ក្រុមហ៊ុន PTT

ក្រុមហ៊ុន PTT បន្តរក្សាមកុដជាម៉ាកផលិតផលមានតម្លៃបំផុតរបស់ថៃ ៤ឆ្នាំជាប់ៗគ្នា


ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ថៃ ភីធីធី (PTT) បានជាប់ជាម៉ាកយីហោដ៏មានតម្លៃបំផុតសម្រាប់ប្រទេសថៃ ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នានៅក្នុងរបាយការណ៍ ម៉ាកយីហោដែលមានតម្លៃបំផុតទាង៥០ប្រចាំឆ្នាំ២០២៤ ដោយតម្លៃម៉ាកផលិតផលរបស់ក្រុមហ៊ុននេះមានទំហំជាង៨ពាន់លានដុល្លារ។ តម្លៃម៉ាកផលិតផល គឺសំដៅលើអត្ថប្រយោជន៍សេដ្ឋកិច្ចទាំងស្រុងដែលម្ចាស់ម៉ាកយីហោសម្រេចបានតាមរយៈការផ្តល់អាជ្ញាបណ្ណម៉ាកយីហោនៅក្នុងទីផ្សារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation។
ក្រុមហ៊ុន PTT
ដោយ

ក្រុមហ៊ុន Brand Finance ឯកទេសខាងវាយតម្លៃម៉ាកយីហោលើពិពភលោក បាននិយាយថា ក្រុមហ៊ុន PTT បានរក្សាឋានៈរបស់ខ្លួនជាម៉ាកយីហោដ៏មានតម្លៃបំផុតប្រចាំប្រទេសថៃ នៅឆ្នាំនេះ ដោយតម្លៃម៉ាកយីហោរបស់ក្រុមហ៊ុននេះ បានកើនឡើង២៥% ឈានដល់ជាង៨ពាន់លានដុល្លារ។

ជាមួយគ្នានេះ ម៉ាកយីហោរបស់ក្រុមហ៊ុនទូរគមនាគមន៍ True Dtac បានបង្កើនអានុភាពរបស់ខ្លួនដោយជាប់ចំណាត់ថ្នាក់លេខ៤នៅឆ្នាំនេះ ជាមួយតម្លៃម៉ាកយីហោជាង២ពាន់លានដុល្លារអាម៉េរិក ចំពេលមានការជំរុញឆ្ពោះទៅរកការប្រែក្លាយទៅជាប្រព័ន្ធឌីជីថល៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ម៉ាឡេស៊ី នាំចេញអាហារហាឡាល់សម្រេចបានជាង១១ពាន់លានដុល្លារក្នុង១ឆ្នាំ ខណៈទំហំឧស្សាហកម្មនេះត្រូវបានរំពឹងថានឹងឈានដល់៥ទ្រីលានដុល្លារ

ហាឡាល់ដែលជាអាហារមូស្លីម ត្រូវបានក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មប្រទេសម៉ាឡេស៊ី អះអាងថា នៅក្នុងមួយឆ្នាំប្រទេសមូស្លីមមួយនេះ អាចនាំច…

តើទីផ្សារផ្ទះល្វែងនៅ៦ខែកន្លងមកនេះមានស្ថានភាពល្អប្រសើរ ឬយ៉ាប់យ៉ឺនយ៉ាងណាដែរ?

ផ្ទះល្វែងជាប្រភេទលំនៅឋាន ដែលមានការពេញនិយម និងទទួលបានការគាំទ្រខ្លាំងពីមហាជននៅ១ទសវត្សរ៍ចុងក្រោយ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ