អត្ថបទពាណិជ្ជកម្ម

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 "គណនីមានការធានាច្រើនជាងគេ" ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)


ធនាគារ ព្រីនស៍ មានក្តីសោមនស្សរីករាយ ដែលទទួលបានការទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024"គណនីមានការធានាច្រើនជាងគេ" ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ កម្មវិធីប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងប្រគល់ដោយផ្ទាល់ដោយឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មធានាឥណទានកម្ពុជា។
ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 "គណនីមានការធានាច្រើនជាងគេ" ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)
ដោយ
អំពី Prince bank

ពានរង្វាន់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តដោយឥតងាករេរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងបង្កើនអានុភាពដល់អាជីវកម្ម និងបុគ្គលផងដែរ។ ដោយមានការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ធនាគារ ព្រីនស៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានការដាក់បញ្ចូលសេវាហិរញ្ញវត្ថុទៅក្នុងកម្មវិធីឥណទានដែលមានការធានា។ កម្មវិធីទាំងនេះអាចឱ្យអាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម (SMEs) ទទួលបានឥណទានស្របទៅតាមតម្រូវការរបស់ពួកគេ។ តាំងពីចាប់ដៃគូសហការជាមួយគ្នាក្នុងឆ្នាំ2023 ភាគីទាំងពីរបានធ្វើការរួមគ្នាជាច្រើន ដើម្បីជំរុញដល់កំណើន និងភាពធន់នៃសេដ្ឋកិច្ចប្រកបដោយចីរភាពទូទាំងប្រទេសកម្ពុជា។

ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេស និងត្រូវជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្ររបស់ធនាគារ ព្រីនស៍ផងដែរ។ តាមរយៈការផ្តល់ឥណទានដល់អាជីវកម្ម ដែលមានទ្រព្យធានា ធនាគារ ព្រីនស៍ បានផ្តល់អានុភាពដល់សហគ្រិនក្នុងស្រុក ជាពិសេសសហគ្រិនស្ត្រី ដើម្បីអាចពង្រីកអាជីរកម្មរបស់ខ្លួន និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ កម្មវីធីធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា  បានអនុញ្ញាតឲ្យធនាគារជាដៃគូអាចពង្រីកលទ្ធភាពរបស់ខ្លួនបន្ថែម តាមរយៈការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ និងជំរុញការរួមបញ្ចូលប្រកបដោយនិរន្តរភាព។

លោក Looi Kok Soon ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានសម្តែងការដឹងគុណចំពោះការទទួលស្គាល់នេះ ដែលបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ចំពោះអតិថិជន និងដៃគូសហការរបស់ខ្លួន។ “យើងមានកិត្តិយសជាខ្លាំង ក្នុងការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះពីសាជីវកម្មធានាឥណទានកម្ពុជា។ វាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើង ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ពេញលេញមួយ ជាពិសេសចំពោះសហគ្រាសធុនតូច និងមធ្យម។ យើងមានមោទកភាពជាពិសេសទៅលើការខិតខំប្រឹងប្រែងរបស់យើង ក្នុងការគាំទ្រដល់សហគ្រិនស្ត្រី ដែលជាតួអង្គដ៏សំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចប្រទេសកម្ពុជា។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេ ដែលចាប់ដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា យើងពិតជាមានកិតិ្តយសក្នុងការទទួលបានពានរង្វាន់ដូចថ្ងៃនេះ ដែលត្រូវបានទទួលស្គាល់ជាអ្នកគាំទ្រដ៏មានសក្តានុភាពមួយ។

លោក Looi Kok Soon ក៏បានថ្លែងអំណរគុណចំពោះឧបនាយករដ្ឋមន្រ្ដី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតសាជីវកម្មធានាឥណទានកម្ពុជានេះ ដែលជាតួអង្គដ៏សំខាន់ក្នុងការគាំទ្រដល់កំណើនសហគ្រាសធុនតូច និងមធ្យម។ លោកបានបន្ថែមផងដែរថា “យើងមានមោទកភាពក្នុងការចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ហើយយើងប្តេជ្ញាចិត្តបន្តគាំទ្រការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឲ្យកាន់តែមានឥទ្ធិពល។”

ពានរង្វាន់នេះគឺជា សមិទ្ធិផលដ៏សំខាន់មួយសម្រាប់ធនាគារ ព្រីនស៍ ក្នុងតួនាទីជំរុញវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងជាម្ចាស់ជ័យលាភីឆ្នើមនិងមានសមត្ថភាពក្នុងវិស័យហិរញ្ញវត្ថុ។ នេះគឺជាពានរង្វាន់ថ្មីមួយ ដែលបានបន្ថែមពីលើពានរង្វាន់ផ្សេងៗ ដែលធនាគារ ព្រីនស៍ ទទួលបាននាពេលកន្លងមក មានដូចជា ពានរង្វាន់ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ពីស្ថាប័ន Euromoney ក្នុងឆ្នាំ2024 និងស្ថាប័ន Asiamoney ក្នុងឆ្នាំ2023។

ជាមួយនឹងការប្រារព្ធខួបលើកទី10 នៃប្រតិបត្តិការរបស់ធនាគារ ព្រីនស៍ យើងប្តេជ្ញាក្នុងការបន្តពង្រីកផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីបម្រើអតិថិជនរបស់យើងឲ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការលើកកម្ពស់ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជនទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្ចីអាជីវកម្ម សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬសាខាធនាគារព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈលេខ 1800 20 8888 (ឥតគិតថ្លៃ)។

អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បានរួមចំណែកផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុយ៉ាងទូលំទូលាយ នឹងបំពេញតម្រូវការរបស់បុគ្គល សហគ្រាសធុនតូច និងមធ្យម (SMEs) និងសាជីវកម្មធំ។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអភិបាលកិច្ចសាជីវកម្ម ការច្នៃប្រឌិត និងសុខុមាលភាពសហគមន៍ ធនាគារ ព្រីនស៍ ម.ក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស និងលើកកម្ពស់ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ។ ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ 46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។ បច្ចុប្បន្នធនាគារ ព្រីនស៍ ម.ក មានសាខាចំនួន36 ដែលស្ថិតនៅតាមបណ្តាខេត្តនិងក្រុងនិងទូអេធីអ៊ឹមចំនួន 83ទីតាំងនៅទូទាំងប្រទេស។




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ថា លោកនឹងជំរុញឱ្យពិភពលោកបញ្ចុះអត្រាការប្រាក់ និងតម្លៃប្រេងឥន្ធនៈ

ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យអង្គការនៃបណ្ដាប្រទេសនាំចេញប្រេងហៅកាត់ថា OPEC បញ្ចុះតម្លៃប្រេងឥន្ធនៈ ហើយក៏…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ