របាយការណ៍ដដែល បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលនៅក្នុងវិស័យបម្រើសេវាកម្មបានធ្លាក់ចុះជាង ១៦លានកន្លែង ខណៈអ្នកផលិតទំនិញផ្សេងៗ បានកាត់បន្ថយការជាង ៤,២លានកន្លែង។
ក្នុងនោះ ក្រុមហ៊ុនធំៗ កាត់បន្ថយបុគ្គលិកជិត ៩លាននាក់ ក្រុមហ៊ុនខ្នាតមធ្យម លុបចោលការងារជាង ៥,២លានកន្លែង និងក្រុមហ៊ុនខ្នាតតូច កាត់បន្ថយបុគ្គលិកជាង ៦លាននាក់។
សហប្រធាននៃក្រុមហ៊ុន ADP បានបញ្ជាក់នៅក្នុងរបាយការណ៍ថា អត្រាបាត់បង់ការងារ ក្នុងអំឡុងខែមេសានេះ គឺមានទំហំធំណាស់ មិនធ្លាប់មានពីមុនមក។ យ៉ាងណាក៏ដោយ របាយការណ៍នេះ គឺផ្នែកទៅលើ ទិន្នន័យប្រាក់ឈ្នួលរបស់ បុគ្គលិកនៅតាមក្រុមហ៊ុនដែលមានសកម្មភាពប៉ុណ្ណោះ វាមិនទាន់បានបញ្ជាក់ពី ផលប៉ះពាល់ទាំងស្រុងនៃ មេរោគកូវីដ-១៩នោះឡើយ។
សេដ្ឋវិទូមកពី ធនាគារមួយនៅទីក្រុងឈីកាហ្គោ បានលើកឡើងដែរថា អត្រាបាត់បង់ការងារ ពិតប្រាកដ អាចនឹងកើនឡើងចន្លោះពី ២៥% ទៅ ៣៤% ក្នុងខែមេសា ហើយអាចនឹងបន្តកើនឡើងទៀត នៅពេលដែលសេដ្ឋកិច្ចជាតិបន្តធ្លាក់ចុះក្នុងត្រីមាសទី២ខាងមុខ។
ដោយឡែក រដ្ឋាភិបាលអាមេរិក មិននៅស្ងៀមនោះទេ ដោយបានអនុវត្តនូវ កម្មវិធីជួយសង្គ្រោះអ្នកបាត់បង់ការងារទាំងអស់នេះ និងជួយដល់ក្រុមហ៊ុនជាច្រើន ដែលត្រូវបង្ខំកាត់បន្ថយបុគ្គលិក ដើម្បីចូលរួមវិធានការគម្លាតសង្គម។
សូមរម្លឹកបន្តិចថា នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានប្រកាសឲ្យដឹងថា ដោយសារតែជួបប្រទះ នឹងវិបត្តិមេរោគកូវីដ១៩ សកម្មភាពសេដ្ឋកិច្ចអាមេរិក បានធ្លាក់ចុះ ៤,៨% នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២០ ដែលជាតួលេខអាក្រក់មួយ ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ ទោះយ៉ាងណា ធនាគារកណ្តាលអាមេរិក បានត្រៀមទុនបម្រុងរួចជាស្រេចប្រមាណ ២,៣ទ្រីលានដុល្លារអាមេរិក សម្រាប់ផ្តល់ជាកម្ចីការប្រាក់ទាប សឹងតែស្មើសូន្យ សម្រាប់ជួយស្រោចស្រង់ដល់សេដ្ឋកិច្ចជាតិឡើងវិញ៕