ចំណាត់ការដកស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ

ទស្សនៈអ្នកជំនាញសេដ្ឋកិច្ច និងសង្គម ជុំវិញការរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរនៅខេត្តកំពង់ស្ពឺ តើខាត ឬ ចំណេញអ្វីខ្លះ?


នៅប៉ុន្មានថ្ងៃកន្លងមកនេះ មានសាធារណៈជនច្រើនបាននឹងកំពុងមការចាប់អារម្មណ៍ រឿងរ៉ាវជុំវិញនឹងអាជ្ញាធរខេត្តកំពង់ស្ពឺបានចាប់ផ្ដើមអនុវត្តចំណាត់ការក្ដៅមួយចំពោះការផ្សព្វផ្សាយស្រាបៀរនៅក្នុងខេត្តមួយនេះ ដោយអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាឲ្យក្រុមហ៊ុន និងអាជីវករទូទាំងខេត្ត ត្រូវរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរទាំងអស់ចេញពីខេត្តមួយនេះជាបន្ទាន់ ក្រោមហេតុផលថា ស្លាកផ្សព្វផ្សាយពាណិជ្ជកម្មពីស្រាបៀរទាំងអស់នោះ កំពុងធ្វើឲ្យបាត់បង់សោភណ្ឌភាព សេចក្ដីថ្លៃថ្នូរ របៀបរៀបរយ និង សណ្ដាប់ធ្នាប់សារធារណៈនៅក្នុងខេត្តកំពង់ស្ពឺ។
ទស្សនៈអ្នកជំនាញសេដ្ឋកិច្ច និងសង្គម ជុំវិញការរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរនៅខេត្តកំពង់ស្ពឺ តើខាត ឬ ចំណេញអ្វីខ្លះ?
ដោយ

ជាមួយគ្នានេះដែរ អភិបាលខេត្តកំពង់ស្ពឺរូបនេះ បានកំណត់ឲ្យក្រុមហ៊ុន និងអាជីវករទាំងអស់ត្រូវរុះរើផ្ទាំងប៉ាណូទាំងនោះឲ្យបានរួចរាល់ក្នុងរយៈពេលមួយសប្តាហ៍។ តើការរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរនេះ វាហ៊ុចផលវិជ្ជមាន និង អវិជ្ជមានអ្វីខ្លះ? 

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កំណត់ទុកពេលមួយសប្តាហ៍ឲ្យក្រុមហ៊ុន និងអាជីវករក្នុងការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរទាំងអស់ចេញពីខេត្តកំពង់ស្ពឺដោយខ្លួនឯង បើពុំនោះទេអាជ្ញាធរនឹងចុះទៅរុះរើផ្ទាល់តែម្តង។ ការដាក់ចេញចំណាត់ការក្តៅនេះ ដោយសារ ឯកឧត្តម មិនចង់ឲ្យខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត អ្នកប្រាជ្ញដ៏ល្បីល្បាញរបស់កម្ពុជា គ្របដណ្តប់ដោយផ្ទាំងប៉ាណូផ្សព្វផ្សាយពីស្រាបៀរពាសពេញដងផ្លូវទីសាធារណៈនោះទេ។ 

ជាមួយគ្នានេះដែរ លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានបង្ហាញការកោតសរសើរ និងគាំទ្រ១០០% ចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបញ្ជាឲ្យក្រុមហ៊ុន និងម្ចាស់អាជីវកម្មរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរនៅទូទាំងខេត្តនេះ។ គាំទ្រដោយសារលោកបណ្ឌិតយល់ថា វិធានការនេះមិនត្រឹមតែជួយកែលម្អសោភ័ណភាពនៅតាមទីសាធារណៈនោះទេ ថែមទាំងបានចូលរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយអំពើហិង្សាដោយផ្ទាល់ និងប្រយោល និងកាត់បន្ថយការសេពគ្រឿងស្រវឹងជាដើម។

យ៉ាងណាក៏ដោយចុះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាហាក់មានការយល់ឃើញផ្សេងពីនេះ។ លោកបណ្ឌិត ហុង វណ្ណៈ យល់ថា បើគិតពីបញ្ហាសេដ្ឋកិច្ច ការអនុវត្ត របស់រដ្ឋបាលខេត្តកំពង់ស្ពឺ បែបនេះប្រាកដណាស់វានឹងធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។ ពោលគឺវានឹងធ្វើឲ្យខេត្ត និងរដ្ឋបាត់បង់ចំណូលមួយចំនួន ដែលបានពីការយកពន្ធលើផ្សាយពាណិជ្ជកម្មទាំងអស់នោះ។ 

លើសពីនេះ វាក៏អាចធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុននាំចូល និង ក្រុមហ៊ុនក្នុងស្រុកដែលវិនិយោគលើវិស័យនេះផងដែរ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបន្តអះអាងថា មិនមែនមានតែកម្ពុជានោះទេ ដែលមានការផ្សាយផ្ទាំងប៉ាណូស្រាបៀរនៅតាមទីសាធារណៈ សូម្បីប្រទេសធំៗនៅលើពិភពលោក និង ក្នុងតំបន់មួយចំនួនក៏ធ្វើបែបនេះដែរ។

សម្រាប់លោកបណ្ឌិត ហុង វណ្ណៈ ការធ្វើបែបនេះ វាអាចចូលរួមចំណែកជួយកាត់បន្ថយការជំរុញឲ្យពលរដ្ឋឈប់សេពគ្រឿងស្រវឹងបានតិចតួចប៉ុណ្ណោះ ដរាបណា នៅតែមានការបន្ដឲ្យលក់គ្រឿងស្រវឹង។

នៅពេលសួរសំណួរពីប្រាក់ចំណូលដែលប្រមូលបានពីការប្រមូលពន្ធលើការផ្សព្វផ្សាយផ្ទាំងប៉ាណូស្រាបៀរទាំងនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺឆ្លើយយ៉ាងខ្លីថា ឯកឧត្តមមិនបានដឹងនោះទេពាក់ព័ន្ធនឹងចំណូលបែបនេះ ហើយក៏មិនបានដឹងថាប្រាក់ចំណូលនោះ ត្រូវបង់ទៅឲ្យទៅខាងណានោះដែរ។

បើទោះជាបែបនេះក្ដី បើតាមការអះអាង របស់ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យឆ្លាស់វេននៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា រាល់ការដាក់ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មនានានៅតាមរាជធានីខេត្ត អាជ្ញាធរដែនដីរាជធានីខេត្តទាំងនោះជាអ្នកគ្រប់គ្រង និង ប្រមូលចំណូល៕

None



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មប្រាប់ម្ចាស់អគារដែលប្រើយីហោ Tesla នៅផ្លូវសហព័ន្ធរុស្សី ឲ្យទៅចុះបញ្ជីពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្មបានចុះណែនាំម្ចាស់អគារមួយកន្លែងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ដែលប្រើប្រាស់យីហោរថយន្ដ Tesla របស់ក្រុមហ៊ុនអាមេរិក ឲ្យទៅចុះប…

រដ្ឋាករទឹក និងនិយ័តករមូលបត្រ បកស្រាយជុំវិញ​ការចែក​ភាគលាភ​ជូនភាគហ៊ុនិក​របស់ខ្លួន!

ក្រោយពីរដ្ឋាករទឹករាជធានីភ្នំពេញ បានធ្វើការចែកភាគលាភជូនភាគហ៊ុនិក របស់ខ្លួនកាលពីថ្ងៃទី២១មេសាឆ្នាំ២០២១កន្លងទៅ មានវិនិយោគិនខ្លះបានលើកឡើងថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ