អេ អឹម ខេ

ចំណេញអស់ស្ទះ!តែ1$ វេរលុយពី អេ អឹម ខេ ទៅ១២ ប្រទេស


ភ្នំពេញ៖ កម្មវិធីផ្តល់ជូនពិសេស មិនធ្លាប់មានពីមុនសម្រាប់ការវេរលុយទៅក្រៅប្រទេស ត្រឹមតែ 1$ រហូតដល់ចំនួន១២ប្រទេស ដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សម្រាប់ការវេរពី AMK Mobile តាមរយៈ UnionPay និង EMQ LTD ទៅកាន់ប្រទេសរួមមានដូចជា ប្រទេសចិន ថៃ វៀតណាម ហ្វីលីពីន ជប៉ុន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហុងកុង ម៉ាកាវ កូរ៉េ និងសិង្ហបុរី។
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ
ដោយ

ការផ្តល់ជូនតម្លៃពិសេសនេះ នឹងផ្តល់ផលចំណេញលើសលុបសម្រាប់អ្នកដែលមានតម្រូវការវេរលុយ ទៅបណ្តាទីផ្សារ និង ប្រទេសខាងលើ នេះចាប់ពីថ្ងៃនេះ រហូតដល់ចុង ឆ្នាំ២០២១។ បន្ថែមលើនេះទៀត ជាមួយបទពិសោធន៍​ធនាគារទំនើបទាន់សម័យ​ របស់កម្មវិធីទូរស័ព្ទដៃ AMK Mobile ធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែងាយស្រួលក្នុងវេរលុយក្នុង និងទៅក្រៅប្រទេសជាពិសេស ទៅកាន់សាច់ញាតិបងប្អូន ឬដៃគូ រកស៊ី ដែលកំពុងរស់ នៅតាមបណ្តា ប្រទេសខាងលើ តាមរយៈបណ្តាញប្រតិបត្តិការដ៏ទូលំទូលាយរបស់ UnionPay និង EMQ បានយ៉ាងឆាប់រហ័ស សុវត្ថិភាពខ្ពស់ និងសន្សំសំចៃថែមទៀតផង។

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ បានមានប្រសាសន៍ថា “ កិច្ចសហការផ្តល់ជូនពិសេសនេះ មិនត្រឹមតែអាចជួយ សន្សំសំចៃខ្ពស់ដល់អ្នកប្រើប្រាស់នោះទេ ថែមទាំងផ្តល់ឱកាសឲ្យពួកគេអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុជាច្រើនទៀតរបស់ AMK Mobile ដោយមិនអស់ថ្លៃសេវា។ យើងរំពឹងទុកថាតាមរយៈកិច្ចសហប្រតិបត្តិការនេះដែរ នឹងធ្វើឲ្យសេវាកម្ម អេ អឹម ខេ កាន់តែមានការគាំទ្រខ្លាំង ឡើងពីអតិថិជន ទាំងក្នុង និងក្រៅប្រទេស។"

លោកបានបន្ថែទៀតថា " អេ អឹម ខេ បានពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិទៅកាន់បណ្តាប្រទេសចំនួន១២ ដោយចាប់ដៃគូជាមួយក្រុមហ៊ុន ផ្ទេរប្រាក់ក្រៅប្រទេសធំៗ ដែលមានបទពិសោធន៍ច្រើ​នឆ្នាំ និងបណ្តាញប្រតិបត្តិការរឹងមាំ ហើយយើងនឹងបន្ត ពង្រីកបណ្តាញប្រតិបត្តិការ សេវាផ្ទេរប្រាក់ទាំងក្នុង និងក្រៅប្រទេសឲ្យបានទូលំទូលាយ ជារៀងរាល់ថ្ងៃដើម្បី អាចបំពេញតម្រូវការអតិថិជនទាំងក្នុង និងក្រៅប្រទេស។ 

លោកបានបន្ថែទៀតថា " អេ អឹម ខេ បានពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិទៅកាន់បណ្តាប្រទេសចំនួន១២ ដោយចាប់ដៃគូជាមួយក្រុមហ៊ុន ផ្ទេរប្រាក់ក្រៅប្រទេសធំៗ ដែលមានបទពិសោធន៍ច្រើ​នឆ្នាំ និងបណ្តាញប្រតិបត្តិការរឹងមាំ ហើយយើងនឹងបន្ត ពង្រីកបណ្តាញប្រតិបត្តិការ សេវាផ្ទេរប្រាក់ទាំងក្នុង និងក្រៅប្រទេសឲ្យបានទូលំទូលាយ ជារៀងរាល់ថ្ងៃដើម្បី អាចបំពេញតម្រូវការអតិថិជនទាំងក្នុង និងក្រៅប្រទេស។ “

ដើម្បីអាចផ្ទេរប្រាក់អស់ថ្លៃសេវាត្រឹមតែ1$  ទៅកាន់ទីផ្សារ និង ប្រទេសទាំង១២នេះ អតិថិជនគ្រាន់តែដោនឡូត និង ចុះឈ្មោះប្រើប្រាស់ កម្មវិធី AMK Mobile តាមតំណនេះ http://onelink.to/ss87zk... ឬ អាចបើកគណនីដោយខ្លួនឯងបានភ្លាមៗប្រសិនបើមិនទាន់មានគណនីនៅ អេ អឹម ខេ បន្ទាប់មកចុច ប៊ូតុង វេរលុយ នៅលើកម្មវិធី​​ រួចជ្រើសរើសយកប្រតិបតិបត្តិការ “វេរទៅកាត UnionPay ឬ EMQ” និង បំពញព័ត៌មានចាំបាច់ ឬ អាចទាក់ទងសួរព័ត៌មានបន្ថែម តាមរយៈលេខ 023​ 22 02 02 / 1800 200 200 ដើម្បីធ្វើប្រតិបត្តិការវេរលុយ រហូតដល់ ៥ ០០០ដុល្លារ តាមUnionPay និង និង២៥០០ដុល្លារ តាម EMQ ក្នុងមួយថ្ងៃ។

None



អត្ថបទបន្ទាប់


តើប្រទេសមហាអំណាចធំៗពិភលោក មានល្បឿនចាក់វ៉ាក់សាំងកម្រិតណាហើយ?

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក CDC បានឱ្យដឹងថាសហរដ្ឋអាមេរិកបានបែងចែកវ៉ាក់សាំងការពារជំងឺកូវីដ ១៩សម្រាប់ចាក់ជូនពលរដ្ឋ ចំនួន ៤១…

ក្រុមហ៊ុន HEINEKEN Cambodia ឈ្នះ​ពាន​រង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក

ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងផ្នែកអភិវឌ្ឍន៍អាជីព …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ