ក្រុមហ៊ុន ព្រូដិនសល ពិតជាមានមោទនភាពណាស់ដែលបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងតំបន់ដំបូងគេបង្អស់ ដែលបានប្រកាសភាពជាដៃគូជាមួយកំពូលក្រុមតារាចម្រៀងកូរ៉េ SuperM ដែលជាក្រុមមានប្រជាប្រិយភាពខ្ពស់បំផុត។
ក្រុមចម្រៀង SuperM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដោយផលិតកម្ម SM Entertainment និងផលិតកម្ម Capitol Music Group ដែលមានសមាជិកទាំងអស់ចំនួន ៧ នាក់ មកពីក្រុមចម្រៀងកំពូលៗ និងទទួលបានការស្រលាញ់ពីអ្នកគាំទ្ររាប់លាននាក់នៅជុំវិញពិភពលោក។ ភាពវិជ្ជមាន និងភាពស្វាហាប់របស់ពួកគេក្នុងវិស័យតន្រ្តី និងការសម្តែង ពិតជាស្របគ្នាជាមួយស្មារតីនៃយុទ្ធនាការ «We DO» របស់ក្រុមហ៊ុន ព្រូដិនសល ដែលនឹងក្លាយជាការជម្រុញទឹកចិត្ត និងផ្ដល់ភាពសុទិដ្ឋិនិយម ចំពោះមនុស្សក្នុងជំនាន់បច្ចុប្បន្ន។
លោក Nic Nicandrou នាយកប្រតិបត្តិ ក្រុមហ៊ុន ព្រូដិនសលអាស៊ី មានប្រសាសន៍ថា ៖ «ក្រុមហ៊ុន ព្រូដិនសល និងក្រុមចម្រៀង SuperM ចែករំលែកគោលដៅរួមមួយ ដោយយើងចង់លើកកម្ពស់សារៈសំខាន់នៃការរស់នៅប្រកបដោយផាសុខភាព និងមានសុខភាពល្អ ជាពិសេសក្នុងអំឡុងពេលនេះ។ តាមរយៈការសហការនេះ យើងចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យទទួលបានសុខភាពល្អ តាមរយៈមធ្យោបាយដែលផ្ដល់ភាពវិជ្ជមាន សកម្មភាពរស់រវើក និងភាពសប្បាយរីករាយផងដែរ។
ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលផ្ដោតលើការជួយមនុស្សគ្រប់រូបឲ្យទទួលបាននូវជីវិតដ៏ប្រសើរ ក្រុមហ៊ុន ព្រូដិនសល បានជួយអតិថិជនរាប់លាននាក់ នៅក្នុងតំបន់អាស៊ី ដោយផ្ដល់ការការពារផ្នែកសុខភាព និងបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីពួកគេអាចសម្រេចគោលដៅជីវិតរបស់ពួកគេបាន។
លោក Nicandrou បានបន្ថែមទៀតថា ៖ «ក្រុមហ៊ុន ព្រូដិនសល ធ្វើប្រតិ្តបតិ្តការលើសពីការផ្តល់ការការពារ ដោយមានផ្ដល់សេវាសុខភាព និងសុខុមាលភាពជាច្រើនផ្នែក ដើម្បីជួយប្រជាជនយើងក្នុងការការពារ និងពន្យារការកើតឡើងនៃជំងឺនានា។ យើងបានជួយប្រជាជនតាមរយៈកម្មវិធីលើទូរស័ព្ទដៃ Pulse by Prudential ដោយផ្ដល់សេវាកម្ម និងដំណោះស្រាយល្អៗបំផុត ដើម្បីជួយប្រជាជនរស់នៅប្រកបដោយផាសុខភាព និងអាយុវែង។ យុទ្ធនាការចុងក្រោយបំផុតមួយនេះផ្ដោតលើសុខភាព និងសុខុមាលភាព ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការដាក់អតិថិជនជាបេះដូងនៃអាជីវកម្មរបស់យើង។»
ក្រុម SuperM បានឲ្យដឹងថា៖ «ដោយពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមនានា បង្កឡើងដោយជំងឺរាតត្បាតជាសកល ដូចនេះមហិច្ឆិតារបស់យើងគឺការចែករំលែកថាមពលវិជ្ជមាន និងជួយមនុស្សឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យពួកគេទទួលបានមិនត្រឹមតែសុខភាពល្អផ្នែករាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសុខុមាលភាពផ្លូវចិត្តផងដែរ។ យើងចែករំលែកបេសកកម្មរួមជាមួយក្រុមហ៊ុន ព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខភាពប្រជាជន និងជំរុញសុទិដ្ឋិនិយម នៅគ្រប់កាលៈទេសៈទាំងអស់។ តាមរយៈយុទ្ធនាការ «We DO Well Together» យើងសូមអំពាវនាវឱ្យមនុស្សគ្រប់គ្នាចូលរួមចែករំលែកថាមពល និងស្មារតីជាមួយយុទ្ធនាការ «We DO» ដើម្បីសម្រេចគោលដៅជីវិតរបស់យើងជាមួយគ្នា។
ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន ព្រូដិនសល និងក្រុម SuperM នឹងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាឲ្យចាប់ផ្ដើមរស់នៅប្រកបដោយផាសុខភាព និងទទួលបានសុខភាពកាន់តែល្អប្រសើរ។ ក្រុមហ៊ុន ព្រូដិនសល នឹងប្រកាសព័ត៌មានលម្អិតបន្ថែមទៀតស្ដីពីសកម្មភាពទាំងអស់នោះ ក្នុងប៉ុន្មានខែខាងមុខនេះ ៕