ពលរដ្ឋខ្មែរ២៣គ្រួសារត្រូវបន្ដរួមសុខទុក្ខជាមួយអ៊ុយក្រែន

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា២៣គ្រួសាររស់នៅអ៊ុយក្រែន បន្ដរួមសុខ រួមទុក្ខជាមួយប្រជាជនអ៊ុយក្រែន


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសយ៉ាងច្បាស់ៗថា កម្ពុជាមិនមានបំណងជម្លៀសប្រជាជនកម្ពុជា ចំនួន២៣គ្រួសារ ដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែនមកកាន់មាតុភូមិវិញនោះឡើយ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅទីនោះទាំងអស់ បន្តរស់នៅទីនោះ និងរួមសុខ រួមទុក្ខ ជាមួយប្រជាជនអ៊ុយក្រែន ក្នុងកាលៈទេសៈដ៏លំបាកនេះ។ ការថ្លែងបញ្ជាក់របស់សម្តេចបែបនេះ បានធ្វើឡើងនាឱកាសសម្ដេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
ប្រជាជនអ៊ុយក្រែនរងរបួសដោយប្រតិបត្តិការយោធារុស្សី

ស្របពេលដែលស្ថានការណ៍សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តអូសបន្លាយ និងកាន់តែយ៉ាប់យ៉ឺននោះ ក៏មានប្រទេសមួយចំនួនបានជម្លៀសប្រជាជនរបស់ខ្លួនចេញពីអ៊ុយក្រែន។ ក៏ប៉ុន្តែ សម្រាប់រាជរដ្ឋាភិបាលកម្ពុជាវិញ គឺមិនឲ្យប្រជាជនរត់ចោលប្រជាជន និងប្រទេសអ៊ុយក្រែនឡើយ។ សម្តេច តេជោ ហ៊ុន សែនបានប្រកាសអំពាវនាវឲ្យប្រជាជនដែលកំពុងរស់នៅប្រទេសអ៊ុយក្រែន ដែលមានចំនួន ២៣គ្រួសារ សូមកុំចាកចេញពីប្រទេសអ៊ុយក្រែនក្នុងកាលៈទេសៈដ៏លំបាកនេះ ហើយសូមរួមសុខ រួមទុក្ខ ជាមួយរដ្ឋាភិបាល និងប្រជាជាជនអ៊ុយក្រែន។ សម្តេច តេជោហ៊ុន សែន គូសបញ្ជាក់ថា ការណ៍ដែលសម្តេចមិនជម្លៀសប្រជាជនចេញពីអ៊ុយក្រែន ដោយសារតែ កន្លងមកប្រទេសនេះ គឺបានផ្ដល់ការងារសម្រាប់ប្រជាជនកម្ពុជា ដូច្នេះ ប្រជាជនកម្ពុជា មិនត្រូវរត់ចោលនៅពេលប្រទេសអ៊ុយក្រែន ដោយសារតែមានគ្រោះអាសន្នកើតឡើងនោះឡើយ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សង្រ្គាមឈ្លានពានរបស់រុស្សី ទៅលើអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជិត ១ខែ មកហើយ។ យ៉ាងណាក៏ដោយ បញ្ហាសង្រ្គាមនេះ បានធ្វើឲ្យប្រជាជនអ៊ុយក្រែន ប្រមាណ ៦លាន៥សែននាក់ ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព ខណៈមានប្រជាជនប្រមាណជាង ៣លាននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសដទៃ និងមានមនុស្សជាច្រើននាក់ត្រូវបានស្លាប់។ ថ្មីៗនេះ ប្រទេសថៃ និងវៀតណាម ក៏បានជម្លៀសប្រជាជនខ្លួនរាប់រយនាក់ចេញពីអ៊ុយក្រែនផងដែរ៕

None



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកថា មីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងពលរដ្ឋរ៉ូហ៊ីងយ៉ា

សហរដ្ឋអាមេរិកបានកំណត់ចាត់ទុក អំពើហិង្សាទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលប្រព្រឹត្តដោយយោធារបស់មីយ៉ាន់ម៉ា គឺជាអំពើប្រល័យពូជសាសន៍ និងឧក្រ…

សហភាពអឺរ៉ុបនឹងពិនិត្យមើលលទ្ធភាពរបស់ខ្លួន ក្នុងការហ៊ុមព័ទ្ធដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ីជាមួយលោកចូ ប៉ៃដិន

រដ្ឋាភិបាលសហភាពអឺរ៉ុបនឹងពិចារណាថាតើត្រូវដាក់ទណ្ឌកម្មប្រេងលើរុស្ស៊ីដែរឬយ៉ាងណា ជុំវិញការឈ្លានពានរបស់រុស្ស៊ីនៅលើអ៊ុយក្រែន ខណៈពួកគេនឹងជួប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ