សម្តេចធិបតី និងលោក អានុទីន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អានុទីន នឹងជួបពិភាក្សាទល់មុខនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន


ក្នុងនាមជាប្រធានប្តូរវេនអាស៊ានលោក ហ្វឺឌីណាន់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីនត្រូវបានរំពឹងថានឹងរៀបចំជំនួបដ៏សំខាន់មួយរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អនុទីន ឆានវីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃនៅលើកោះសេប៊ូ ប្រទេសហ្វីលីពីន។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ជំនួបដ៏ស្រួចស្រាស់រវាងមេដឹកនាំប្រទេសទាំងពីរដែលកំពុងមានវិវាទព្រំដែនជាមួយគ្នានេះនឹងឡើងមុនកិច្ចប្រជុំកំពូលអាស៊ានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៨ ខែឧសភា។
សម្តេចធិបតី និងលោក អានុទីន
ដោយ

មេដឹកនាំកម្ពុជា និងថៃគ្រោងនឹងជួបពិភាក្សាទល់មុខគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ដើម្បីបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅបណ្តោយព្រំដែនកាលពីឆ្នាំ២០២៥ កន្លងទៅ។ បើទោះបីជាបច្ចុប្បន្នភាគីទាំងពីរបានអនុវត្តបទឈប់បាញ់ក៏ដោយ ប៉ុន្តែស្ថានភាពយោធានៅតាមតំបន់មួយចំនួននៅតែស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់។

ហ្វីលីពីនក្នុងនាមជាម្ចាស់ផ្ទះបានដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ ដោយប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស ចង់ឱ្យមានបរិយាកាសវិជ្ជមានមុនកិច្ចពិភាក្សាតំបន់ចាប់ផ្តើម។ ពាក់ព័ន្ធនឹងជំនួបនេះលោក អានុទីន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបាងកកថា អាស៊ានចង់បានបរិយាកាសល្អមួយមុនពេលកិច្ចប្រជុំកំពូលរួមចាប់ផ្តើម។ នេះគឺជាមូលហេតុដែលលោក ត្រូវជួបពិភាក្សាជាមួយមេដឹកនាំកម្ពុជា។

ទោះបីជាមិនបានបញ្ជាក់លម្អិតអំពីរបៀបវារៈនៃកិច្ចពិភាក្សាក៏ដោយ តែលោក អានុទីន បានសន្យាថា នឹងការពារផលប្រយោជន៍របស់ថៃឱ្យបានខ្ពស់បំផុត។ ដោយឡែកឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានលើកឡើងកាលពីថ្ងៃទី៥ ខែឧសភា ថា ជំនួបរវាងមេដឹកនាំកម្ពុជា និងថៃបានបង្ហាញពីឆន្ទៈរបស់អាស៊ានក្នុងការដោះស្រាយវិបត្តិនានា។ ឯកឧត្តមបានបញ្ជាក់ថា ប្រធានអាស៊ានកំពុងព្យាយាមនាំកម្ពុជា និងថៃឱ្យវិលមករកតុចរចា។ ភាគីទាំងពីរគប្បីលះបង់ការប្រើប្រាស់កម្លាំងបាយ ហើយវិលមករកដំណោះស្រាយ ដែលផ្អែកលើច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានស្រាប់។

ជំនួបដ៏ស្រួចស្រាល់រវាងមេដឹកនាំកម្ពុជា និងថៃនេះបានកើតឡើងចំពេល ដែលទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃកំពុងស្ថិតក្នុងភាពរកាំរកូសជាថ្មី បន្ទាប់ពីភាគីថៃបានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធនឹងការរុករកថាមពលរួមគ្នានៅតំបន់សមុទ្រត្រួតស៊ីគ្នាជាឯកតោភាគី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


​អាស៊ានកំពុងរកថ្នាំព្យាបាលវិបត្តិថាមពល ទាំងដែលរបួសផ្ទៃក្នុងមិនទាន់ជាសះស្បើយ

អាស៊ានកំពុងរកថ្នាំព្យាបាលវិបត្តិថាមពល ទាំងដែលរបួសផ្ទៃក្នុងមិនទាន់ជាសះស្បើយ!!ក្នុងនាមជាប្រទេស ដែលរងគ្រោះធ្ងន់ធ្ងរពីវិបត្តិថាមពល និងជាម្ចាស…

លោក ត្រាំ ព្រមានវាយប្រហារអ៊ីរ៉ងជាថ្មី ប្រសិនបើការចរចាសន្តិភាពលើកនេះបន្តបរាជ័យ

លោក ត្រាំ ព្រមានវាយប្រហារអ៊ីរ៉ងជាថ្មី ប្រសិនបើការចរចាសន្តិភាពលើកនេះបន្តបរាជ័យ!! សេតវិមានជឿជាក់ថា អាម៉េរិក និងអ៊ីរ៉ង់កំពុងខិតទៅរកការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ