរភាពរូបិយប័ណ្ណ ការគ្រប់គ្រងអត្រាការប្រាក់ និងឯករាជ្យភាពរបស់ធនាគារកណ្ដាល។
សម្រាប់កម្ពុជា លោកជំទាវ ជា សិរី ត្រូវបានដាក់ឈ្មោះក្នុងក្រុមទេសាភិបាលធនាគារ ដែលទទួលបានចំណាត់ថ្នាក់ A- នៅឆ្នាំ ២០២៦នេះ រួមជាមួយទេសាភិបាលមកពីប្រទេស និងសេដ្ឋកិច្ចមួយចំនួន ដូចជា អាល់បានី អាហ្សង់ទីន សាធារណរដ្ឋឆេក សាធារណរដ្ឋដូមីនីកែន ហ្វីលីពីន តៃវ៉ាន់ ស្វីស និងអេមីរ៉ាតអារ៉ាប់រួមជាដើម។
បើតាម Global Finance បានលើកឡើងថា លោកស្រី ជា សិរី បានចាប់ផ្តើមដឹកនាំធនាគារជាតិនៃកម្ពុជានៅខែកក្កដា ឆ្នាំ២០២៣ ហើយក្នុងអំឡុងពេលនោះ សេដ្ឋកិច្ចកម្ពុជាមានកំណើន ៥,៥% នៅឆ្នាំ២០២៣ ខណៈអតិផរណាមានកម្រិត ២,១%។ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាក៏បានកើនឡើង ១៣% ដល់ប្រមាណ ២០ពាន់លានដុល្លារ ដែលអាចគ្របដណ្តប់ការនាំចូលបានប្រមាណ ៧ខែ។
លោកជំទាវ ជា សិរី បានសរសេរសារខ្លីនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយនឹងតំណរភ្ជាប់(Link) របាយការណ៍របស់ Global Finance យ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះការទទួលស្គាល់នេះ ហើយកាន់តែអំណរគុណថែមទៀត ចំពោះក្រុមការងារដ៏ល្អនៅធនាគារជាតិនៃកម្ពុជា ដែលត្រៀមខ្លួនជាស្រេច ដើម្បីរួមគ្នាធ្វើរឿងដ៏អស្ចារ្យ សម្រាប់ប្រទេសជាទីស្រឡាញ់ និងប្រជាជនរបស់យើង។ សូមអបអរសាទរធនាគារជាតិនៃកម្ពុជា!»។




អត្ថបទបន្ទាប់


សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដារាលដាលដល់ឧស្សាហកម្មផលិតយន្តហោះ ខណៈកាណាដាដាក់ពន្ធសងសឹក៥០%លើទំនិញអាម៉េរិក

សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងកាណាដាកំពុងឈានចូលសមរភូមិថ្មី និងកាន់តែរសើប ពោលគឺបានរាលដាលដល់ឧស្សាហកម្មផលិតយន្តហោះហើយ។ ប្រធានា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ