នៅក្នុសេចក្តីណែនាំនោះ បានបញ្ជាក់ថា ពីការប្រុងប្រយ័ត្ន ៣ចំណុច រួមមាន៖
១.ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវគោរពឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩។
២.ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែលសម្រាប់លាងដៃ នៅមុខច្រកទ្វារចេញចូល នឹងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាឲ្យចូលក្នុងភោជនីយដ្ឋាន និងអាហារដ្ឋាន។
៣.ត្រូវរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ថ្វីត្បិតតែ អ្នកជំងឺកូវីដ-១៩ ទាំង១២២នាក់បានជាសះស្បើយអស់ និងមិនមានរកឃើញវិជ្ជមានករណីថ្មីក៏ពិតមែន តែរាជរដ្ឋាភិបាល តំណាងអង្គការសុខភាពពិភពលោក រួមទាំងក្រសួងសុខាភិបាល នៅតែព្រមានពីស្ថានភាពអាក្រក់ ថាអាចនឹងកើតមានរលកទី២នៃការរីករាលដាលមេរោគកូវីដ-១៩ បើសិនប្រជាពលរដ្ឋមានការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់ចំពោះវិធានការដែលបានដាក់ចេញកន្លងមក។
សូមជម្រាបថ្វីត្បិតតែកម្ពុជា លែងមានករណីថ្មីមែន តែករណីឆ្លងថ្មីនៅទូទាំងពិភពលោក បានកើនឡើងជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យកម្ពុជាមិនអាចភ្លេចខ្លួន ដែលនាំឲ្យមានការរីករាលដាលជាថ្មីនោះឡើយ៕