កំណែប្រែអត្រា​ពន្ធគយ

ក្រុមអ្នកជំនួញ សាទរចំពោះការសម្រេចកែសម្រួលអត្រាពន្ធគយ និងពន្ធអាករពិសេសលើមុខទំនិញនាំចូលមួយចំនួន


វិស័យឯកជន ក៏ដូចជាអ្នកផលិតក្នុងស្រុកបានសាទរចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការកែសម្រួលអត្រាពន្ធគយ និងពន្ធអាករពិសេសលើមុខទំនិញនាំចូលមួយចំនួន ដែលបានកំណត់នៅក្នុងតារាងអត្រាពន្ធគយកម្ពុជាឆ្នាំ២០១៧។
កំពង់ផែ​ទំនិញ​នៅ​កម្ពុជា
ដោយ

លោកស្រី កែវ មុំ ម្ចាស់សហគ្រាស​ផលិតនំ​ស្រួយលីលី បានគូសបញ្ជាក់​ថា ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុងការ​កែសម្រួល​អត្រា​ពន្ធគយ និងពន្ធ​អាករ​ពិសេស​លើមុខទំនិញ​នាំចូល​មួយចំនួន​នាពេលនេះ គឺជា​ការបង្ហាញ​ពីការ​យកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​លើ​វិស័យ​ឯកជន ចំពោះអ្នក​ផលិត​ក្នុងស្រុក។

លោកស្រី​បញ្ជាក់ថា នេះគឺជាកម្លាំង​ចលករ​ជំរុញ​ឲ្យការផលិត​ក្នុងស្រុក​មាន​ការកើនឡើងវិញ ​ខណៈកន្លង​មក​នៅក្នុង​ឆ្នាំ២០២០ នេះ សគ្រាស​ផលិត​ក្នុង​ស្រុក​ជួបបញ្ហា​ប្រឈម​ខ្លាំង​ដោយសារតែ​ឥទ្ធពល​នៃការរីក​រាលដាល​នៃជំងឺ​កូវីដ ១៩ ដែលការ​ផលិត​សម្រាប់​ផ្គត់ផ្គង់​ដល់​ការនាំចេញ និងការផលិត​ដើម្បី​បំពេញ​តម្រូវការ​ក្នុងស្រុក​ក៏មាន​ការធ្លាក់ចុះ​ខ្លាំងដែរ។

យោងតាមអនុក្រឹត្យស្ដីពី ការកែសម្រួល​អត្រា​ពន្ធគយ និងអត្រា​អាករ​ពិសេស​លើមុខ​ទំនិញ​មួយចំនួន ដែលបាន​ចុះហត្ថ​លេខា ដោយ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច ហ៊ុនសែន កាលពីថ្ងៃទី១៦ ខែធ្នូ បាន​គូសបញ្ជាក់ថា មុខទំនិញ​ដែលត្រូវ​បន្ថយ​អត្រាពន្ធ​គយ​នាំចូល​រួមមាន មុខ​ទំនិញ​វត្ថុធាតុ​ដើម​សម្រាប់​ផលិតកម្ម​ចំណី​អាហារ និងភេសជ្ជៈ និងប្រព័ន្ធ​សូឡា​ មុខទំនិញ​ដែល​ជាឧបករណ៍ និងគ្រឿងមាស៊ីនកែច្នៃសំខាន់​ដែលបម្រើ​ដល់​សង្វាក់​ផលិតកម្ម, មុខទំនិញវត្ថុធាតុដើម និងម៉ាស៊ីន កែច្នៃសំខាន់ៗ​បម្រើការ​ឲ្យចង្វាក់​​ផលិតកម្ម, មុខទំនិញ​អាលកុល​សម្លាប់​មេរោគ និងមុខទំនិញ​មួយចំនួនទៀត​ដែលគាំទ្រ​ដល់​វិស័យ​ឧស្សាហកម្ម។ ក្រៅពីនេះ ក៏មាន​មុខទំនិញជាប្រេងរំអិល ប្រើប្រាស់​ក្នុងវិស័យវាយនភ័ណ្ឌ ម៉ាស៊ីនលាងចាន និងទោចក្រក្រយាន សម្ភារៈអគ្គីសនី​ប្រើប្រាស់​ក្នុងផ្ទះ និងមុខទំនិញ​អាលកុលសម្លាប់មេរោគប្រើប្រាស់ក្នុងវិស័យសុខាភិបាល ក៏ត្រូវបាន​បន្ថយ​អត្រាពន្ធគយ​នាំចូលនេះផងដែរ។

ជុំវិញនឹងការសម្រេចនេះដែរ លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភស្តុភាកម្ម​កម្ពុជា​បានឲ្យ​ដឹងដែរថា ការសម្រេច​ដូច្នេះ គឺច្បាស់ណាស់ រាជរដ្ឋាភិបាល​ចង់ឲ្យ​សហគ្រាស​ផលិត​ក្នុងស្រុក​មានភាព​ធូរស្រាល​មួយកម្រិត​ចំពោះ​ផលិតផល​នាំចូល​ ដើម្បីគាំទ្រ​ដល់​ដំណើរការ​ផលិត​ឲ្យកាន់តែ​មាន​កម្មភាព​ជាងមុន ហើយជាពិសេស​ចំពោះ​វិស័យដឹកជញ្ជូនវិញ ក៏នឹង​មាន​សកម្មភាព​ដឹកជញ្ជូន​សកម្ម​ជាងមុន ដែលមានន័យថា រដ្ឋាភិបាល​កំពុងតែ​បើកផ្លូវ​ឲ្យការ​ធ្វើពាណិជ្ជកម្ម​កាន់តែ​ខ្លាំង។

លោកបន្តថា ទទ្ទឹមនឹង​ការកែសម្រួល​អត្រា​ពន្ធគយនេះ ពិតណាស់​រដ្ឋ​នឹងមាន​ការបាត់បង់​ចំណូល​ខ្លះ ដែរ ប៉ុន្តែបើធៀប​នឹងការ​ដែលធ្វើ​ឲ្យប្រសើរ​ឡើង​ គឺរដ្ឋទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ទៅវិញទេ ដោយជំនួស​ដោយ​ពលរដ្ឋ​មានការងារ​ធ្វើច្រើន ជំរុញឲ្យ​កម្លាំង​ផលិត​ក្នុង​ស្រុកកើន ដែល​នឹងធ្វើឲ្យ​ការនាំចេញ​ក៏នឹងកើន​ទៅតាម​នោះដែរ។

យ៉ាងណាក៏ដោយចុះ ត្បិតតែ​មានការកែ​សម្រួល​អត្រា​ពន្ធគយ និងពន្ធ​អាករពិសេស​លើមុខ​ទំនិញ​នាំចូល​មួយចំនួន​នាពេលនេះក្តី  តែលោក ស្រី កែវ មុំ នៅតែ​ទទូច​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជួយកំណត់ លេខកូដ ប្រភេទ​មុខទំនិញ​ឲ្យបាន​ច្បាស់លាស់ ស្របគ្នា​ទៅនឹង​លេខកូដ នៃមុខទំនិញពី បរទេស​ដែលត្រូវ​នាំចូល ដោយធ្វើយ៉ាងណា ឲ្យមាន​ការទទួល​ស្គាល់​ឯកភាព​គ្នា​ថា ជាលេខកូដ តែមួយ ខណៈ​កន្លង​មក​ក្រុមហ៊ុន​លោកស្រី​ជួបបញ្ហា​ភាព​ខុសគ្នា​នៃ​លេខកូដ ទំនិញនេះរួចមកហើយដែរនោះ៕

None



អត្ថបទបន្ទាប់


នាយកAIB៖ បណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា កំពុងខ្វះគណនេយ្យករ

ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ការបង្កើតមុខវិជ្ជាគណនេយ្យ នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្…

ធនាគារពិភពលោក ទម្លាក់ការព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ បន្ដិចវិញ ខណៈឆ្នាំ២០២០ រក្សាការព្យាករនៅដដែល!

ធនាគារពិភពលោក នៅពាក់កណ្ដាលខែធ្នូឆ្នាំ២០២០នេះ បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយបានរក្សាការព្យាករសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២០នេះ ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ