Advertisement
ប្រាសាទអង្គរវត្ត-ទិសដៅទេសចរណ៍

លោក បារ៉ាក់ អូបាម៉ា «ជ្រើសយកប្រាសាទអង្គរវត្ត» ដាក់ក្នុងបញ្ជីដំណើរកម្សាន្ដ ដែលលោកចង់ទស្សនាបំផុត


ប្រាង្គប្រាសាទ អង្គរវត្ត របស់កម្ពុជា ត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ចាត់ចូលក្នុងបញ្ជីដំណើរកម្សាន្ដ ដែលលោក ចង់មកទស្សនាកម្សាន្ដខ្លាំងបំផុត ក្នុងចំណោមតំបន់ទេសចរណ៍ពិភពលោកល្បីៗជាច្រើនទៀត។ លោក អូបាម៉ា ក៏បានចាត់ទុកការធ្វើដំណើរកម្សាន្ដ ពិសេសនៅតាមតំបន់ទេសចរណ៍សំខាន់ៗ គឺផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងណាស់ ហើយតាមរយៈការធ្វើដំណើរកម្សាន្ដនេះ វាក៏អាចផ្លាស់ប្ដូរការគិត និងឥរិយាបថរបស់មនុស្សបានផងដែរ។នេះបើតាម ការចុះផ្សាយពីស្ថាប័នភ្នាក់ងារទេសចរណ៍ពិភពលោកដ៏ល្បីល្បាញគឺ Trip Advisor ។
លោក បារ៉ាក់ អូបាម៉ា «ជ្រើសយកប្រាសាទអង្គរវត្ត» ដាក់ក្នុងបញ្ជីដំណើរកម្សាន្ដ ដែលលោកចង់ទស្សនាបំផុត (https://www.newsweek.com)
ដោយ
Advertisement

ថ្លែង​បើកការសន្ទនាមួយ នៅក្នុងកិច្ចប្រជុំ​សកល​កំពូល​ក្រុមប្រឹក្សាទេសចរណ៍ និងការធ្វើដំណើរ​ពិភពលោក ក្នុងប្រទេស​អេស្ប៉ាញ កាលពីពេល​ថ្មីៗកន្លងទៅនេះ លោក បារ៉ាក់ អូប៉ាម៉ា អតីត​ប្រធានា​ធិបតីអាមេរិក បាន​លើកឡើង អំពី​អត្ថប្រយោជន៍​ដែលលោកគិតថា​វាបានមកពី​ការធ្វើដំណើរ​កម្សាន្ដ ដូចជា វាអាចធ្វើឲ្យ​ការគិត​មានភាព​ទូលំទូលាយ បានស្វែងយល់ពីវប្បធម៌​និងជីវិតរស់នៅ​ផ្សេងៗគ្នា ដែលលោក អូប៉ាម៉ា ជឿជាក់ថា វាអាច​នឹង​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់មនុស្សបាន។

លោកអតីត​ប្រធានាធិបតីអាមេរិក រូបនេះ បាន​លើកឡើងទៀតថា កាលលោក​នៅជាប្រធានាធិបតី​អាមេរិក លោកមានឱកាស​ធ្វើដំណើរ​ឆ្លងកាត់ប្រទេស​ជាច្រើន​ទូទាំងសកលលោក។ ទោះយ៉ាងណា លោកថា នៅមាន​ទិសដៅធ្វើដំណើរ​ពិសេស​ៗ​ជាច្រើន​កន្លែងទៀត ដែលលោក​មិនទាន់បាន​ធ្វើដំណើរ​ទៅដល់​នៅឡើយ។ ក្នុងនោះ លោកបាន​លើកយក ប្រាសាទអង្គរវត្ត របស់កម្ពុជា ដែល លោកអះអាងថា គឺជា​ទិសដៅទេសចរណ៍ ដែលលោក​នឹងធ្វើដំណើរ​កម្សាន្ដ​បន្ទាប់ នាពេលខាងមុខនេះ។ 

លោក អូបាម៉ា បាន​បញ្ជាក់ទៀតថា លោកធ្លាប់​បាន​មកប្រទេស​កម្ពុជា​សម្រាប់​ការងារកិច្ចប្រជុំកំពូល​មួយ ហើយនា​ពេលនោះ លោក​នៅសល់ពេលវេលាតែ ២ម៉ោងប៉ុណ្ណោះ ដូច្នេះ លោក​សោកស្ដាយ ដែលមិន​អាចទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​របស់កម្ពុជាបាន ដោយសារតែ​ពេលនោះ លោកមាន​ភារកិច្ច​បន្ទាន់​ត្រូវ​ត្រឡប់​ទៅកាន់​សហរដ្ឋអាមេរិក​វិញ។

តែយ៉ាងណា កាលពីឆ្នាំ ២០១៥ ភរិយា​របស់​អតីត​ប្រធានា​ធិបតីអាមេរិក រូបនេះ គឺ លោកស្រី Michelle Obama ធ្លាប់បាន​មកទស្សនា​ប្រាសាទអង្គរវត្ត​ម្ដងរួចហើយ។

គួរបញ្ជាក់ដែរថា ប្រាសាទអង្គរ​វត្តរបស់កម្ពុជា ត្រូវបាន​ស្ថាប័នអន្តរជាំតិ​ធំៗ​ជាច្រើន​ធ្លាប់បាន​ចាត់ទុក​ជាទិសដៅ​ទេសចរណ៍​ដែលភ្ញៀវទេសចរ​ចង់ធ្វើដំណើរ​កម្សាន្ដមក​បំផុត។ យ៉ាងណាមិញ នាពេល​កន្លងមក ក៏មានឥស្សរជន​ជាន់ខ្ពស់ និងថ្នាក់ដឹកនាំ​ប្រទេស​ជាច្រើន​រូប​មកហើយ បានធ្វើដំណើរ​កម្សាន្ដ នៅក្នុង​ទឹកដីប្រវត្តិសាស្ត្រ​ដ៏អស្ចារ្យរបស់​កម្ពុជា​មួយនេះ។ ក្នុងនោះដែរ កាលពីឆ្នាំ ២០០៦ អតីត​ប្រធានា​ធិបតី​អាមេរិក លោក Bill Clinton ក៏ធ្លាប់​មកទស្សនា​ប្រាសាទអង្គរវត្ត ផងដែរ។ 

របាយការណ៍ពី គ្រឹះស្ថាន អង្គរ​បាន​ឲ្យដឹងថា ឆ្នាំ២០១៨កន្លងទៅ ភ្ញៀវទេសចរ ដែលបាន​ទិញសំបុត្រ​ចូលទស្សនា​អង្គរ មាន​ប្រមាណ ២,៦ លាន​នាក់ កើនឡើង ជាង ៥,៤% ធៀបនឹង​ឆ្នាំ ២០១៧ និងរកចំណូលបានជាង ១១៦ លាន​ដុល្លារអាមេរិក កើនឡើង ៨%៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​៖ ការ​ហូប​នំ​បញ្ចុក​ជជែក​គាំទ្រ​អតីត​បក្ស​ប្រឆាំង គឺ​ខុស​ច្បាប់

ព័ត៌មាន
អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ហូប​នំ​បញ្ចុក ហើយ​ជជែក​គ្នា​គាំទ្រ​អតីត​សមាជិក​គណប...

អ្នកជំនាញ៖ វិស័យធនាគារ និងហិរញ្ញវត្ថុមានកំណើនល្អ តែស្ថានភាពទីផ្សារចង្អៀតបន្តិច

ព័ត៌មាន
ភាពរឹងមាំ នៃវិស័យធនាគារ និងហរញ្ញវត្ថុ គឺជាកត្តាស្នូលដ៏សំខាន់មួយ ក្នុងការគាំទ្រដល់ដំណើរនៃនាវាសេដ្ឋកិច្ចរបស់កម្ពុជា អស់រយៈពេលជាច្រើនឆ្ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ