សង្គ្រាមនៅអ៊ុយក្រែន

លោកពូទីនប្រៀបប្រដូចសង្គ្រាមនៅអ៊ុយក្រែនទៅនឹងសង្គ្រាមលោកលើកទី២ ហើយថារុស្ស៊ីត្រូវតែប្រយុទ្ធឱ្យដល់ទីបញ្ចប់


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រៀបផ្ទឹមអនុស្សាវរីយ៍នៃការចងចាំក្នុងសង្គ្រាមលោកលើកទី២ នាទីក្រុង វ៉ូលហ្កូហ្ក្រាត(Volgograd) ដែលរុស្ស៊ីប្រយុទ្ធទប់ទល់នឹងការឈ្លានពានរបស់ណាស៊ីអាល្លឺម៉ង់ថា គឺដូចគ្នាទៅនឹងជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលទីក្រុងម៉ស្គូត្រូវតែប្រយុទ្ធតតាំងជាមួយនឹងពួកបស្ចិមលោក និងថាទីក្រុងម៉ូស្គូអាចប្រើអាវុធនុយក្លេអ៊ែរបានគ្រប់ពេលវេលាទាំងអស់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោក ពូទីន ប្រដូចជម្លោះនៅអ៊ុយក្រែនទៅនឹងសង្គ្រាមលោកលើកទី២!

មែនទែនទៅ លោកពូទីនបានប្រើប្រវត្តិសាស្រ្តនៃសង្គ្រាមលោកលើកទី២ ដើម្បីផ្សព្វផ្សាយពីរបៀបវារៈនយោបាយរបស់លោក​ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលវិមានក្រឹមឡាំង​បានចាត់ទុកជ័យ​ជំនះ​របស់ខ្លួនក្នុងសង្គ្រាមលោកលើកទី២ ប្រដូចសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននេះ នៅក្នុងអ្វីដែលប្រជាជនរុស្ស៊ីហៅថា សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ។

មកដល់ទីក្រុង Volgograd ភាគខាងត្បូង ដើម្បីប្រារព្ធពិធីរំលឹកខួបលើកទី៨០ នៃជ័យជំនះរបស់កងទ័ពនៃសហសូវៀតនៅសមរភូមិ ស្តាលីនហ្ក្រាត(Stalingrad) លើកងទ័ពណាស៊ីអាល្លឺម៉ង់ លោក ពូទីន លើកឡើងថា រុស្ស៊ីគ្មានជម្រើសអ្វី​ផ្សេង​នោះទេ គឺត្រូវតែ​ប្រយុទ្ធ​តទៅមុខទៀត។

លោកបានចាត់ទុកប្រតិបត្តិការ​យោធាពិសេស​របស់រុស្ស៊ី​នៅអ៊ុយក្រែន​ទៅនឹង​សង្រ្គាម​ប្រឆាំង​នឹងពួកណាស៊ី​អាល្លឺម៉ង់​ក្នុងឆ្នាំ​១៩៤១-១៩៤៥ ហើយបាន​និយាយថា ជនជាតិរុស្ស៊ី​ទាំងប្រុសទាំងស្រី​បានត្រៀមខ្លួនរួចរាល់​ហើយ ដើម្បីប្រយុទ្ធរហូតដល់ទីបញ្ចប់។ លោកបានសង្កត់ធ្ងន់ថា ជាថ្មីម្តងទៀត រុស្ស៊ីត្រូវតែបង្ខំចិត្ត​ទប់ទល់​នឹងការចង់ឈ្លានពាន​របស់កម្លាំង​​នៃប្រទេសលោកខាងលិចដែលកំពុងតែប្រមូលផ្តុំគ្នា។

លោកពូទីន បានបន្ថែមថាយើងប្រហែលជានឹងមិនបញ្ជូនរថក្រោះបន្ថែមទៀត​ទៅកាន់ព្រំដែនរបស់ពួកគេទេ ប៉ុន្តែយើងមានអ្វីមួយ​ដែលត្រូវឆ្លើយតប ហើយវាមិនមែនគ្រាន់​តែអំពីការប្រើប្រាស់រថពាសដែកនោះទេ អ្នកគ្រប់គ្នាគួរតែយល់ពី​រឿង​នេះហើយ។

បើទោះបីជា មិនបាន​និយាយឲ្យចំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរក៏ដោយចុះ ប៉ុន្ដែ នៅត្រង់ចំណុចដែល​បុរសខ្លាំងពូទីន​បាននិយាយនេះ គឺគ្មានអ្វីក្រៅតែពីការ​បើកសន្លឹកបៀរធំចុងក្រោយរបស់ខ្លួន គឺអាវុធនុយក្លេអ៊ែរនោះទេ ដោយលោកអះអាងថា បច្ចុប្បន្នរុស្ស៊ីកំពុងរងការគម្រាមកំហែងពីកងរថក្រោះរបស់​អាល្លឺម៉ង់ Leopard ដែលប្រកាសផ្តល់ឱ្យអ៊ុយក្រែននោះ។

ជាក់ស្តែង ចាប់តាំងពីការបញ្ជូនទាហានចូលប្រទេសអ៊ុយយក្រែន​កាលពីខែកុម្ភៈឆ្នាំមុន លោកពូទីនបានគំរាមម្តងហើយម្តងទៀតថា នឹងប្រើអាវុធនុយក្លេអ៊ែរ​ប្រឆាំងនឹងលោកខាងលិច ប្រសិនបើជម្លោះកាន់តែរីកធំ និងពិបាកទប់ទល់ជាមួយកងកម្លាំងអ៊ុយក្រែន ដែលមានលោកខាងលិចនៅជួយពីក្រោយ។

សូមជម្រាបដែរថា ពិធីបុណ្យ​រំលឹកខួបនៃជ័យជំនះ​ក្នុងសង្គ្រាមលោកលើកទី២ នៅឯទីក្រុងភាគខាងត្បូងនៃប្រទេសរុស្ស៊ី​នេះធ្វើឡើង ស្របពេលដែលវិមានក្រឹមឡាំង​កំពុងបង្កើនការវាយលុកទៅលើប្រទេសអ៊ុយក្រែន ដែលមានទាហានបម្រុងរាប់ម៉ឺននាក់​កំពុងរង់ចាំ​បញ្ជាឱ្យចូលប្រយុទ្ធក្នុងពេលខាងមុខ។ ទីក្រុងមូស្គូថ្មីៗនេះបានប្រកាសពីជោគជ័យ​លើការដណ្តើមបានទីក្រុង Soledar ភាគខាងកើតអ៊ុយក្រែនពីដៃកងកម្លាំង​កៀវវិញ ដែលវាជាជ័យជំនះលើកទីមួយលើសមរភូមិរយៈជាង១១ខែមកនេះ ក្រោយពីបានដកថយជាបន្តបន្ទាប់កាលពីពេលកន្លងទៅ៕




អត្ថបទបន្ទាប់


សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងដាក់ដេញថ្លៃសំបុកត្រចៀកកាំនៅចុងខែនេះ

សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសំបុកត្រចៀកកាំ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ នៅអគារសមា…

ប្រធាន CIA អាមេរិកព្រមានកុំឱ្យមើលស្រាលមហិច្ឆការរបស់លោក ស៊ី ជីនពីង ចំពោះការក្រសោបយកកោះតៃវ៉ាន់ឱ្យសោះ

ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក លោក William Burns បាននិយាយកាលពីថ្ងៃទី២មករាថា គេមិនគួរមើលស្រាលឡើយមហិច្ឆតារបស់ប្រធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ