វិស័យ​សុខាភិបាល​កម្ពុជា

នាយក​រដ្ឋមន្រ្តី​"កំពុង​គិត”​ថា ឈប់​ទៅ​ពិនិត្យ​ជំងឺ​នៅ​បរទេស


នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី១១ ខែ​ធ្នូ​នេះ ថា សម្ដេច​កំពុងតែ​គិត​ថា នឹង​ឈប់​ទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​​បរទេស​ទៀត​ហើយ នៅ​ពេល​ដែល​មន្ទីរពេទ្យ​កាល់ម៉ែត​ បញ្ចប់​ការ​សាងសង់ និង​បំពាក់​ឧបករណ៍​ពេទ្យ​ថ្មីៗ​រួច នៅ​ពេល​ណា​មួយ នៅ​អនាគត។
សម្ដេច ហ៊ុន សែន នាឱកាសចូលរួម ពីធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅភារកិច្ចការងារ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ (រូបភាព ពីហ្វេសប៊ុកសម្តេច ហ៊ុន សែន)
ដោយ

សម្តេច ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​​មួយ នៅរាជធានី​ភ្នំពេញ យ៉ាង​ដូច្នេះ​ថា “នៅ​ពេល​ណា​ដែល​មន្ទីរពេទ្យ​នេះ​រៀបចំ​សព្វ​គ្រប់​ទៅ​ជា​ពហុឯកទេស ខ្ញុំ​កំពុង​គិត​ខ្លួន​ឯង​ថា ខ្ញុំ​បញ្ចប់​ការ​ទៅ​ពិនិត្យ​និង​ព្យាបាល​នៅ​ខាង​ក្រៅ។”

សម្តេច​នាយករដ្ឋមន្រ្តី បាន​បន្ត​ថា “ខ្ញុំ​ប្រើប្រាស់​អ្នក​ឯកទេស​ខ្មែ​តែ​ម្តង ព្រោះ​នៅ​មន្ទីរពេទ្យ​កាលម៉ែត មាន​ទីកន្លែង​រៀបចំ​សម្រាប់​តាំងពី​ព្រះមហាក្សត្រ តាំង​ពី​ឥស្សរជន​នានា ក៏​មាននៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ដែរ។”

សម្តេច​បាន​និយាយ​ថា កន្លង​មក​ដែល​សម្តេច​បាន​ទៅ​ពិនិត្យ​សុខភាព​នៅ​​ពេទ្យ​សិង្ហបុរី ដោយសារ​បច្ចេកទេស​កម្ពុជា​មិន​គ្រប់គ្រាន់​នៅ​ឡើយ។

ការរៃ​អង្គាស​ពី​សប្បុរស​ជន​នា​ពេល​កន្លង​មក​នេះ បាន​ចំនួន​ជាង ៧២​លាន​ដុល្លារ​ ដើម្បី​ធ្វើ​អគារ​ពេទ្យ​ថ្មី​និង​ទិញ​ឧបករណ៍​ពេទ្យ​បំពាក់​អគារចាស់​និង​ថ្មី​ផង​ដែរ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ នេះ​បើ​យោង​តាម​សម្តេច ហ៊ុន សែន។

សម្តេច​បាន​បន្ត​ថា ជាមួយ​នឹង​ទំនើប​កម្ម​នៃ​មន្ទីរ​ពេទ្យ​នេះ រដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​ចំនួន ៣០​លាន​ដុល្លារ​ផងដែរ ហើយ​អគារ​ថ្មី​នេះ នឹង​មាន​កម្ពស់​១២​ជាន់​ទៅ​លើ និង​២​ជាន់​ចុះ​ក្រោម ដែល​នឹង​ត្រូវ​ចំណាយ​អស់​ជាង ៣៩​លាន​ដុល្លារ។

មន្ទីរពេទ្យ​កាល់ម៉ែត ក៏​មាន​ថវិកា​ខ្លួន​ឯង​ចំនួន ៧​លាន​ដុល្លារ​ផងដែរ ជា​ការ​រួម​ចំណែក។

អគារ​មន្ទីរពេទ្យ​ថ្មី នឹង​មាន​បន្ទប់​សង្រ្គោះ​បន្ទាន់​ចំនួន ៣០​បន្ទប់ ហើយ​បន្ទប់​នីមួយៗ​នឹង​បំពាក់​ប្រដាប់​លាង​ឈាម​មួយ​ចំនួន​ផង​ដែរ ដែល​នា​ពេល​បច្ចុប្បន្ន​នេះ មាន​តែ​ចំនួន ០២​គ្រឿង​ប៉ុណ្ណោះ។

បច្ចុប្បន្ន កាល់ម៉ែត​មាន​បន្ទប់​សង្រ្គោះ​បន្ទាន់​តែ ចំនួន ០៨​បន្ទប់​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​សម្តេច ហ៊ុន សែន៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន៖ កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំឆ្នាំ២០១៩

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់អះអាងសារជាថ្មីម្តងទៀតមុននឹងបិទបញ្ចប់ឆ្នាំ២០១៩នេះថា សេដ្ឋកិច្ចកម្ពុជានៅតែរក្សាកំណើនប្រកបដោយភាពរឹងមាំនៅ…

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក៖ យើង​កំពុង​តាមដាន​ការ​កាត់ក្តី​មេដឹកនាំ​​បក្ស​ប្រឆាំង​នៅ​កម្ពុជា

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Mike Pompeo បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី១១ ខែ​ធ្នូ​នេះ ថា សហរដ្ឋ​អាមេរិក​កំពុងតែ​តាមដាន​ដំណើរកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ