ក្រុមយោធា និងរដ្ឋាភិបាលភូមា

ក្រុមយោធា និងរដ្ឋាភិបាលស្រមោលភូមា កំពុងដណ្ដើមកៅអីគ្នាយ៉ាងស្វិតស្វាញនៅUN


ត្រឹមដើមខែកញ្ញានេះ របបសឹកនៅប្រទេសភូមា ពុំសូវមានតម្លៃការទូតនៅលើឆាកអន្តរជាតិនោះទេ ក្រៅតែពីទំនាក់ទំនងទ្វេភាគីជាមួយចិន រុស្សី និងទំនាក់ទំនងថ្នាក់តំបន់ជាមួយអាស៊ាន។ ចាប់តាំងពីរដ្ឋប្រហារដោយយោធា ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១មក របបយោធានេះបានបណ្ដេញមន្ត្រីការទូតជាន់ខ្ពស់នៃរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី រាប់សិបនាក់ចេញពីតួនាទី។
អ្នកអង្គុយលើអាសនៈ និង ជាតំណាងស្របច្បាប់របស់ភូមានៅអង្គការសហប្រជាជាតិ គឺឯកអគ្គរដ្ឋទូត លោក ក្វាវ ម៉ូទុន (Kyaw Moe Tun) ដែលជាមន្ត្រីរបស់លោកស្រី អ៊ុងសាន ស៊ូជី។
ដោយ

ជាមួយ​គ្នា​នោះ ក៏​មាន​ឯកអគ្គរដ្ឋទូត​ខ្លះ​បាន​សម្រេច​ប្រឆាំង​នឹង​របប​សឹក​ភូមា ដោយ​មិន​បាន​ដើរ​ចេញពី​តំណែង​តាម​ការ​បញ្ជា​នោះ​ទេ ខណៈ​ប្រទេស​ជា​ច្រើន​ក៏​មិន​ព្រម​ទទួល​សារ​តែង​តាំងពី​មន្ត្រី​ទូត​ថ្មី​ដែល​លើក​បន្តុប​ដោយ​របប​សឹក​នោះ​ដែរ​។

 យ៉ាងណាមិញ​កន្លង​មក អាសនៈ​នៅ​អង្គការសហប្រជាជាតិ គឺជា​របស់​រដ្ឋាភិបាល​ដែល​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋប្រហារ ហើយ​ផ្ដួលរំលំ​អំណាច​ដែល​កើត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន ជាមួយនឹង​ការ​ចាប់​ឃុំខ្លួន​មេដឹកនាំ​រដ្ឋាភិបាល គឺ​លោកស្រី អ៊ុ​ង សាន ស៊ូ​ជី ។

បច្ចុប្បន្ន អ្នក​អង្គុយ​លើ​អាសនៈ និង ជា​តំណាង​ស្របច្បាប់​របស់​ភូមា​នៅ​អង្គការសហប្រជាជាតិ គឺ​ឯកអគ្គរដ្ឋទូត លោក ក្វា​វ ម៉ូ​ទុន (Kyaw Moe Tun) ដែល​ជា​មន្ត្រី​របស់​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី​។ ពួក​យោធា​បាន​ដាក់​លិខិត​សុំ​យក​អាសនៈ​នេះ​ម្ដង​រួច​មក​ហើយ តែ​ត្រូវ​បរាជ័យ​។

ទន្ទឹម​នឹង​នេះ ប្រជាជន និង​ក៏​ដូច​ជា​ប្រទេស​ភូមា​ទាំងមូល កំពុង​រង់ចាំ​ការ​សម្រេចចិត្ត​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​អាច​ជា​អ្នក​ដើរតួ​នាទី​ក្នុង​ការ​សម្រេច​ថា អ្នក​ណា​ដែល​ជា​តំណាង​ស្របច្បាប់​របស់​ភូមា ហើយ​អាច​ដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​នេះ​បន្ត​ទៀត​។

នៅ​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៧៦ នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ បញ្ហា​នៅ​ភូមា​នឹង​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក​មួយ ដោយ​គណៈកម្មការ​ពិនិត្យ​និង​វាយតម្លៃ​របស់​អង្គការសហប្រជាជាតិ​ដែល​មាន​សមាជិក​ចំនួន​៩​ប្រទេស នឹង​ត្រូវ​ពិនិត្យ​រួច​ផ្តល់​អនុសាសន៍​ដល់ UN ដើម្បី​សម្រេច​ថា​ភាគី​ណាមួយ​ជា​អ្នក​អង្គុយ​ក្នុង​អាសនៈ​របស់​អង្គការសហប្រជាជាតិ​តទៅ​ទៀត​។

ដូចដែល​បានដឹង​ស្រាប់​ហើយ​ថា ជម្រើស​មាន​តែ​ពីរ​ប៉ុណ្ណោះ រវាង តំណាង​មក​ពី​ភាគី​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ភូមា ដែល​បង្កើត​ឡើង​ដោយ​អ្នកនយោបាយ និង រដ្ឋមន្ត្រី​មក​ពី​អតីត​រដ្ឋាភិបាល​របស់​លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី និង ម្ខាង​ទៀត​ជា​តំណាង​ក្រុម​យោធា ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ មីន អ៊ុ​ន​ឡាំង​។ 

សូម​ជម្រាប​ថា មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦​ក្នុងឆ្នាំនេះ នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ១៤​ខែកញ្ញា​ដល់​ថ្ងៃ​ទី ៣០​ខែកញ្ញា​ឆ្នាំ ២០២១​។ ដូច​ច្នេះ​យើង​នឹង​អាច​ដឹង​បាន​ថា​នរណា​នឹង​ក្លាយជា​អ្នក​អង្គុយ​កៅអី​របស់​ភូមា នៅ​អង្គការសហប្រជាជាតិ​បន្ត​ទៅ​ទៀត ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ស្រប​ពេល​ដែល កំពុង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ទាក់ទង​នឹង​អាសនៈ​នៅ​អង្គការ​សហ​ប្រជា​តិ​នេះ រដ្ឋាភិបាល​រួបរួម​ជាតិ​ភូមា ឬ​ហៅ​ថា​រដ្ឋាភិបាល​ស្រមោល ដែល​បង្កើត​ឡើង​ដោយ​ក្រុម​អ្នកប្រឆាំង​នឹង​របប​យោធា​ភូមា បាន​បង្ហាញ​យុទ្ធសាស្ត្រ​ថ្មី​មួយ​កាលពី​ថ្ងៃ​អង្គារ ក្នុង​គោលបំណង​ដាក់​សម្ពាធ​លើ​ក្រុម​យោធា តាម​រយៈ​សកម្មភាព​របស់​កងជីវពល​ឯករាជ្យ និង​កងកម្លាំង​ជនជាតិភាគតិច​នៅ​តាម​ព្រំដែន ព្រមទាំង​ជំរុញ​ឱ្យ​មន្ត្រី​រដ្ឋការ​ស៊ី​វិល​ឈប់​បម្រើ​ការងារ​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei​។ 

យ៉ាងណាមិញ ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ថ្មី​ដូចនេះ គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​អំពាវនាវ​របស់​លោក អីវ៉ាន់ យ៉ូ​ស ប្រេសិត​ពិសេស​របស់​អាស៊ាន ដែល​បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ និង​បញ្ឈប់​អំពើ​ហឹ​ង្សា រយៈពេល​៤​ខែ​សិន​។

គួរ​ជម្រាប​ថា បើ​តាម​អង្គការ​ជួយ​អ្នកទោស​នយោបាយ AAPP ចាប់តាំងពី​មាន​អំពើ​អំពើ​ហឹ​ង្សា​ក្រោយ​រដ្ឋប្រហារ​មក មនុស្ស​ប្រមាណ​១​ពាន់​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ការ​បង្ក្រាប​របស់​យោធា ខណៈ លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំខ្លួន និង​បាន​ជាប់ចោទ​ក្នុង​សំណុំរឿង​ចំនួន​១០ ដែល​នាំ​ឱ្យ​លោកស្រី​ប្រឈម​នឹង​ការ​ជាប់​ទោស​រហូត​ដល់​ទៅ ៧៥​ឆ្នាំ​៕

None



អត្ថបទបន្ទាប់


វៀតណាមកំពុងតាមយកចិត្តវិនិយោគិនបរទេស ខណៈកូវីដ-១៩កំពុងបង្កការរំខានដល់ការផលិតក្នុងស្រុក

នាយករដ្ឋមន្រ្តីវៀតណាម បានចេញមុខធានាអះអាងថា រដ្ឋាភិបាលវៀតណាម នឹងមិនធ្វើឲ្យ វិនិយោគិនបរទេស បាត់បង់ទំនុកចិត្តទៅលើសមត្ថភាពដោះស្រាយបញ្ហាកូវ…

ឥណ្ឌាត្រៀមទប់ទល់នឹងរកលកឆ្លងកូវីដ-១៩ជាថ្មីទៀតហើយ ដោយគ្រោងបង្កើនផលិតអុកស៊ីហ្សែន៥០%ទៀត

ឥណ្ឌា​មាន​បំណង​បង្កើន​សមត្ថភាព​ផលិត​អុកស៊ីហ្សែន​របស់​ខ្លួន​ឲ្យ​ដល់​ចំនួន ១​ម៉ឺន​៥​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ ដើម្បី​ត្រៀម​បង្ការ​ទុក មុន​ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ