ប្រធានរដ្ឋឡាវ នឹងអញ្ជើញចូលរួមបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា

សម្តេច ហ៊ុន សែន ៖ ប្រធានរដ្ឋឡាវ នឹងអញ្ជើញចូលរួមបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា


គិតមកទល់ថ្ងៃទី២១ ខែកុម្ភៈ គឺនៅសល់ពេល៧៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងឈានចូលមកដល់ ខណៈកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលប្រតិភូកីឡាមកពីបណ្តាប្រទេសនានា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយឯកឧត្តបណ្ឌិត ថងលុន ស៊ីសូលីត ប្រធានរដ្ឋឡាវ
ដោយ

យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ប្រធានរដ្ឋឡាវ នឹងអញ្ជើញមកចូលរួមក្នុង ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា អមជាមួយការបំពេញទស្សនៈកិច្ចជាផ្លូវការនៅកម្ពុជាផងដែរ នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈនាយករដ្ឋមន្ត្រីវៀតណាម នឹងពិនិត្យមើលពេលវេលា ក្នុងការចូលរួមបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ។

ថ្លែងក្នុ្ងងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ឯកឧត្តបណ្ឌិត ថងលុន ស៊ីសូលីត ប្រធានរដ្ឋឡាវ នឹងអញ្ជើញចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជា អមជាមួយនឹងការអញ្ជើញមកបំពេញទស្សនៈកិច្ចជាផ្លូវការនៅខែឧសភាខាងមុខនេះ។ ទន្ទឹមនេះ សម្តេចតេជោ ក៏បានអញ្ជើញនាយករដ្ឋមន្រ្តីវៀតណាម មកចូលរួមបើកព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ។ ដោយ សម្តេចតេជោ បានអះអាងថា ប្រធានាធិបតីឡាវ បានឯកភាពរួចរាល់ហើយ ចំណែកឯនាយករដ្ឋមន្ត្រីវៀតណាមវិញ នឹងពិនិត្យមើលពេលវេលាសិន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ដែរថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះដែរ ការដណ្តើមមេដាយគឺជារឿងមួយ ប៉ុន្តែក្នុងនាមជាម្ចាស់ផ្ទះ ត្រូវរៀបចំគ្រប់គ្រងការប្រកួតឱ្យបានល្អផងដែរ។

តួយ៉ាង សម្តេច ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ និងទីក្រុងនានាដែលត្រូវធ្វើការប្រកួត ត្រូវប្រើពេលវាលាដែលនៅសល់ជាង៧០ថ្ងៃនេះ ដើម្បីបង្កើននូវគុណភាពអនាម័យឱ្យបានល្អត្រឹមត្រូវ។ ហើយមិនត្រឹមតែបណ្តាខេត្តក្រុងដែលត្រូវធ្វើការប្រកួតដូចជារាជធានីភ្នំពេញ, ព្រះសីហនុ, កំពត, កែប និងសៀមរាប ប៉ុណ្តោះទេ គឺនៅទូទាំងប្រទេសកម្ពុជា គួរត្រូវរួមគ្នាថែរក្សាអនាម័យ សណ្តាប់ធ្លាប់សាធារណៈឱ្យបានល្អ ពីព្រោះថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែមានការចូលរួមពីកីឡាករដែលត្រូវមកប្រកួតនោះទេ រួមមានភ្ញៀវទេសចរ អ្នកគាំទ្រផងដែរ ដែលពួកគេអាចទៅទស្សនានៅតាមខេត្តផ្សេងៗទៀត ក្រៅតែពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។

យ៉ាងណាមិញ សម្តេចតេជោ ក៏បានកោតសរសើរដល់គណៈកម្មការគ្រប់គ្រងការប្រកួតកីឡាស៊ីហ្គេមទាំងអស់ ដែលបានខិតខំរៀបចំការប្រកួតស៊ីហ្គេមជាប្រវត្តិសាស្ត្រនេះ ដែលកម្ពុជាបានផ្គត់ផ្គង់គ្រោងចំណាយថវិកាប្រមាណ ១២០លានដុល្លារ ដើម្បីរៀបចំដំណើរព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេនេះ ដោយមិនគិតបញ្ចូលការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោនោះទេ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម កាលពីពេលថ្មីៗនេះ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យការប្រកួត ការធ្វើដំណើរ និងស្នាក់នៅរបស់ថ្នាក់ដឹកនាំប្រតិភូ គ្រូបង្វឹក និងអត្តពលិកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានរៀបចំរួចរាល់ស្ទើរ១០០% ហើយ នៅឡើយតែកិច្ចការតូចៗមួយចំនួនប៉ុណ្ណោះ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងឈានចូលមកដល់ ដែលព្រឹត្តិការណ៍នេះនឹងព្រឹត្តទៅចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈកម្ពុជាបានដាក់កីឡាចំនួន៣៧ប្រភេទឲ្យចូលរួមប្រកួតប្រជែង៕




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញ៖ ការវិនិយោគក្នុងវិស័យកាត់ដេរកម្ពុជានៅដើមឆ្នាំ២០២៣ នៅតែមានសម្ទុះល្អ ទោះស្ថានភាពទីផ្សារមិនសូវអំណោយផលក្ដី

ក្រុមអ្នកជំនាញនៅក្នុងវិស័យឧស្សាកម្ម បានកត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២៣នេះ ទោះបី វិស័យកាត់ដេរ វាយនភណ្ឌរបស់កម្ពុជា មិនទាន់អាចវិលត្រឡប់រកស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ